រឿងនយោបាយទុកមួយឡែកសិនទៅ សំខាន់ឥឡូវអាម៉េរិកពឹងចិន លើការផ្គត់ផ្គង់ម៉ាស់ N95 ដើម្បី ប្រយុទ្ធនឹងកូវីដ១៩

164
ចែករម្លែក

ពួកអ្នកនយោបាយអាម៉េរិកបានសម្តែងការខឹងសម្បាយ៉ាងខ្លាំងចំពោះការដោះស្រាយ របស់ប៉េកាំងចំពោះវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែពួកគេប្រឈមនឹងការពិតដ៏អាក្រក់ គឺ សហរដ្ឋអាម៉េរិកត្រូវការការផ្គត់ផ្គង់របស់ចិនយ៉ាងខ្លាំង។

មុនពេលមានវិបត្តិ ចិនបានផលិតម៉ាស់ជិតពាក់កណ្តាលដែលនាំចូលទៅសហរដ្ឋ អាម៉េរិក ដែលក្នុងពេលធម្មតាលក់ថោកជាងមួយដុល្លារ ប៉ុន្តែបានបាត់អស់ពីធ្នើរ ចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើងឱ្យពលរដ្ឋអាម៉េរិកសាមញ្ញពាក់វានៅពេល ចេញទៅខាងក្រៅ។

ខណៈដែលចិនហាក់គ្រប់គ្រងបាននូវវីរុសកូរ៉ូណា ដែលបានឆ្លងដល់មនុស្សជាង មួយលាននាក់នៅទូទាំងពិភពលោកចាប់តាំងពីវាបានលេចឡើងដំបូងកាលពីចុងឆ្នាំ មុននៅទីក្រុងវូហាន ឥឡូវនេះម៉ាស់បានក្លាយជាឧបករណ៍ការពារសំខាន់បំផុត ដែលមនុស្សតាមស្វែងរកវានៅទូទាំងពិភពលោក។

លោក ឆាត ប្រោន សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានភីតធឺសុន សម្រាប់សេដ្ឋកិច្ច អន្តរជាតិបាននិយាយថា “ប្រទេសចិនគឺជាប្រភពដ៏ធំនៃការផ្គត់ផ្គង់ផលិតផល ទាំងនេះនៅគ្រាដែលមានតម្រូវការខ្ពស់មិនគួរឱ្យជឿ ទាំងនៅក្នុងសហរដ្ឋអាម៉េរិក និងនៅទូទាំងពិភពលោក”។

លោកបាននិយាយថា “ដូច្នេះប្រសិនបើអ្នកមិនបើកទូលាយចំពោះចិន ហើយព្យាយាមទិញរបស់ទាំងនេះពីចិនឥឡូវនេះ អ្នកពិតជាគ្មានសង្ឃឹមឡើយ” ។

ក្រុមហ៊ុនផលិតនៅអាម៉េរិកបានបង្កើនការផលិតយ៉ាងប្រញាប់ ដោយក្រុមហ៊ុន 3M និងក្រុមហ៊ុន Honeywell រួមគ្នាបង្កើនការផលិតម៉ាស់បានរហូតដល់ ៧០ លាន ក្នុងមួយខែ ប៉ុន្តែវានៅតែតិចជាងតម្រូវការឆ្ងាយណាស់ ហើយក្រសួងសុខាភិបាលនិង សេវាកម្មមនុស្សជាតិកំពុងស្វែងរកទិញម៉ាស់ចំនួន ៥០០ លានសម្រាប់ស្តុកទុក ជាយុទ្ធសាស្រ្ត។

ក្នុងពេលមានវិបត្តិសុខភាពបែបនេះ អ្នកលក់ម៉ាស់ប្រភេទ N95 ដែលរាំងខ្ទប់ ភាគល្អិតតូចៗបាន ៩៥ ភាគរយតែមួយគត់នៅលើពិភពលោក គឺមានតែប្រទេសចិន ប៉ុណ្ណោះ៕ ដោយ៖ កញ្ញាដាលីស/Ha

ម៉ាស់ N95 ផលិតនៅចិន