រោងចក្រ​ផលិត​ការ​បូ​ប​ត្រូវ​ចោរ​គាស់​ទូរ​ដែក​យកលុយ​អស់​រាប់ម៉ឺន​ដុល្លារ​

1367
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: រោងចក្រ​ផលិត​ការ​បូ​ប និង​បន្តោង​សោ​គ្រុប​ប្រភេទ ត្រូវ​ក្រុមចោរ​គាស់​ទូរ​ដែក​យក​អស់​រាប់ម៉ឺន​ដុ​លា្ល​រ ស្ថិតក្នុង​សួន​វ៉ា​យ​សេ​វេន ក្នុងភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​យប់​រំលោង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៨​។​

​បើតាម​មន្ត្រីនគរបាល​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា នៅក្នុង​ក្រុមហ៊ុន​អាយ​ឌាល​ផេ​ស៊ី​ហ្វិ​ក​(​ខេ​ម​បូ​ឌា​) ផលិត​កាបូប​បន្តោង​សោ​គ្រុប​ប្រភេទ ស្ថិត​ក្នុងភូមិ​សង្គ្រោះ​ជាតិ​ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង ត្រូ​ង​ក្រុមចោរ​គាស់​ទូរ​ដែក​យកលុយ​អស់​រាប់ម៉ឺន​ដុល្លារ ដោយមាន​ក្រុមហ៊ុន​សន្តិសុខ BSA យាម​ទាំង​ថ្ងៃ​យាម​ទាំងយប់​។​

​ប្រភព​បាន​បន្តថា បើ​ក្រុម​សន្តិសុខ​យាម​ទាំ​យប់​យាម​ទាំង​បែប​នឹង ហេតុអ្វី​ចោរ​ចូល​គាស់​ទូរ​ដែក​ក្នុង​រោងចក្រ​យកលុយ​អស់​រាប់ម៉ឺន​ដុល្លារ​បែរជា​មិនដឹង​?

​ព័ត៌មាន​ករណី​ចោរ​គាស់​ទូរ​ដែក​វ៉ា​យ​សេ​វេន​អគា K3 យកលុយ​អស់​រាប់ម៉ឺន​ដុល្លា សូម​រង់ចាំ​អាន​នៅលើ​ទំព័រ​ការ​សែត​រស្មី​កម្ពុជា​៕ ល​