រំលែក​, រម្លត់​, រំលង​, រំលិច​, រំប៉ើក​, រំយោល​, លម្ហែ​, លម្អ​, លម្ហ​, លុប​, ភាព​, ភ្លាំង​, ភូមិ​, រលាក់

2290
ចែករម្លែក

​រំលែក ( កិ​. ) ធ្វើឱ្យ​ញែក ចេញ​ខ្លះ​, បំបែកចេញ​ខ្លះ​, ធ្វើឱ្យ​រលស់ ចេញ​ខ្លះ យកចេញ​ខ្លះ​, ចែក​ឱ្យ​ខ្លះ​តាម ការគួរ​៖ រំលែក​ម្ហូប​ចែកគ្នា ។ (​កុំ​ច្រឡំ រំលែក និង​រលែក​) ។
​ ​
​រម្លត់ ( កិ​. ) ធ្វើឱ្យ​រលត់​, ឱ្យ​បាត់ ក្តៅ​, ឱ្យ​បាត់​ក្រោធ​៖ រម្លត់ទុក្ខ​, រំលត់ ក្រោធ ។ រំ​លត​រលាយ ធ្វើឱ្យ រលត់ រលាយ​៖ រម្លត់រម្លាយ​កំហឹង ។
​ ​
​រំលង ( កិ​. ) កន្លង​៖ រំលង បួន​ថ្ងៃ​ពីនេះ​ទៅ ។ ធ្វើឱ្យ​កន្លង​លើ​៖ លោត​ផ្លោះ​រំលង​សម្រាស់ ។ បង្ហូ​ស​៖ រំលង​ផ្ទះ​ពីរ​មិនបាន​ចូល ។ ព​. ទ​. បុ​. បោះ​សន្ទូច​រំលង​ភ្នំ រំលង​អ្នកធំ​បង្ហួស​ទៅ រក​អ្នកតូច​ជាមុន ឬ​រំលង​មិន​តាម​លំដាប់ មុខក្រសួង ។
​ ​
​រំលិច ( ន​. ) អន្លង់​ទឹក​មាន សណ្ឋាន​ទ្រវែង​ខាងដើម និង​ខាងចុង ទាល់ មិនមាន​ផ្លូវ​ហូរ​ទឹក​ចេញ​, ច្រើន មាន​ជិត​ស្ទឹង​ឬ​ជិត​ព្រែក​៖ ក្បាល​រំលិច​, ចុង​រំលិច ។
​ ​
​រំប៉ើក ( កិ​. វិ​. ) ដែល​ប៉ើ​កៗ រឿយៗ​ ៖ បង្ហើយ​កូនខ្ចី​លោតរ​ប៉ើ​ក (​ម​. ប្រ​., ច្រ​. ប្រ​. ប៉ើ​កៗ ឬ តើកៗ ជាង​) ។ ដែល​ប្លើ​ក​ចុះ​ប្លើ​ក​ឡើង ដើរ​រំប៉ើក​ទាល់ ល្ងាច (​ម​. ប្រ​., ច្រ​. ប្រ​. ប៉ប្លើក ឬ ប្លើ​កៗ ផង​) ។
​ ​
​រំយោល ( ន​. ) ចង្កោម​, កញ្ចុំ​, សំណុំ ដែល​សំយុង​ចុះ​យោលៗ​៖ រំយោល​ស្ពាន់ក្រាប់​, រំយោលផ្កា​, រំយោលអង្កាំ ។ រយ៉ា​៖ ដើម​រំយោល​, ផ្ការំយោល គឺ​ដើម​រយ៉ា​, ផ្កា​រយ៉ា (​ហៅ​តាម​ទម្លាប់​ដោយ ស្រុក​) ។
​ ​
​លម្ហែ ( កិ​. ) ធ្វើឱ្យ​ល្ហែ​, ឱ្យ ទំនេរ​មាន​កាលកំណត់​៖ លម្ហែខ្លួន​, ឈប់​លំហែ ។ សរ​. ជា រម្ហែ ឬ រំហែ ក៏មាន ។ លំហែ​
​ ​
លម្អ ( ន​. ) សេចក្តី​ល្អ​, ភាវៈ​ល្អ គឺ​បែប​ភាព​, បែបបទ​, លំនាំ​, សណ្ឋាន​, ទ្រង់​, កិរិយា​… ដែល​ល្អ​៖ លម្អរូប​, ខន្តី​ជា​លំអ​របស់​អ្នកប្រាជ្ញ ។
​ ​
លម្ហ ( ន​. ) ទី​ដែល​វាល​ល្ហ​៖ លម្ហ​សមុទ្រ ។ ឋាន​ក្រោម​ជើង​ហោជាង នៃ​ប្រាសាទ ឬ​វិហារ​មុខដាច់ ដែល​មើល ពី​ដី​ទៅ​ឃើញ​ល្ហ ព្រោះ​មិនមាន​ដំបូល បាំងសាច​៖ លំហ​នាងច្រាល គឺ​លំហ និង​នាងច្រាល (​ម​. ព​. នាងច្រាល ផង​) សរសេរ​ជា រម្ហ ឬ រំហ ក៏មាន ។ លំហ​
​ ​
​លុប លប់ សំ​. បា​. ( កិ​. ) ធ្វើឱ្យ បាត់​ស្នាម​, ឱ្យ​បាត់​គំនូស​, ឱ្យ​បាត់​លំ​អាន​, ឱ្យ​បាត់​រូប​, ឱ្យ​បាត់ឈ្មោះ​, ធ្វើឱ្យ​វិនាស​, ឱ្យ​សូន្យ​, បំបាត់​មិនឱ្យ​មាន​៖ លុបអក្សរ​, លុបដាន​, លុបឈ្មោះ ។ បំពេញ​ក្រហូង​, ជម្រៅ​, រណ្តៅ លុបអណ្តូង​, លុបរណ្តៅ ។ លាង​, ជម្រះ​ស្រលាប ដោយ​ទឹក​៖ លុបមុខ​, លុបខ្លួន ។ គ្រប លើ​, លើស​ជាង​៖ សម្តី​លុប​លើ​, សំឡេង ឮ​លុប​គេ​ទាំងអស់ ។ លុបគុណ បំបាត់ គុណ គឺ​បំបាត់​មិនឱ្យ​លេច​ឮថា គេ​មាន គុណ​ចំពោះ​ខ្លួន ។ គុ​. ដែល​បំបាត់​គុណ គេ​៖ មនុស្ស​លុបគុណ​គេ​, សម្តី​លុប គុណ ។ លុបថ្លុក (​ព​. ប្រ​.) បំបាត់ ដំណើរ​ដើម ឬ​សម្តី​ដើម​មិនឱ្យ​លេចឮ តទៅទៀត​ ៖ និយាយ​លុបថ្លុក​, សម្តី​លុប ថ្លុក ។
​ ​
​ភាព ភាប សំ​. បា​. ( ន​. ) (​ភាវ​) ភាវៈ​, បែប​, បែបបទ​, លំនាំ​, លំនាំសមសា​, ឫកពា​, ទម្រង់​, សណ្ឋាន​, ទ្រង់ទ្រាយ​, ភេទ​៖ ភាពល្អ​, ភាព អាក្រក់​, ភាពសមរម្យ​, ភាពព្រហើន​, ភាពត្រឹមត្រូវ​, ភាពធាត់​, ភាពស្គម​, ភាពបុរស​, ភាព​ស្ត្រី ៘ បែប​ភាព បែបបទ គម្រូ​, សំណាក ។ បុ​រិ​សភាព ភេទ​ប្រុស ។ ស្ត្រីភាព ឬ ឥត្ថីភាព ភេទ ស្រី ៘
​ ​
​ភ្លាំង ( ន​. ) ឈ្មោះ​ឈើ​តូច មួយ​ប្រភេទ ដើម​តូចៗ​ទាបៗ ផ្លែ​តូចៗ មូលៗ ជា​ចង្កោមៗ ផ្លែ​ទុំ​មាន​សម្បុរ​ស​-​រលោង ។ ផ្លែ​ភ្លាំង ឈ្មោះ​អុត​មួយ ប្រភេទ ឡើង​ដោរ​ត្រឡុងៗ​ស្រដៀង​នឹង ផ្លែ​ភ្លាំង​ទុំ​៖ អុត​ផ្លែ​ភ្លាំង ឬ​ហៅ​ដោយ បញ្ចៀស​ថា ផ្កាឈើ​ផ្លែ​ភ្លាំង ។ ឈ្មោះ ស្បូវ​មួយ​ប្រភេទ ស្លឹក​ធំៗ​ជាង​ស្បូវ រណ្តាស សម្រាប់​ប្រើការ​ដេរ​ប្រក់ផ្ទះ ឬ ធ្វើជា​ចំណង​កណ្តាប់​សំណាប​ជាដើម​ ៖ ស្បូវភ្លាំង​, ដក​ស្បូវភ្លាំង​ចង​កណ្តាប់ ។

( កិ​. ) ធ្វេសស្មារតី​, ទាស​ស្មារតី​, ភ្លាត់ ស្មារតី​ដោយ​ធ្វេស​៖ ភ្លាំងស្មារតី់ ច្រើន និយាយថា ភ្លាំងភ្លាត់ ឬ ភ្លាត់ភ្លាំង​, ភ្លាំងភ្លេច ឬ ភ្លេចភ្លាំង (​ម​. ព​. ភ្លាត់ និង ភ្លេច​) ។
​ ​
​ភូមិ ភូម សំ​. បា​. ( ន​. ) (​ភូមិ​) ផែនដី​, ទី​ដី​, តំបន់់ ផ្ទៃ​, ទី​, ជាន់​, ថ្នាក់ ។ ខ្មែរ​ច្រើន​ប្រើ​សំដៅ​ទី ដែលមាន​ប្រជុំ​ផ្ទះ លំនៅ​ក្នុង​តំបន់​នីមួយៗ​៖ ភូមិតូច​, ភូមិធំ ។ ភូមិឋាន ទី​ភូមិ ។ ភូមិលំនៅ ផ្ទះ​លំនៅ​ក្នុងភូមិ ។ ភូមិភាគ (​ភូ​-​មិ​ភាក​) ប៉ែក​ផែនដី​, ប៉ែក​ទី​តំបន់ ។ ភូមិប្រទេស (​ភូមិ​–) ប្រទេស​ផែនដី​នីមួយៗ ៘ ប្រើ​ជា​បទ​សមាស​រៀង​ពី​ខាងចុង​នាម សព្ទ​ឯទៀត​ក៏មាន​, ដូចជា​ ៖ គេហ​ភូមិ (​គេហៈ​ភូម​) ថ្នាក់​ផ្ទះ ។ ឋានន្តរ​ភូមិ (​ឋា​ន៉​ន់​-​តៈ​រ៉ៈ​ភូម​) ថ្នាក់​ងារ​ការ​, ថ្នាក់ យសស័ក្តិ ។ បច្ចេក​ភូមិ (​ប៉័​ច​-​ចេកៈ​ភូម​) ទី​ជា​ព្រះ​បច្ចេកពុទ្ធ ។ ពុទ្ធភូមិ (​ពុត​-​ធៈ​ភូម​) ទី​ជា​ព្រះពុទ្ធ ។ អរិយ​ភូមិ (​អៈ​រ៉ិ​-​យៈ​ភូម ឮ​) ថ្នាក់​របស់​អរិយបុគ្គល​, ថ្នាក់​អរិយធម៌ ៘ ភូមិ៍​
​ ​
​រលាក់ ( កិ​. ) អង្រួន​ឱ្យ ក្រឡក​, ឱ្យ​រញ្ជួយ​, ឱ្យ​ធ្លាក់ចុះ​, ឱ្យ​របូត ចេញ​៖ រលាក់​ទឹក​លាង​ដប​, រលាក់​អង្ករ ក្នុង​ការុង​, រលាក់​ត្រី​ពី​ក្នុង​ត្រក​, ក្រសា ចឹក​ត្រី​រលាក់​លេប ។ ធ្វើ​សំឡេង​ឱ្យ​រន្ថាន់​ចុះ ក្រោម​៖ សូត្រ​បទ​រលាក់ ច្រើន​ជាន់ ។ រលាក់រលែក រលាក់​ញែក​រលែក​សំឡេង​តាម​ដំណើរ បទ​គ្វាម​៖ ធ្វើ​បទ​រលាក់រលែក ។ គុ​. ដែល​កម្រើក លើកដាក់​ប៉ផ្ងាក់ប៉ផ្ងើក​៖ រទេះ​រលាក់ ។
​ ​
( កិ​. វិ​. ឬ គុ​. ) ដែល​ហូរ ឬ ស្រក់​សស្រាក់ (​ចំពោះតែ​ឈាម​)៖ ឈាម​រលាក់ គឺ​ឈាម​ហូរ ឬ​ស្រក់ សស្រាក់ (​ម​. ព​. រឡាក់ ផង​) ។ ( ប​. ) ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ រលើ​, រលែក​ថា​៖ រលាក់រលើ រលើ​ដោយ ភ័ន្ត​ស្មារតី​, ភ័ន្ត​ផ្លូវ​, ពភ្លាក់ពភ្លើ​ ៖ ដើរ​រលាក់រលើ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ​ជួនណា​ត​