រ៉ូ​ប៊ី​ន វ៉ាន ភើ​ស៊ី ព្រលយ​អំពី​ការចូល​និវត្ត​ពី​អាជីព​បាល់ទាត់​

1025
ចែករម្លែក

​រ៉ូ​ប៊ី​ន វ៉ាន ភើ​ស៊ី (Robin van Persie) អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក បាន​ព្រលយ​ពាក្យ​ថា ខ្លួន​ជិត​ចូល​និវត្ត​ហើយ ហើយ​សារភាពថា ត្រូវមាន​ការស្មោះត្រង់ ចំពោះ​ខ្លួនឯង​។

​កីឡាករ​ហូ​ឡង់​វ័យ​៣៤​ឆ្នាំ​រូបនេះ​ធ្លាប់​លើក​ពាន​ជើងឯក​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​នៅពេលនេះ កំពុង​រីករាយ​ជាមួយនឹង​ការងារ​នៅ​ក្លឹប Feyenoord ។​

វ៉ាន ភើ​ស៊ី បាន​ជួយ​ក្រុម​របស់ខ្លួន​ឈ្នះ​៣-០ លើក​ក្រុម AZ Alkmaar នៅ​ក្របខណ្ឌ Dutch Cup ប៉ុន្តែ​បាន​សារភាពថា ខ្លួន​ក៏​កំពុង​គិតគូ​ពី​អនាគត​ផងដែរ​។ វ៉ាន ភើ​ស៊ី បាន​និយាយថា “​វា​ដល់​ពេលដែល​ខ្ញុំ​ត្រូវ​ស្មោះត្រង់​ចំពោះ​ខ្លួនឯង​។ ថ្ងៃនេះ​ជាមួយនឹង​ការប្រកួត​ផ្តាច់ព្រ័ត្រ វា​ក្លាយជា​រឿង​ល្អប្រសើរ​សម្រាប់​មនុស្ស​គ្រប់គ្នា រួមទាំង​ខ្លួន​ខ្ញុំ​ផ្ទាល់​។ ខ្ញុំ​សប្បាយ​ចិត្តនឹង រឿងនេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

រ៉ូ​ប៊ី​ន វ៉ាន ភើ​ស៊ី (Robin van Persie)