លក្ខខណ្ឌ, លាក់, លក្ខ, លិឍ, ជម្រើស, រើស, ​រៀង, រាង, រឱសឋាន

244
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​លក្ខខណ្ឌ លាក់​ខាន់ បា​. ( ន​. ) (​លក្ខ + ខណ្ឌ​) កម្រិត​; សង្កាត់​, ប៉ែក​ដោយ ឡែក​; កំណត់​គោល​; ព្រំ : ទី​មាន​ល័ក្ខខ័ណ្ឌ​, សម្ដី​មាន​ល័ក្ខខ័ណ្ឌ​, ត្រូវធ្វើ​លក្ខខណ្ឌ​ឲ្យ​ទៀងទាត់ ។

​លាក់ ( កិ​. ) ធ្វើ​ឲ្យ​មាន​គន្លាក់ : លាក់​ឈើ ។ បិទបាំង​, បំបាំង​ឬ​ទុក​មិន​ឲ្យ​គេ​ឃើញ មិន​ឲ្យ​គេ​ដឹង : លាក់​របស់​, លាក់ខ្លួន​, លាក់ពុត ។ លាក់កំនួច លាក់​គំនិត​ដែល​កួច​កាន់​ទុក ឬ​លាក់​ល្បិច​, លាក់​ចំណេះ ។ លាក់បាំង​អ្វី និ​. ពាក្យ​និបាត​សម្រាប់​និយាយ​ផ្តើម​ប្រាប់​សេចក្ដី​ទៀងត្រង់ មិន​លាក់​មិន​បំបាំង : លាក់បាំង​អ្វី ខ្ញុំ​សព្វថ្ងៃនេះ​ទ័លក្រ​ណាស់​បានជា​មករក​ខ្ចីប្រាក់​អ្នក ។ លាក់​លៀប ឬ​លាក់លៀម លាក់​ក្បិតក្បៀត​ទុក​សំចៃ ឬ​លាក់ទុក​នៅ​កៀនកោះ ។

​លក្ខ ល័ក​-​ខៈ បា​. ឬ សំ​. ( ន​. ) កំណត់​; ទី​សម្គាល់​, គ្រឿង​ចំណាំ​; ច​ន្លោ​ង​; គ្រឿង​កំណត់​រាប់​, ខ្នាត​, ទីវ​; បុណ្យ​, បុណ្យ​ភ័ព្វ​, សំណាង ។ សំខ្យា . ចំនួន​សែន​, មួយ​សែន (១០០,០០០) ។ លក្ខមូល តម្លៃ​មួយ​សែន (​ហៅ អនេកត្ថសំខ្យា ប្រើ​ជា ន​.) ។

​លិឍ លិ​ត សំ​. ឬ បា​. ( កិ​. ) (< លិ​ហ​, ហ > ឍ ឬ ទ្ធ​) កេវ​, កាវ​, កោយ​ដោយ​អណ្តាត ឬ​ផ្តិត​ចុង​អណ្តាត​លើ​អ្វីមួយ : លិឍ​បបូរមាត់​, លិឍដៃ​; លិទ្ធ​មើល​ឲ្យ​ដឹង​រស ។

​ជម្រើស ជំ​-​រើស ( ន​. ) របស់​ដែល​បាន​ស្រាល់ជ្រើស​, វត្ថុ​ដែល​បាន​រើស​រួចហើយ ។ អស់ជម្រើស គុ​. ដែល​សល់​អំពី​គេ​ជ្រើសរើស​ហើយ​, ដែល​អន់ : របស់​អស់ជម្រើស​, មនុស្ស អស់ជម្រើស ។

​រើស ( កិ​. ) ស្រាល់ជ្រើស​, សម្រាំង​យកតាម​ពេញចិត្ត​ឬ​តាម​ត្រូវការ : ទិញ​ទំនិញ​ត្រូវ​រើស​មើល​, រើស​យកតែ​ល្អៗ ។ លើកដាក់​ដោយឡែក​ពីគ្នា​: រើស​ដាក់​ដោយ​ខ្លួនៗ ។ ស្រង់​យកមក​ប្រមូលគ្នា : រើសយក​សេចក្ដី​ពី​ក្នុង​គម្ពីរ​ផ្សេងៗ​មក​រៀបរៀង ។ ចាប់​កាន់​យក​អ្វីមួយ​ដែល​ជ្រុះ​ដែល​ធ្លាក់ : ក្មេង​ដណ្ដើម​គ្នា​រើស​ផ្លែស្វាយ ។ បាន​របស់​ដែល​គេ​ភ្លេច ឬ​បាត់​ដោយ​ជ្រុះ​ជាដើម : ខ្ញុំ​ដើរ​តាម ផ្លូវ​មក​រើស​បាន​កាំបិត​បត់​មួយ ។ រើសមុខ កិ​. វិ​. ដោយ​យល់មុខ​, ដោយ​យោគយល់ : ស្រឡាញ់​រើសមុខ​, សង្គ្រោះ​ពុំ​រើសមុខ ។

​រៀង ( កិ​. ឬ កិ​. វិ​. ) ដាក់​តាម​លំដាប់​; ធ្វើ​ឲ្យ​ត្រូវ​លំដាប់​, ឲ្យ​ត្រូវ​របៀប​, ឲ្យ​ត្រូវ​ជួរ​, ឲ្យ​ជា​ជួរ : រៀងលេខ​, ដាក់​រៀង​គ្នា​, ឈរ​រៀង​គ្នា​, ដើមឈើ​ដុះ​រៀង​គ្នា ។ ប្រែ​រៀង​សេចក្ដី ប្រែ​ពី​ភាសា​មួយ មកជា​ភាសា​ដទៃ​រៀង​សេចក្ដី​មិន​ឲ្យ​លើស​មិន​ឲ្យ​ខ្វះ ។ ដែល​តៗ​គ្នា​តាម​លំដាប់​; ដរាប : រៀង​តាមផ្លូវ​; តែងមាន​រៀងមក ។ រាល់​, សព្វ​, គ្រប់ : រៀងខ្លួន រាល់ខ្លួន​, សព្វ​ខ្លួន ។ រៀងរាល់ថ្ងៃ រាល់​ថ្ងៃជា​ដរាប ។ រៀងរាប រៀង​ដរាប ។ រៀងរាយ រាយ​តាម​លំដាប់ ។ គុ​. លេខ​រៀង លេខ​ដែល​រៀង​តាម​លំដាប់ ។​ល​។

​រាង ( កិ​. ឬ គុ​. ) ចាល​, រអា លែង​ចង់ លែង​ត្រូវការ​ទៀត : ផ្លូវ​នុ៎ះ​ពិបាក​ណាស់​, ខ្ញុំ​រាង​ហើយ មិន​ទៅទៀត​ទេ ! ។ ខ្លាចរអា​លែង​ហ៊ាន​ទៀត : ត្រូវគេ​បន្ទោស​ច្រើនដង​ហើយ​នៅតែ​មិន​រាង ។ រាងចាល ចាលចិត្ត​ចាល​គំនិត​រាង​លែង​ហ៊ាន​ទៀត ។ រាងរអា រាង​ទ្រាន់​ខ្លាំង ។ រាង​មិន​ឈ្នះ​រាគ តាំងចិត្ត​ថា​រាង​ហើយ ប៉ុន្តែ​គង់​មិន​ឈ្នះ​តម្រេក ។ ( ន​. ) សណ្ឋាន​, ទ្រង់​, ទ្រង់ទ្រាយ : រាងក្រអាញ​, រាងច្រឡោ​, រាងរល​, រាងស្តើង ។ រាងរៅ​ទ្រង់ទ្រាយ​រូបរាង ។

រឱសឋាន រៈអោស​-​ឋាន ឬ រៈ អោ​ស​ស្ឋា​ន ( ន​. ) សេចក្ដី​ហ្មងឆ្គង​ឬ​មោះហ្មង​, មោះមៃ ដែល​នាំ​ឲ្យ​ក្ដៅក្រហាយ​, ស្អុះស្អាប់ បែកចិត្ត​គំនិត​គ្នា​ឬ​បែក​ឃ្លាត​ចាក​ទី​, ចាក​លំនៅ : ខុស​មួយដង​ឆ្គង​មួយថ្ងៃ​គួរ​អត់ឱន​ទៅ កុំ​ឲ្យ​មាន​រឱសឋាន​នឹង​គ្នា ! ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា