លង់​ស្នេហ៍​សត្វ​កន្លាត​រាប់​ឆ្នាំ តែ​ចុងក្រោយ​ស៊ីគ្នា​គ្មាន​សល់​

836
ចែករម្លែក

បុរស​ម្នាក់​នៅ​ប្រទេស​ជប៉ុន បាន​ជំរុញ​ឱ្យ​មនុស្សម្នា​បរិភោគ​សត្វល្អិត​ប៉ុន្តែ​ការចូល​ចិត្ត​របស់គាត់ ចំពោះ​សត្វល្អិត បាន​លើសពី​ដែន​កំណត់​ត្រឹម​ជា​អាហារ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ ​
បុរស​ដែលមាន​ឈ្មោះថា យូ​តា ស៊ី​ណូ​ហា​រ៉ា (Yuta Shinohara) អាយុ ២៥ ឆ្នាំ​ខាងលើនេះ​តែង តែ​ស្រឡាញ់​ធម្មជាតិ ហើយ​បានចាប់ផ្តើម​បរិភោគ​សត្វល្អិត​តាំងពី​ក្មេង​។​
​ ​
គាត់​ថែមទាំង​បានរៀបចំ​កម្មវិធី​បរិ​ភោគ​សត្វល្អិត​នៅ​ប្រទេស​ជប៉ុន ជាមួយ​មុខម្ហូប​ផ្សេងៗ​ដែល រួមមាន​ស្រា​គ្រលុក​សត្វល្អិត នំ​ប៉ា​ស្ទ្រី​សត្វល្អិត និង​រ៉ា​ម៉េ​ន​ជាមួយ​ចង្រិត និង​ដង្កូវ​ស​ទៀតផង​។
​ ​
​ក្នុង​បទសម្ភាសន៍​ជា​វីដេអូ​មួយ​កាលពី​ថ្ងៃទី​២៣ ខែមករា កន្លងទៅ​ថា យុវជន​រូបនេះ​បាន លាតត្រដាង​ការពិត​ថា គាត់​បានចាប់ផ្តើម​ចាប់អារម្មណ៍​លើ​សត្វល្អិត នៅពេល​គាត់​មាន​អាយុ ១៩ ឆ្នាំ​។
​ ​
គាត់​បាន​បន្តថា បន្ទាប់ពី​អង្គការ​ស្បៀងអាហារ និង​កសិកម្ម ហៅ​កាត់​ថា FAO ដែលជា​ផ្នែក មួយ​របស់​អង្គការសហប្រជាជាតិ បាន​ជំរុញ​ឱ្យ​មហាជន​បរិភោគ​សត្វល្អិត​ដើម្បី​សុវត្ថិភាព ស្បៀងអាហារ គាត់​ក៏​ចាប់ផ្តើម​ចូលចិត្ត​បរិភោគ​សត្វល្អិត​តាំងពី​ពេល​នោះមក​។​
​ ​
មាន​ពេល​មួយ​នោះ គាត់​បាន “​ស្រឡាញ់​” កន្លាត​ញី​មួយ​ក្បាល​មកពី​អាហ្វ្រិក​រយៈពេល​មួយឆ្នាំ ដែល​គាត់​ដាក់ឈ្មោះថា លី​សា (Lisa) ។ គាត់​បាន​លាតត្រដាង​ថា គ្មាន​ទំនាក់ទំនង​ផ្លូវភេទ​ទេ រវាង​ពួកគេ​។​
​ ​
ទោះជា​យ៉ាងណា គាត់​បាន​ស៊ី​កន្លាត​នោះ​គ្មាន​សល់ នៅពេល​វា​ងាប់​។ គាត់​និយាយ​អំពី​កន្លាត ញី​នោះ​ថា “​ពេលនេះ លី​សា បាន​ស្ថិតនៅក្នុង​ចិត្ត​របស់ខ្ញុំ​ហើយ​ហើយ​កំពុង​បន្ត​រស់នៅ​ជា​ផ្នែក មួយ​នៃ​រាងកាយ​របស់ខ្ញុំ​”​។ មិនតែប៉ុណ្ណោះ គាត់​ថែមទាំង​ហៅ​វា​ថា​ជា “​ស្នេហ៍​ដំបូង​” ទៀតផង​៕ ប្រែ​សម្រួល​: ខុម​