លី​អូ​ណេ​ល ម៉េ​ស​ស៊ី ទស្សន៍ទាយ​ពី​អនាគត​របស់​កីឡាករ ម៉ា​សិន ម៉ោ​ន របស់​ក្លិប​ឆេ​ល​ស៊ី​

156
ចែករម្លែក

លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) សាទរ​សមត្ថភាព​រប​ស់​កីឡាករ ម៉ា​សិន ម៉ោ​ន (Mason Mount) និង​ទស្សន៍ទាយ​ពី​អនាគត​ល្អ​សម្រាប់​កីឡាករ​ក្លិប​ឆេ​ល​ស៊ី​រូបនេះ​។​
​ ​
​ម៉ោ​ន កំពុងតែ​ធ្វើបាន​ល្អ​នៅ​រដូវ​កាល​នេះ នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ដែល​ធ្វើ​ឲ្យ កីឡាករ​រូបនេះ​មានឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ផងដែរ​។​
​ ​
​បើទោះបីជា​មានការ​ប្រជែង​ច្រើន​ក្នុងចំណោម​ខ្សែបម្រើ​ផ្សេងទៀត​នៅ​ក្លឹប​ឆេ​ល​ស៊ី ក៏ដោយ​ក៏ ម៉ោ​ន នៅតែ​រក្សាបាន​តំណែង​នេះ ដោយ​នាំមុខ​កីឡាករ​ឆ្នើម​ផ្សេងទៀត​ដូចជា រ៉ូ​ស បា​ឃ្លី (Ross Barkley) ។​
​ ​
​ម៉ោ​ន ក៏​ស្ថិតក្នុង​ដំណើរ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​សម្រាប់​ការប្រកួត​ជើងឯក អឺរ៉ុប​នៅ រដូវក្តៅ​នេះ​ផងដែរ មុនពេល​ការប្រកួត​ត្រូវបាន​ផ្អាក បន្ទាប់ពី​មានឱកាស​ចូលរួម​ក្នុង​ក្រុម​ជម្រើស របស់​គ្រូបង្វឹក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) ។​
​ ​
​ការអត្ថាធិប្បាយ​របស់ ម៉េ​ស​ស៊ី នឹង​រឹតតែ​ផ្តល់​តម្លៃ​បន្ថែមទៀត​ដល់ ម៉ោ​ន ដែល​ត្រូវបាន​គ្រូបង្វឹក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) កោតសរសើរ​មែនទែន​នៅ​រដូវ​កាល​នេះ​។​
​ ​
​ទោះបីជា​យ៉ាងណា ខ្សែបម្រើ​រូបនេះ​រង​ការរិះគន់​នាពេល​ថ្មីៗ​នេះ​ផងដែរ បន្ទាប់ពី​ត្រូវគេ​ឃើញ លេង​បាល់​នៅ​ទីលាន​ហ្វឹកហាត់​មួយ​នៅ​ភាគ​ខាងជើង​ក្រុង​ឡុង​ដ៍ នៅពេល​ក្រុម​ឆេ​ល​ស៊ី ព្យាយាម​នៅ​ដាច់ដោយឡែក ដោយសារ​បញ្ហា​ជំងឺ​កូ​រ៉ូ​ណា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ា​សិន ម៉ោ​ន (Mason Mount)