លើកគ្នា​ទៅ​កាប់​គូទំនាស់​ព្រោះ​គំនុំ​មិនបាន​សម្រេច​ត្រូវ​អាវុធហត្ថ​ក្រុង​ឃាត់ខ្លួន​បាន​៤​នាក់​

152
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មាន​ក្មេង​១​ក្រុម​បាន​លើកគ្នា​ទៅ​កាប់​ក្រុម​មួយទៀត​តែ​មិនបាន​សម្រេច​ព្រោះ​ក្រុម​នោះ​រត់​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា ៖ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​​ត្រ ថ្ងៃទី​៣១​ខែមីនា ឆ្នាំ​២០២០ ។​នៅពេល​បន្ទាប់​សមត្ថកិច្ច​បាន​ដកហូត​ដាវ​ចំនួន​៣​ដើម​ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក​ZOOMER-X​ពណ៌​ស្លា​ទុំលាយ​ខ្មៅ​សេរី​ឆ្នាំ​២០១៥​ព្រមទាំង​ឆែក​រកឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​២​កូន​ថង់​តូច​ស្មើ​១.២២​ក្រាម​។

​ឃាត់​នៅ​ចំណុច​ម្ដុំ​ស្រះ​១០០​ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ហើយ​បាន​យកមក​បញ្ជាការ​មូលដ្ឋាន​អាវុធ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។លោក​បានឱ្យដឹង​បន្ត​៖​ថា ជនសង្ស័យ​ទាំង​៤​នាក់ មាន ១-​ឈ្មោះ ភ័ក្ត្រ ផុត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។​២៖ ឈ្មោះ ចេង ដា​វីដ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ ៣ -​ឈ្មោះ ប៊ុត ម៉េង​ឡុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​។ ៤- ឈ្មោះ ស៊ុន លាប ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ។​អ្នក​ទាំង​៤​នាក់ រស់នៅ​ភូមិ សង្កាត់​ដូចខាងលើ ។​

​ក្រោយពេល​បញ្ជូនមក​ស​ម​ត្ថ​កិច្ច​ជំនាញ​អាវុធហត្ថ​ខេត្ត​សាកសួរ​ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​៖ បក្សពួក​ខ្លួន​បាន​យក​ដាវ​​ដេញ​កាប់​ភាគី​១​ក្រុម​ទៀត​ដោយសារ​មាន​គំនុំ​នឹង​គ្នា​កន្លងមក តែ​ពួកវា​បាន​រត់គេច​អស់​។​ចំណែក​គ្រឿងញៀន​២​កញ្ចប់ គឺ​ពួកគេ​ទុក​ជក់​ដើម្បីឱ្យ​ស្ពឹក​មុខ តែ​ចិត្ត​ហ៊ាន​ក្នុង​ការចេញ​ធ្វើ​សកម្មភាព​សងសឹក ។​

​ថ្ងៃទី​៣១​ខែមីនា​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​បញ្ជូន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/


រូបថត ៖ ក្មេង​១​ក្រុម​បាន​លើកគ្នា​ទៅ​កាប់​ក្រុម​មួយទៀត​តែ​មិនបាន​សម្រេច ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​បាន (​រូប​៖ ប​.​ជ័យ )​