លោកយាយ​អាយុ ៧៥ ឆ្នាំ​ចាប់ផ្តើម​ហាត់​សាច់ដុំ​ដើម្បី​ព្យាបាល​ជំងឺ​ឈឺ​ខ្នង​រ៉ាំរ៉ៃ ឥឡូវ​ក្លាយជា​អ្នក​ប្រកួត​កាយ​វប្បកម្ម​កម្រិត​ខ្ពស់​

521
ចែករម្លែក

ស្ត្រី​កូរ៉េខាងត្បូង​អាយុ ៧៥ ឆ្នាំ​ម្នាក់​ឈ្មោះ លីម ចុង​សូ ថ្មីៗ​នេះ​បាន​លេចធ្លោ​នៅលើ​សារព័ត៌មាន ខណៈ​លោកស្រី​ជាប់​លេខ​២ ក្នុងការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​កម្រិត​ខ្ពស់បំផុត ដែល​ក្នុងនោះ​លោកស្រី​បាន​ប្រកួត​ជាមួយ​ស្ត្រី​ដែលមាន​អាយុ ៣៨ ឆ្នាំ​ឡើងទៅ​។​

​យោងតាម​វីដេអូ​មេ​ល្បីល្បាញ​មួយ​របស់​ទូរ​ទស្ស​ន៊ី BBC ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ១៥ ខែតុលា លោកស្រី​លីម​បាន​និយាយថា លោកស្រី​ចាប់ផ្តើម​ហាត់ប្រាណ​លើក​សាច់ដុំ​ដើម្បី​បំបាត់​ការឈឺ​ចុកចាប់​ក្នុង​រាងកាយ បន្ទាប់ពី​លោកស្រី​បានដឹងថា​លោកស្រី​មាន​ជំងឺ​ឈឺ​ឆ្អឹងខ្នង​រ៉ាំរ៉ៃ​។​

​លោកស្រី​និយាយថា “​គ្រូពេទ្យ​របស់ខ្ញុំ​និយាយថា វា​មិនអាច​ព្យាបាល​បានទេ ប៉ុន្តែ​ខ្ញុំ​ចង់​ព្យា​យា​បាល​ឱ្យ​ជា​”​។​

​សូម្បីតែ​ការវះកាត់​ក៏​មិនអាច​ធានាបាន​នូវ​ការ​ជាសះស្បើយ​ពេញលេញ​ដែរ​ប៉ុន្តែ​លោកស្រី​លីម​ត្រូវគេ​ប្រាប់ថា​ការធ្វើ​លំ​ហាត់ប្រាណ​នឹង​ជួយ​បាន ព្រោះ​លោកស្រី​ត្រូវការ​មាន “​សាច់ដុំ​ច្រើន​”​។ នោះ​ហើយ​គឺជា​ពេលដែល​លោកស្រី​ងាក​ទៅរក​ការលើក​ទម្ងន់​ជា​ទម្រង់​នៃ​ការព្យាបាល ប៉ុន្តែ​វា​ជា​បទពិសោធ​ដ៏​រំភើប​សម្រាប់​លោកស្រី​ផងដែរ​។​

​លោកស្រី​និយាយថា “​ដំបូង វា​ពិត​ឈឺ​ខ្លាំងណាស់​ដល់​ថ្នាក់​ខ្ញុំ​ស្រែក​ទៀតផង ពេល​ខ្ញុំ​ហាត់​សាច់ដុំ​។ ប៉ុន្តែ​ខ្ញុំ​ពិតជា​ចង់​ជាសះស្បើយ​ណាស់​។ ប្រសិនបើ​ខ្ញុំ​មិន​ធ្វើ​វា​ទេ ចឹ​ង​ខ្ញុំ​ប្រហែល​មិនអាច​ធ្វើការ​បាន​ម្តងទៀត​ទេ​”​។

​លោកស្រី​និយាយថា លោកស្រី​បាន​ជួប​គ្រូបង្ហាត់​បី​ដង​ក្នុង​មួយ​សប្តាហ៍ និង​ហាត់​ទាំង​ឈឺចាប់​រហូតដល់​លោកស្រី​ធូរស្បើយ​វិញ បន្ទាប់ពី​គ្រូបង្ហាត់​បានកត់សម្គាល់​ថា លោកស្រី​លែង​ស្រែក​តទៅទៀត​។

​លោកស្រី​បាន​ប្រាប់ BBC ថា “​ថ្ងៃមួយ គ្រូបង្ហាត់​របស់ខ្ញុំ​សួរថា ម៉េច​ហើយ​ខ្នង​ខ្ញុំ​? ហើយ​ទាយ​មើលថា​យ៉ាងម៉េច​? ខ្ញុំ​លែង​ឈឺ​តទៅ​ទៀតហើយ​”៕ ដោយ៖ កញ្ញាដាលីស

លីម ចុង​សូ អាយុ ៧៥ ឆ្នាំ​ក្លាយជា​អ្នក​ហាត់​កាយ​វប្បកម្ម​កម្រិត​ខ្ពស់