លោកស្នងការខេត្តកណ្តាល និយាយពីចរាចណ៍នៅស្ពានអ្នកលឿង

188
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈកាលពីម៉ោងជាង៩យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានអញ្ជើញចុះពិនិត្យ ស្ថានភាពជាក់ស្តែងនៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្តរស្រុកលើកដែក ខេត្តកណ្តាល ជាប់ព្រំប្រទល់ខេត្តព្រៃវែង។ ការចុះពិនិត្យមើលនេះ គឺបន្ទាប់ពី សមត្ថកិច្ចដាក់ប៉ារាស់បិទផ្លូវធ្វើឲ្យកកស្ទះចរាចរណ៍។ មកដល់ម៉ោងនេះ គឺមិនមានការកកស្ទះទៀតទេ ពោលបានធូរស្រាលវិញហើយ។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានឲ្យដឹងថា មកដល់ពេលនេះ ស្ថានភាពនៅគល់ស្ពានអ្នកលឿង ក្នុងខេត្តកណ្តាល ពុំមានការកកស្ទះចរាចរណ៍ទេ ។ លោកបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៦៖៣០នាទីល្ងាចប្រជាពលរដ្ឋបាននាំគ្នាធ្វើដំណើរទៅខេត្តព្រៃវែងខនិងតំបន់នៅជិតនោះ ក៏មានការកកស្ទះមួយសន្ទុះ តែក្រោយមកចរាចរណ៍ធម្មតា មិនមានការកកស្ទះទេ។

លោកស្នងការបញ្ជាក់ថា “អត់មានហាមឃាត់ទេ គ្រាន់តែសួរនាំ អប់រំណែនាំគាត់ឲ្យ ថែទាំសុខភាព អនាម័យ កុំឲ្យប្រមូលផ្តុំ។ មិនមែនហាមឃាត់មិនឲ្យទៅផ្ទះទៅស្រុកទេ”៕សរន/Ha