លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​កុមារកំព្រា​ក្នុង​មណ្ឌល​ខេត្តស្វាយរៀង​

291
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នៅ ព្រឹក ថ្ងៃ​ច័ន្ទ ទី​១៩ ខែ សីហា ឆ្នាំ ២០១៩

​បាន​អ​ញ្ចើ​ញ​ចុះ​សួរ​សុខ​ទុក​កុមារកំព្រា ដែល​កំពុងស្នាក់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តស្វាយរៀង និង​មានការ​អញ្ជើញ​ចូលរួម​ពី តំណាង​របស់​ធនាគារ MGN Emperor Bank Plc. ផងដែរ ។

​នាឱកាស​នោះ​លោកស្រី​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​និច្ច​ជា​កាល សម្តេច តែងតែ​នឹករលឹក​ដល់​កុមារកំព្រា ដែល​បាន នឹង​កំពុងស្នាក់នៅ​គ្រប់​មណ្ឌល​កុមារកំព្រា​ទូទាំងប្រទេស ។ លោកស្រី​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​កុមារកំព្រា​ទាំងអស់​ត្រូវ​ចេះ​ថែរក្សា​សុខភាព និង​ចេះ​ថែ រក្សា អនាម័យ​ក្នុង​ការរស់នៅ ដូចជា រស់នៅ ស្អាត ហូប​ស្អាត ត្រូវ​ជៀស​ឲ្យ​ផុតពី គ្រឿងញៀន និង​ត្រូវ​ប្រឹងប្រែង និង​ខិត​ខំរៀន សូត្រ ។ រីឯ​ចំណែក​លោកគ្រូ អ្នកគ្រូ​វិញ​ត្រូវ បន្ថែម​ការយក​ចិ​ត្តិ​ទុកដាក់​ក្នុងការ​ថែទាំ និង ធ្វើការ​អប់រំ​កុមារ​ដែល​បានរស់នៅ​ក្នុង​មណ្ឌល​ស្វាយរៀង​នេះ​ឲ្យ​ដូចជា​កូនបង្កើត​របស់ខ្លួន​ផងដែរ​។​

​លោកស្រី​ក៏បាន​ឧបត្ថម្ភ​ដល់​កុមារកំព្រា​ចំនួន ៣៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ៣​ម៉ឺន​រៀល មី ១​កេស ទឹកក្រូច ៦​កំប៉ុង នំ ៤​កញ្ចប់ ទឹក​សុទ្ធ ៤​ដប លោកគ្រូ អ្នកគ្រូ ចំនួន ៩​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ១០​ម៉ឺន​រៀល មី ១​កេស នំ ៦​ដុំ ។ ដោយឡែក សម្រាប់​ម​ជ្ឈ​ម​ណ្ឌ​ផ្ទ្ទា​ល់​ក៏​ទទួលបាន អង្ករ ២០​បាវ ទឹកត្រី ៦០​ដប ទឹកស៊ីអ៊ីវ ៦០​ដប ត្រីខ ២​កេស ទឹកដោះគោ ២​កេស ស្ករស ៥០​គីឡូក្រាម និង​ថវិកា ចំនួន​២​ពាន់​ដុល្លារ ដែលជា​ថវិការ​សប្បុរ​សជន នៃ​ធនាគារ MGN Emperor Bank Plc ទុក​សម្រាប់​ផ្គត់ផ្គង់ អារ​ហារ ប្រចាំថ្ងៃ​ជូន​ដល់​កុម​ការ​កំព្រា​ផងដែរ​៕B/