លោកស្រី​ម៉ែន​សំអន​អញ្ជើញ​ពិនិត្យ​សមិទ្ធផល​នៃ​ការអភិរក្ស​សំណង់​ព្រះវិហារ​ដ៏​ចំណាស់​នៅ​វត្ត​រាជ​បូ​ណ៌​

80
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០២០​នេះ​លោកស្រី​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​អញ្ជើញ​ពិនិត្យ​សមិទ្ធផល​នៃ​ការអភិរក្ស​សំណង់​ព្រះវិហារ​ដ៏​ចំណាស់​នៅ​វត្ត​រាជ​បូ​ណ៌​ក្នុង​ក្រុង​/​ខេត្តសៀមរាប​ដែល​ព្រះវិហារ​នេះ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​កែលម្អ​នាពេល​កន្លងមក​។​

​លោកស្រី​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​សមិទ្ធផល​នៃ​ការអភិរក្ស​សំណង់​ព្រះវិហារ​ដ៏​ចំណាស់​នៅ​វត្ត​ព្រះរាជ​បូ​ណ៌​បាន​រង​ភាព​ទ្រុឌទ្រោម​តាម​សម័យកាល​ទើបនឹង​បាន​ក្រុម​អ្នកជំនាញ​ខាង​ផ្នែក​អភិរក្ស​ធ្វើការ​ជួសជុល​ដំបូល កែលម្អ​សសរ លាង​សម្អាត​បដិមា រូបគំនូរ​បុរាណ​តាម​ជញ្ជាំង និង​ហោជាង​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​និង​សួរសុខទុក្ខ ព្រះមហា​វិមលធម្ម​សិរី​សុ​វ​ណ្ណោ​ពិន​សែម​ព្រះ​រាជាគណៈ​ថ្នាក់​ទោ​សមាជិក​ថេរ​សភា​សង្ឃ​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌​ដែរ​៕S/

​រូបភាព​:​លោកស្រី​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​អញ្ជើញ​ពិនិត្យ​សមិទ្ធផល​នៃ​ការអភិរក្ស​សំណង់​ព្រះវិហារ​ដ៏​ចំណាស់​នៅ​វត្ត​រាជ​បូ​ណ៌​៕​អប្សរា​