លោក​ខ្វៃ អាទិ​ត្យា ចុះ​ផ្សព្វផ្សាយ​ការអប់រំ​ការពារ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដល់​ប្រជាពលរដ្ឋ​ឃុំ​ព្រះ​ធាតុ​និង​ចែក​សម្ភារ​មួយចំនួន​

108
ចែករម្លែក
លោក​ខ្វៃ អាទិ​ត្យា ចុះ​ផ្សព្វផ្សាយ​ការអប់រំ​ការពារ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដល់​ប្រជាពលរដ្ឋ​ឃុំ​ព្រះ​ធាតុ​និង​ចែក​សម្ភារ​មួយចំនួន​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​៖ លោក​ខ្វៃ អាទិ​ត្យា អគ្គនាយក​ស្ថានីយ​
​វិទ្យុ និង​ទូរទស្សន៍​អប្សរា និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​បាន​អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​ការអប់រំ​ការពារ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដល់​ប្រជាពលរដ្ឋ​ឃុំ​ព្រះ​ធាតុ និង​ចែក​សម្ភារ​មួយចំនួន​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ ។​

​ក្នុងឱកាស​នោះ​លោក​ខ្វៃ អាទិ​ត្យា បាន​នាំ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង ដោយ​ក្តី​នឹករលឹក ។​លោក​បញ្ជាក់ថា​ជានិច្ចកាល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន កម្ពុជា​ដែលមាន​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។​

​លោក​បន្តថា​អំណោយ​សប្បុរសធម៌​នា​ថ្ងៃនេះ​ក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ក្រុមការងារ​គណបក្ស​គ្រប់លំដាប់​ថ្នាក់ តាម​ទិស​ស្លោក ចូលរួម​សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​”​។​
​លោក​ខ្វៃ អាទិ​ត្យា បញ្ជាក់ថា ពិតជា​គួរ​ឲ្យ​រំភើប​បំផុត​នោះ បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួងសុខាភិបាល គឺ​នៅ​ព្រឹក​នេះ​កម្ពុជា​យើង​បានជា​ដាច់​អស់​ចំពោះ​អ្នកជំងឺ​កូ​វីដ​១៩​។ ប៉ុន្តែ​បើទោះជា​យ៉ាងនេះ​ក្តី សូម​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ថ្នាក់មូលដ្ឋាន ធ្វើ​អនាម័យ​ជាប្រចាំ ដើម្បី​រួមគ្នា​ទប់ស្កាត់​ជំងឺ​COVID-១៩ ព្រោះថា​សកលលោក​កំពុងតែ​រាតត្បាត​នៅឡើយ ។ ម្យ៉ាងវិញទៀត​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចេះ​ការពារ​ខ្លួន​ពី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី កូ​វីដ ១៩ ដោយ​មេត្តា​កុំ​មានការ​ប្រមូលផ្ដុំ​ជួបជុំ​ជា​ក្រុម និង​ត្រូវ​អនុវត្តន៍​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​វិធាន​នានា​របស់​ក្រសួង​សុខ​ភិ​បាល ។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ចូលរួម​ទាំង​២០​គ្រួសារ​មកពី​ភូមិ​ចំនួន​៥ គឺ​ភូមិ​ថ្មី​លើ ភូមិ​ថ្មី​កណ្តាល ភូមិ​ជ័យ​សោ​ភណ្ឌ ភូមិ​ទួល​មានជ័យ និង​ភូមិ​ទួលសំបូរ ដែលមាន​ជីវភាព​ខ្វះខាត ក្នុង​មួយ​គ្រួសារ ទទួលបាន​មី​មួយ​កេស ទឹក​សុទ្ធ​មួយ​កេះ​ធំ ទឹក​លាងដៃ​មួយ​ដប ថវិកា​មួយចំនួន​។ ក្នុងនោះ​លោក​អគ្គនាយក​ក៏បាន​ឧបត្ថម្ភ​ថាស់​DTV២​គ្រឿង និង​ជែ​ល​លាងដៃ​៤​កេស ដល់​សាលាស្រុក​អូររាំងឪ និង​គណ​ពង្រឹង​ឃុំ​ព្រះ​ធាតុ ដែល​អំណោយ​ទាំងអស់នេះ​ជា​របស់​សប្បុរសជន និង​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ៕សរន