លោក​ញឹក​ប៊ុនឆៃ​ប្រាប់​ទៅ​សមរង្ស៊ី​កុំ​យក​ពលរដ្ឋ​ធ្វើជា​ឈ្នាន់​ក្នុង​ការវិល​មក​កម្ពុជា​

512
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ប្រាប់​ទៅ​ទណ្ឌិត សមរង្ស៊ី​កុំ​យក​ប្រជាពលរដ្ឋ​ធ្វើជា​ឈ្នាន់​ដើម្បី​បំពេញ​មហិច្ឆតា​របស់ខ្លួន​និង​បក្ខពួក​។​ក្នុង​ការដែល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​ចាំ​ទទួល​ក្រុម​ខ្លួន​ដែល​ប្រកាសថា​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ង​ងៃ​ទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​គួរតែ​តាំង​តាមផ្លូវ​ច្បាប់​ល្អ​ជាង​ចៀស​ជាង​យក​ប្រជាពលរដ្ឋ​ឱ្យទៅ​រងគ្រោះ​ជំនួស​ខ្លួន​។​

​លោក​ញឹក ប៊ុនឆៃ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ថា ការដែល​លោក​សម រង្ស៊ី អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួល​នៅពេល​គាត់​វិល​ត្រលប់មក​កម្ពុជា​វិញ​វា​ជា​រឿង​មួយ​។​ប៉ុន្តែ​ច្បាប់​ត្រូវតែ​អនុវត្ត​ចំពោះ​អ្នកណា​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ហើយ​អ្នក​ដែល​ធ្វើ​ខុស​គឺ​មិនអាច​យក​ប្រជាពលរដ្ឋ​មក​ការពារ​ខ្លួន​បានទេ​។​លោក​បាន​បញ្ជាក់ថា​“​តាម​ការសង្កេត​របស់​ខ្ញុំ​ការដែល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើបាតុកម្ម​ក្តី​ធ្វើការ​តវ៉ា​ក្តី​ចុងបញ្ចប់​ប្រជាពលរដ្ឋ​រងគ្រោះ​មាន​អ្នកស្លាប់​និង​របួស​ដូចជា​ករណី​នៅ​ផ្លូវ​វ៉េងស្រេង ។​

​អ្នក​តវ៉ា​បាន​ប្រើ​ដប​សាំង​ដុំថ្ម​គប់​ទៅលើ​សមត្ថកិច្ច​ហើយ​អាជ្ញាធរ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​បើ​មិន​ការពារ​ខ្លួន​វា​គ្រោះថ្នាក់​។​ការអំពាវនាវ​របស់​គាត់​(​សមរង្ស៊ី​)​ឱ្យ​ប្រជាពលរដ្ឋ​ចេញទៅ​ទទួល​ក្រែងលោ​វា​មាន​បញ្ហា​ដូច​រយៈកាល​កន្លងមក​។​គ្មាន​ការទទួលខុសត្រូវ​ទេ​រយៈកាល​កន្លងមក​មាន​អ្នកស្លាប់​ខ្លះ​និង​របួស​ខ្លះ​លទ្ធផល​គ្មាន​បាន​ស្អី​ហើយ​បញ្ហា​ក៏​វា​អត់​បាន​ដោះស្រាយបាន​ត្រឹម​ប្រជាពលរដ្ឋ​រងគ្រោះ​នេះ​ដែល​យើង​សង្កេតឃើញ​កន្លងមក​”​។​

​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​បន្តថា​អ្វីដែល​លោក​សមរង្ស៊ី​ប្រកាស​មក​កម្ពុជា​វិញ​គឺជា​ការ​មួយ​ធ្វើ​ឲ្យ​ស្ថានការណ៍​ច្របូកច្របល់​ហេតុនេះ​រាជរដ្ឋាភិបាល​និង​អាជ្ញា​ធរមាន​វិធានការ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​អំពើហិង្សា ឬ​អស្ថេរភាព អសន្តិសុខ​។ “​ការប្រកាស​របស់គាត់​នេះ វា​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ឬក៏​អតីត​អ្នកគាំទ្រ និង​សមាជិក​របស់គាត់​កាន់តែ​ជួប​ការលំបាក​ស្មុគស្មាញ​ថែមទៀត​។ ​យើង​ឃើញ​ហើយ ក្រោយពី​ការប្រកាស​របស់គាត់​ថា មក​ស្រុក​ខ្មែរ ៩ វិច្ឆិកា ខាង​រាជរដ្ឋាភិបាល​ក្តី អាជ្ញាធរ​ក្តី​ក៏មាន​ការប្រុងប្រៀប​ដើម្បី​រៀបចំ​សន្តិសុខ​ស្ថេរភាព​សុវត្ថិភាព​ដើម្បី​ការពារ​ខ្លាច​មាន​បញ្ហា​អី​កើតឡើង​”​។​

លោក​ញឹក​ប៊ុនឆៃ​បាន​លើកឡើងថា​លោក​សមរង្ស៊ី​គួរតែ​រក​មេធាវី​ដើម្បី​តតាំង​តាមផ្លូវ​ច្បាប់​វា​ប្រសើរ​ជាង​យក​ប្រជា​ល​រដ្ឋ​ទៅ​ប្រឈម​បញ្ហា​។​អាចធ្វើ​ឱ្យមាន​បញ្ហា​ដល់​ប្រជាពលរដ្ឋ​និង​អ្នកគាំទ្រ​ដែល​យើង​តែងតែ​សង្កេតឃើញ​រយៈកាល​កន្ល​ង​មកនេះ​ជា​បទពិសោធន៍​គួរតែមាន​ការចៀសវាង​ធ្វើ​ម៉េច​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​គ្រោះថ្នាក់​ត្រូវ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​ដែលមាន​ជា​ធរមាន​៕S/

​ ​រូបថត​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​រូប​ថ​តៈ មុនី​រ័​