លោក​ស្នងការរង និង​សប្បុរសជន​នានា នាំ​ទៀន​ព្រះវស្សា​និង​ទេយ្យទាន​ទៅ​ប្រគេន​ព្រះ​ស​ង្ឍ​២៣​វត្ត នៅ​ក្រុង​ប៉ោយប៉ែត​

1263
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ សុផល ស្នងការរង​ទទួល​បន្ទ​ក​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ រួមទាំង​សប្បុរសជន​នានា បានធ្វើ​ពិធីបុណ្យ​ដង្ហែ​ទៀន​ព្រះវស្សា​និង​ទេយ្យទាន​ទៅ ប្រគេន​ព្រះ​ស​ង្ឍ​២៣​អង្គ តំណាង​២៣​វត្ត​នៅ​ក្រុង​ប៉ោយប៉ែត​។​

​ពិធី​រួម​នោះ ធ្វើឡើង​នៅក្នុង​វត្ត​រស្មី​រតនា​រាម​ហៅ​វត្ត​អូរ​នាង នៅ​ភូមិ​អូរ​នាង សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១៦​ខែ​កក្ត​ដា ឆ្នាំ​២០១៨​។​

​ឱកាស​បុណ្យ​ចូល​ព្រះវស្សា​តាម​ប្រពៃណី និង​គន្លង​ព្រះពុទ្ធសាសនា ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ សុផល ស្នងការរង​ខេត្តបន្ទាយមានជ័យ និង​លោក​ឧកញ៉ា ឡា​ច ប៊ុន​លីម អគ្គនាយក​ក្រុមហ៊ុន​សំណង់ផ្ទះ​ល្វែង បូរី​មានជ័យ និង​លោកស្រី រួមទាំង​សមាជិក សមាជិការ ពុទ្ធិ​បរិស័ទ បានរៀបចំ​នូវ​ពិធីបុណ្យ​ទៀន​ព្រះវស្សា ដើម្បី​ធ្វើការ​វេរ​ប្រគេន ដល់​វត្ត​ចំនួន ២៣​វត្ត​នៅ​ទូទាំង​ក្រុង​ប៉ោយប៉ែត ដោយ​ក្នុង​មួយ​វត្តៗ​ទទួលបាន​ទេយ្យទាន មាន​ទៀន​១​គូ ស្លា​ដក​១ ទឹក​សុទ្ធ ២​យួរ ថវិកា​១៥​ម៉ឺន​រៀល តាជី​យាយជី ៣០​នាក់ ក្នុង​ម្នាក់​២​ម៉ឺន​រៀល និង​ជួយ​កសាង​វត្ត​រស្មី​រតនា​រាម​(​វត្ត​អូរ​នាង​) ៥០​ម៉ឺន​រៀល​។

​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​បុព្វការី​ជន ដែល​បាន​ចែក​ឋាន ឲ្យ​មក​ទទួលផល​បុណ្យ​ទាំងឡាយ នៅក្នុង​ឱកាស​បុណ្យ​ចូល​ព្រះវស្សា ឆ្នាំ​២០១៨ នេះ​៕ ល​