លោក​Dr.Peter Studer​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​ជា​ប្រធាន​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​ទទួលមរណភាព​

186
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ផង​ជូន​ចំពោះ​លោក​Dr.Peter Studer​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​ជា​ប្រធាន​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​ដែល​បានទទួល​មរណភាព​ហើយដោយ​រោគាពាធ​។


​លោក​យ៉ៃ​ ចាន់​តា​ណា​ ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​បានបញ្ជាក់​ឱ្យដឹង​នៅ​ព្រលប់​ថ្ងៃទី​៧ ខែឧសភា​ឆ្នាំ​២០២០​នេះ​ថា ​លោក​Dr.Peter Studer​ អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​ជា​ប្រធាន​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​ បានទទួល​មរណភាព​នៅ​ប្រទេស​ស្វី​ស​កាលពី​ថ្ងៃទី​៦​ ខែឧសភា​ ឆ្នាំ​២០២០​ ក្នុង​ជន្មាយុ​៧៣​ឆ្នាំ​ ដោយ​រោគាពាធ​។​

ក្នុងនាម​មន្ទីរពេទ្យ​ លោក​យ៉ៃ​ចាន់​តា​ណា​ ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​ក៏បាន​ធ្វើ​សារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជូន​លោកស្រី​ជា​ភរិយា​លោក​Dr.Peter Studer​ផងដែរ​ដោយ​លោក​ចាត់ទុកថា​ការ​បាត់បង់​លោក​Dr.Peter Studer គឺជា​ការបាត់បង់​ធនធានមនុស្ស​មួយ​ដ៏​សំខាន់​៕S/Ha

​រូប​ថ​តៈ​លោក​Dr.Peter Studer ​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​ជា​ប្រធាន​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​ដែល​បានទទួល​មរណភាព​ហើយ​។​