លោក កា​ឡូ អែន​សេ​ឡូត​ទី បង្ហាញ​ផែនការ​ប្រកបដោយ​មហិច្ឆតា ដើម្បី​នាំយក ហ្គា​រ៉េត បេ​ល និង ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស​

141
ចែករម្លែក

លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) បានចាប់ផ្តើម​ផែនការ​ប្រកបដោយ​មហិច្ឆតា ដើម្បី​នាំយក​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) និង ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) មក​ចូលរួម​ជាមួយ​ក្លិប​អេ​វឺ​តុ​ន​( Everton) ។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​អន្ទះសា​ចង់​បំបាត់​គម្លាត​ជាមួយ​ក្រុម​ខ្លាំង​ផ្សេងទៀត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​ជឿថា កីឡាករ​លើស​តម្រូវកា​រទាំង​ពីរ​របស់​ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid )​កំពុង​បោះជំហាន​ឆ្ពោះទៅរក​គោលដៅ​ត្រឹមត្រូវ​មួយ​។​
​ ​
​ក្លិប Real Madrid មានបំណង​លក់​កីឡាករ​ទាំងពីរ​នេះ ហើយ​លោក អែន​សេ​ឡូត​ទី អាច​នឹង ទាញយក​ប្រយោជន៍​ពី ហ្គា​រ៉េត បេ​ល និង រ៉ូ​ឌ្រី​ហ្គេ​ស អំឡុងពេល​លោក​នៅ​ដឹកនាំ​ក្លិប Real Madrid ។​
​ ​
​គ្រូបង្វឹក​វ័យ​៦០​ឆ្នាំ​រូបនេះ​ក៏​ចង់​ផ្ទេរ រ៉ូ​ឌ្រី​ហ្គេ​ស ផងដែរ​កាល​លោក​នៅ​ដឹកនាំ​ក្លិប​បៃ​យឺន​ម៉ូ​និ​ច​( Bayern Munich) ។ រ៉ូ​ឌ្រី​ហ្គេ​ស បាន​ចុះ​កិច្ចព្រមព្រៀង​លេង​ខ្ចី​ជើង​ពីរ​ឆ្នាំ​ជាមួយ​ក្លិប Bayern Munich កាលពី​រដូវក្តៅ​ដែល​ពេលនោះ លោក​ចាក​ចេញពី​ក្លិប Bayern Munich ។​
​ ​
​គ្រូបង្វឹក​ក្លិប Everton រូបនេះ​ដឹង​ច្បាស់​ថា វា​ប្រាកដជា​ពិបាក​ក្នុងការ​អូសទាញ បេ​ល មកកាន់ ពហុ​កីឡដ្ឋាន Goodison Park ដោយសារ​អតីត​កីឡាករ​ក្លិប​តូ​តិ​ន​ហេម រូបនេះ​នៅ​ពេញចិត្ត នឹង​ឆាកជីវិត​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) និង ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez)