លោក ក្លូ​ដេ ពូ​យែ​ល ទាមទារ​ឲ្យ​កូនក្រុម​ធ្វើ​ឲ្យ​បានល្អ​ពេល​ជួប​ស៊ី​ធី​និង​ឆេ​ល​ស៊ី​

671
ចែករម្លែក

​លោក ក្លូ​ដេ ពូ​យែ​ល (Claude Puel) បាន​ប្រាប់​ក្រុម លៃ​សេ​ស្ទ័​រ​(Leicester) ត្រូវតែ​បង្កើត​ភាព​ភ្ញាក់ផ្អើល​ជាថ្មីទៀត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បន្ទាប់ពី​ពួកគេ​បានធ្វើ ឲ្យ​ក្រុម​ឆេ​ល​ស៊ី​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​រួចហើយ​។​
​ ​
ក្រុម Leicester បាន​យកឈ្នះ​ក្រុម​ឆេ​ល​ស៊ី​១-០ នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ពហុ​កីឡដ្ឋាន Stamford Bridge ដែល​រក​គ្រាប់​បាល់​ដោយ​កីឡាករ ជែ​មី វ៉ា​ឌី (Jamie Vardy) ។ ក្រុម​របស់លោក ពូ​យែ​ល នឹង​ទទួលភ្ញៀវ​ស៊ី​ធី​នៅ​ថ្ងៃបុណ្យ​ណូអែល​នៅ​ពហុ​កីឡដ្ឋាន King Power Stadium ជា​លើក​ទី​២​ក្នុង​រយៈពេល​៨​ថ្ងៃ​។
​ ​
​ក្រុម Leicester ធ្លាប់​ទប់​ស្មើនឹង​ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ១-១ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ ក្របខណ្ឌ Carabao Cup មុនពេល​ចាញ់​ដោយ​ការ​ទាត់ ប៉េ​ណា​ល់​ទី កាលពី​ថ្ងៃទី​១៨​ខែធ្នូ ហើយ​នៅពេលនេះ លោក ពូ​យែ​ល​ទាមទារ​ទម្រង់​លេង អស្ចារ្យ​នេះ​ជាថ្មីទៀត​។​
​ ​
លោក ពូ​យែ​ល បាន​និយាយថា “​ការប្រកួត​ចុងក្រោយ​របស់​យើង​ជាមួយ​ស៊ី​ធី​គឺ​កម្លាំងចិត្ត ស្មារតី អំពី​ទម្រង់​លេង​និង​លទ្ធភាព​របស់​យើង​។ យើង​ចាញ់​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​។ យើង​មិនបាន​ហ្វឹកហាត់​ឲ្យ​បានល្អ ខ្ញុំ​ដឹង​ពី​រឿងនេះ​។ ការលេង​នៅលើ​ទីលាន យើង​ធ្វើ​បានល្អ​”​។​
​ ​
លោក ពូ​អែល ក៏បាន​ព្រមាន​កូនក្រុម​របស់លោក​ផងដែរ​ពី​ការ​វាយបក​របស់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី បន្ទាប់ពី​ពួកគេ​ចាញ់​ក្រុម Crystal Palace ៣-២ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ក្លូ​ដេ ពូ​យែ​ល (Claude Puel)