លោក ឃិត ឈឿនៈ ចែកគ្រឿង ឧបភោគបរិភោគតាមផ្លូវ ទោះជា ពួកយើងលំបាក តែពួកគាត់ លំបាកជាងយើងទៀត

150
ចែករម្លែក

ដោយៈចាន់តូ:ភ្នំពេញៈ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បុគ្គលិក ក្រុមហ៊ុន ចំរើនសម្បត្តិនិងផ្សារខេស៊ី (KC) បានរៃអង្គាសគ្នានូវថវិកាសម្រាប់ទិញគ្រឿង​ឧបភោគបរិភោគ មាន មី ត្រីខកំប៉ុង សាប៊ូដុំ យកទៅចែកជូនចាស់ៗ ជនខ្វះខាត នៅតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ។ ដោយមានលោក ឃិត ឈឿន ជាអគ្គនាយកក្រុមហ៊ុន ព្រមទាំងក្រុមគ្រួសារ។

បន្ទាប់ពីផ្ទុះវីរុស ជំងឺ កូរ៉ូណា Covid-19 មក តាមបណ្ដាក្រុមហ៊ុន សហគ្រាស រោងចក្រ ហាងផឹកស៊ី ខារ៉ាអូខេ មួយចំនួន ត្រូវបានបិទ ។ ភាពកង្វះខាត​របស់ប្រជាពលរដ្ឋក្រីក្រ ជនគ្មានជម្រក ជនអនាថា ដេកនៅតាមដងផ្លូវ ដេកតាមសំយាបផ្ទះគេ ត្រូវបានបុគ្គលិកនៃគ្រួសារខេស៊ី (KC) នាំយក មី ត្រីខកំប៉ុង សាប៊ូ ជួយសម្រួលបានមួយរយៈពេលដែរ ជាទឹកចិត្តចែករំលែក ទឹកចិត្តសប្បុរសធម៌ ព្រោះថាក្រោយពីកើតផ្ទុះជំងឺ កូរ៉ូណា Covid-19 សេដ្ឋកិច្ចត្រូវបានធ្លាក់ចុះបន្តិច តាមបណ្ដាក្រុមគ ្រួសារមួយចំនួន ជួបការលំបាកដែរ ។

ក្រុមហ៊ុនចំរើនសម្បត្តិ មានសំណង់បុរី ផ្ទះល្វែង វិឡា ខុនដូ មាននៅប្រទេសថៃ​និងនៅកម្ពុជា ផ្ទះលំហែ ដីពុះឡូតិ៍ ចម្ការ រីស៊ត និងផ្សាKC ។ ព័ត៌មានផ្សេងៗទៀត លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 017335354 / 093795378 ដើម្បីទទួលបានដំណឹងលម្អិតបន្ថែមទៀត ! សូមអរគុណ៕/Ha