លោក ឃិត ឈឿន​: ចែក​គ្រឿង​ឧបភោគបរិភោគ​តាមផ្លូវ ទោះជា​ពួកយើង​លំបាក តែ​ពួកគាត់​លំបាក​ជាង​យើង​ទៀត​

204
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: នៅ​យប់​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០២០ បុគ្គលិក ក្រុមហ៊ុន ចំរើន​សម្បត្តិ​និង​ផ្សារ​ខេ​ស៊ី (KC) បាន​រៃអង្គាស​គ្នា នូវ​ថវិការ សម្រាប់​ទិញ​គ្រឿងឧបភោគ​បរិភោគ មាន មី ត្រីខកំប៉ុង សាប៊ូដុំ យកទៅ​ចែកជូន ចាស់ៗ ជន​ខ្វះខាត នៅតាម​ដងផ្លូវ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ។ ដោយមាន លោក ឃិត ឈឿន ជា​អគ្គនាយក​ក្រុមហ៊ុន ព្រមទាំង​ក្រុមគ្រួសារ ដែល​ពួកយើង​បាន​ប្រឹង​ជួយ​គាត់​ហើយ ពួកយើង​មានលទ្ធភាព​តែ​ប៉ុណ្ណឹង​ទេ​។​

​បន្ទាប់ពី​ផ្ទុះ​វីរុស ជំងឺ កូ​រ៉ូ​ណា Covid-19 មក តាម​បណ្ដារ​ក្រុមហ៊ុន សហគ្រាស រោងចក្រ ហាង​ផឹកស៊ី ខារ៉ាអូខេ មួយចំនួន ត្រូវបាន​បិត ។ ភាព​កង្វះខាត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ជន​គ្មាន​ជំរក ជនអនាថា ដេក​នៅតាម​ដងផ្លូវ ដេក​តាម​សំ​យ៉ាប​ផ្ទះ​គេ ត្រូវបាន​បុគ្គលិក​នៃ​គ្រួសារ​ខេ​ស៊ី (KC) នាំយក មី ត្រីខកំប៉ុង សាប៊ូ ជួយ​សម្រួល​បាន​មួយរយៈ​ពេល​ដែរ ជា​ទឹកចិត្ត​ចែករំលែក ទឹកចិត្ត​សប្បុរសធម៌ ព្រោះថា​ក្រោយពី​កើត​ផ្ទុះ​ជំងឺ កូ​រ៉ូ​ណា Covid-19 សេដ្ឋកិច្ច​ត្រូវបាន​ធ្លាក់ចុះ​បន្តិច ចឹ​ង​តាម​បណ្ដារ​ក្រុមគ្រួសារ​មួយចំនួន ជួប​ការលំបាក​ដែរ​។​

​ក្រុមហ៊ុន​ចំរើន​សម្បត្តិ មាន សំណង់​បុរី ផ្ទះល្វែង វិឡា ខុន​ដូរ មាននៅ​ប្រទេស​ថៃ​និង​នៅ​កម្ពុជា ផ្ទះ​លំហែរ ដី​ពុះ​ឡូ​តិ៍ ចំការ រី​ស៊​ត និង​ផ្សា​KC​។ ព័ត៌មាន​ផ្សេងៗ​ទៀត លោកអ្នក​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ៖ 017335354 / 093795378 ដើម្បី​ទទួលបាន​ដំណឹង​លម្អិត​បន្ថែមទៀត ! សូម​អរគុណ​៕ ល​