លោក ឃួ​ង ស្រេង ចូលកាន់​តំណែង​អភិបាល​រាជធានី​ភ្នំពេញ ខណ​លោកប៉ា សុជាតិ​វង្ស ក្លាយជា​ទីប្រឹក្សា​ផ្ទាល់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន​

1378
ចែករម្លែក

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​នេះ ពិធី​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់លោក ឃួ​ង ស្រេង​ជា​អភិបាល​​រាជធានី​ភ្នំពេញ​ថ្មី ជំនួស​លោក ប៉ា សុជាតិ​វង្ស ត្រូវបាន​ធ្វើឡើង​តាម​ការគ្រោងទុក​ក្រោម​អធិបតីភាព​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

​មុននេះ​ក្នុង​ពិធី​ដដែល​ក៏មាន​ការប្រកាស​ចូលកាន់​តំណែង​អភិបាលរង​ថ្មី​របស់​រាជធានី​ភ្នំពេញ​ពីររូប​គឺ​លោក កើត ឆែ និង​លោក នួន ផា​រ័ត្ន ។​

​ក្នុង​អាណត្តិ​លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ​នេះ​មាន​អភិបាលរង​៦​រូប ភាគច្រើន​សុទ្ធ​វ័យក្មេង​ពេញកម្លាំង​និង​មាន​​ចំណេះដឹង​ជ្រៅជ្រះ​ក្នុងការ​ដឹកនាំ​រាជធានី​ភ្នំពេញ​ទៅរក​ការអភិវឌ្ឍន៍​រីកចំរើន​។ អភិបាលរង​រាជធានី​ភ្នំពេញ​ទាំង​៦​រូប រួមមាន លោក​មាន ចាន់​យ៉ា​ដា លោក​អៀង អូន​នី លោក​ស៊ុយ សេ​រិ​ទ្ធ លោកស្រី​កែវ សុខ​ពិសី លោក​កើត ឆែ និង​លោក នួន ផា​រ័ត្ន ។​

​ក្នុង​ពិធី​នេះដែរ លោក ប៉ា សុជាតិ​វង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ​ក៏ត្រូវ​បានប្រកាស​ជា​ជាទី​ប្រឹក្សា​ផ្ទាល់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ដ្រី បន្ថែម​លើ​មុខងារ​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​១៦​មិថុនា​។

​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ បាន​បញ្ជាក់ថា «​តែងតាំង​ឯកឧត្តម ប៉ា សុជាតិ​វង្ស ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គ​មហា​​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ដ្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​»៕

​ពិធី​ប្រកាស​តែងតាំង​លោក​លោក ឃួ​ង ស្រេង និង​លោកប៉ា សុជាតិ​វង្ស

អភិបាល​រាជធានី​ភ្នំពេញ​ថ្មី២រូប វ័យក្មេង​និង​ពោរពេញ​ដោយ​ចំណេះ​