លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា អាច​ប្រើប្រាស់​បម្រាម​រយៈពេល​ពី​រ​ឆ្នាំ ដើម្បី​ចាកចេញ​ពី​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​

167
ចែករម្លែក

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) អាច​នឹង​ប្រើប្រាស់​បម្រាម​រយៈពេល​ពី​រ​ឆ្នាំ​លើ​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​មិន​ឲ្យ​ចូលរួម​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក ជា​ឱកាស​ដើម្បី​ចាកចេញ​ពី​ក្លិប​នេះ និង​ដកឃ្លា​ចេញពី​វិស័យ​បាល់ទាត់​។​
​ ​
​លោក អេ​ម​ម៉ា​ញូ​អែល ប៉ឺ​ទី​ត (Emmanuel Petit) អះអាងថា គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ប្រហែលជា​ត្រូវការ​សម្រាក ដូចដែល​លោក​ធ្លាប់ធ្វើ​កាលពី​ឆ្នាំ​២០១២ បន្ទាប់ពី​ដឹកនាំ​ក្រុម​បា សេ​ឡូ​ណា​( Barcelona )​។​
​ ​
លោក ប៉ឺ​ទី​ត បាន​អះអាងថា “​ខ្ញុំ​គិតថា នេះ​អាចជា​ជម្រើស​របស់លោក ហ្គា​ឌី​អូ​ឡា ក្នុង​ការចាក ចេញពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​រដូវក្តៅ​នេះ ដោយសារតែ​បម្រាម​មិនបាន​ចូលរួម​ប្រកួត​នៅ​ក្រប ខណ្ឌ​ឆេ​ម​ពាន​លី​ក​”​។​
​ ​
​លោក​បន្តថា “​វា​អាចជា​ឱកាស​សម្រាប់​លោក ប៉េ​ប ដើម្បី​ដកខ្លួន​និង​យក​ពេល​សម្រាក​មួយរយៈ​។ មាន​ព័ត៌មាន​យូរហើយ​ថា វា​ហាក់ដូចជា​លោក​ធុញថប់​នឹង​ការងារ​ជា​អ្នកចាត់ការ​នេះ​”​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា នៅតែ​បន្ត​ការ​អះអាងថា លោក​សប្បាយ​ចិត្តនឹង​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ហើយ នឹង​ដឹកនាំ​នៅ​រដូវ​កាល​ក្រោយ​ទៀត ហើយ​អាចជា​ការចំណាយ​ពេល​ដ៏​យូរ​បំផុត​របស់លោក ក្នុង​អាជីព​បាល់ទាត់​។​
​ ​
អ្នកគាំទ្រ​ចង់ឃើញ​ថា គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ពិតជា​គោរព​ពាក្យសម្តី​របស់លោក ទៀត​ឬ​យ៉ាងណាទេ ស្របពេល​លោក​ទទួលជោគជ័យ​ច្រើន​ជា​នៅ​ពហុ​កីឡដ្ឋាន Etihad ។ ប៉ុន្តែ​លោក ប៉ឺ​ទី​ត ជឿថា មានរឿង​ច្រើន​ដែល​ត្រូវ​ព្រួយបារម្ភ​អំពី​ក្លឹប​ស៊ី​ធី​ជាជាង​អនាគត របស់លោក ហ្គា​ឌី​អូ​ឡា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)