លោក ល្វី​ស អែន​រិ​ក ត្រូវបាន​ប្រកាស​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​

872
ចែករម្លែក

​លោក ល្វី​ស អែន​រិ​ក (Luis Enrique) ត្រូវបាន​ប្រកាស​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើស ជាតិ​អេ​ស្ប៉ា​ញ​។ អតីត​គ្រូបង្វឹក​របស់​ក្លិប បា​សេ​ឡូ​ណា (Barcelona) រូបនេះ​បាន​យល់ព្រម ទទួលយក​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ បន្ទាប់ពី​ក្រុម​អេ​ស្ប៉ា​ញ​ជួប​យុទ្ធនាការ​វើ​ល​ខាប់​ដ៏​គួរ​ឲ្យ ខកចិត្ត​។

​ក្រុម​អេ​ស្ប៉ា​ញ​ត្រូវបាន​ទម្លាក់​ចេញ​ដោយ​ក្រុម​រុស្ស៊ី​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ពួកគេ ចាប់ផ្តើម​យុទ្ធនាការ​ដោយ​បណ្តេញ​គ្រូបង្វឹក Julen Lopetegui មុន​មួយថ្ងៃ​។

​លោក ហ្វឺ​ណាន​ដូ ហេ​រ៉ូ (Fernando Hierro) ទទួល​ការងារ​បន្ត ប៉ុន្តែ​មិនបាន​បន្តការងារ​នេះ​ទេ ហើយ​នៅពេលនេះ លោក អែន​រិ​ក ត្រូវបាន​ជ្រើសរើស​ជា​គ្រូបង្វឹក​ថ្មី​។

​លោក​នឹង​ដឹកនាំ​ក្រុម​អេ​ស្ប៉ា​ញ​សម្រាប់​យុទ្ធនាការ Euro 2020 ហើយ​អាច​នឹង​ឈានដល់​វើ​ល​ខាប់​បួន​ឆ្នាំក្រោយ​ទៀត​។

​លោក អែន​រិ​ក ចាក​ចេញពី​ក្លិប Barcelona កាលពី​ដំណាច់​រដូវ​កាល​ឆ្នាំ​២០១៦​និង​ឆ្នាំ​២០១៧ បន្ទាប់ពី​ចំណាយពេល​បី​ឆ្នាំ​ជាមួយ​ក្លឹប​នេះ​។

​លោក​ធ្លាប់​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​មក​ដឹកនាំ​ក្លឹប​ឆេ​ល​ស៊ី​និង​អា​សេណ​ល ប៉ុន្តែ​បាន​យល់ ព្រម​ទទួលយក​ការងារ​ជម្រើសជាតិ​វិញ​៕​ប្រែ​សម្រួល​: ពិសិដ្ឋ

លោក ល្វី​ស អែន​រិ​ក (Luis Enrique)