លោក សួន សេរី​រដ្ឋា រិះគន់​លោក គឹម សុខ និយាយ​បំផ្លើស​រឿង​នៅក្នុង​គុក​

1263
ចែករម្លែក
  • 1.6K
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ថ្លែងថា ពលរដ្ឋ​ខ្មែរ​គួរ​នាំគ្នា​ពិចារណា និង​ស្វែងរក​ការពិត​ឲ្យ​ឃើញ មុន​ហ្នឹង​ជឿ​អ្វីមួយ​…​។ បើ​គ្រាន់តែ​រឿង​ខ្លួនឯង​ដែល​ជាប់ពន្ធនាគារ​នោះ ក៏​និយាយ​ភូតកុហក​អ្នក​ខាងក្រៅ ដើម្បី​ទាញយក​ការ​អាណិត ទាញយក​ការស្រលាញ់ ដោយ​វប្បធម៌​បង្កើត​រឿង​មិន​ពិត​បែបនេះ សួរថា តើ​វិភាគ​សង្គម​នយោបាយ​បែប​ម៉េច​?

​ការលើកឡើង​របស់លោក​សួន សេរី​រដ្ឋា គឺ​សំដៅ​ទៅលើ​ល​លោក​គឹម សុខ អ្នកវិភាគ​សង្គម និង​នយោបាយ​។​

លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ (រូបឯកសារ)

​លោក សួន សេរី​រដ្ឋា បាន​បញ្ជាក់ថា ​លោក គឹម សុខ ជាប់គុក​បន្ទប់​ជាប់​លោក​រហូត តាំងពី​នៅ​អគារ A រហូត​ដូរ​មក​អគារ B​។ អគារ​នុ​រក្ស​មិនដែល​វាយដំ​ធ្វើបាប​ទេ ព្រោះ​យើង​ជា​អ្នកទោសនយោបាយ និង​ជា​អ្នកទោស​មនសិកា​។ យើង​អាច​ទិញ​កាសែត​មើល និង​អាច​ទិញ​ទូរទស្សន៍​ដាក់​មើល​បាន តែ​យើង​គ្មាន​សិទ្ធិ​ប្រើ​ទូរស័ព្ទ និង​អ៊ី​ន​ទ័​រ​ណែ​ត​ទេ​។ តែ​ដល់​មក​និយាយ​ខាងក្រៅ​ថា ឆ្មាំ​គុក​វាយ​ធ្វើបាប ប្រើ​អំពើហិង្សា​លើ​គាត់ (​គឹម សុខ​) ដោយ​ខុសពី​ការពិត​បែបនេះ វា​ជា​រឿង​មួយ​ដែល​លោក​ហៅថា «​បង្កើត​រឿង​ភូតកុហក​» ដើម្បី​ធ្វើខ្លួន​ឲ្យ​អ្នក​មិនដឹង​រឿង​ពិត ជួយ​ខឹង ជួយ​អាណិត និង​ជួយ​ស្អប់​។ ដើម្បី​ជួយ​ជាតិ ជួយ​ពលរដ្ឋ សូមអ្នក​ដែល​គេ​ហៅថា អ្នកវិភាគ​នោះ ហ៊ាន​និយាយ​បង្ហាញ​ត្រឹម​ការពិត​បាន​ហើយ កុំ​បំ​ភ្លើ​ស​។ “​ស្អប់​ខ្ញុំ ក៏​ស្អប់​ចុះ ព្រោះ​ខុស ខ្ញុំ​ថា​ខុស ត្រូវ​ខ្ញុំ​ថា​ត្រូវ​!”​។​

​លោក​បាន​លើកឡើងថា ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលមាន​វិជ្ជាជីវៈ ក៏​គេ​ត្រូវតែ​ផ្ទៀងផ្ទាត់​សួររក​ការបំភ្លឺ​ដែរ មិនមែន​ជួយ​បំ​ភ្លើ​សរឿង​បែបនេះ​ទេ​៕ ល​

លោក​គឹម សុខ អ្នកវិភាគ​សង្គម និង​នយោបាយ​ (រូបឯកសារ)