លោក ហាន​ស៊ី ហ្វ្លិ​ក យល់ព្រម​ទទួល​ការពន្យារ​កិច្ចសន្យា​ជាមួយ​ក្លិប​បៃ​យឺន ម៉ូ​និ​ច ដល់​ឆ្នាំ ២០២៣

160
ចែករម្លែក

ក្លិប​បៃ​យឺន ម៉ូ​និ​ច​( Bayern Munich) បាន​បន្ត​កិច្ចសន្យា​សម្រាប់​គ្រូបង្វឹក ហាន​ស៊ី ហ្វ្លិ​ក (Hansi Flick) ដូច្នេះ​គ្រូបង្វឹក​រូបនេះ នឹង​នៅ​បន្ត​ដឹកនាំ​ដល់​ដំណាច់ឆ្នាំ​២០២៣​។​
​ ​
​លោក ហាន​ស៊ី ហ្វ្លិ​ក ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​កាល​ពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩ បន្ទាប់ពី​ការចាកចេញ​របស់លោក នី​កូ កូ​វ៉ា​ក (Niko Kovac) ។ បន្ទាប់ពី​ទទួលបាន​លទ្ធផល​ល្អ ជា​បន្ត​បន្ទាប់មក លោក ហ្វ្លិ​ក ទទួលបាន​តំណែង​កំពូល​នេះ​រហូតដល់​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
​ប៉ុន្តែ​នៅពេលនេះ ក្លិប​សម្រេច​ពន្យារ​កិច្ចសន្យា​បន្ថែមទៀត ស្របពេល​ក្លិប Bayern Munich កំពុង​នាំមុខគេ​ដាច់ ៤​ពិន្ទុ នៅលើ​តារាង​ពិន្ទុ​ក្របខ័ណ្ឌ Borussia Dortmund មុនពេល​សកម្មភាព កីឡាករ​ត្រូវបាន​បិទ​ដោយសារ​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​លោក ហ្វ្លិ​ក ដឹកនាំ​ការប្រកួត​ឈ្នះ​១៨​លើក​ក្នុងចំណោម​២១​ប្រកួត​ខណៈពេល​ក្រុម​យក្ស​អាល្លឺម៉ង់ មួយ​នេះ​បាន​បោះជំហាន​ពី​លេខ​រៀង​ទី​៤​ឡើង​មកឈរ​នៅលើ​កំពូល​តារាង​។​
​ ​
​ហ្វ្លិ​ក ជា​អតីត​ខ្សែបម្រើ​ធ្លាប់​បង្ហាញមុខ​១០៤​ប្រកួត​សម្រាប់​ក្រុម Bayern Munich កាល​នៅ​ជា កីឡាករ មុនពេល​ប្រកាស​ចូល​និវត្ត​ដោយសារ​បញ្ហា​របួស​កាល​ពី​ឆ្នាំ​១៩៩៣​។​
​ ​
​ក្នុងឋានៈ​គ្រូបង្វឹក​លោក​ធ្លាប់​បម្រើ​ការងារ​ជា​ជំនួយការ​លោក យ៉ូ​ឃីម ឡូ (Joachim Low) ចន្លោះ​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៤៕ ប្រែ​សម្រួល​: ពិសិដ្ឋ​