លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ :​យូ​ណាយ​ធី​ត​នឹង​ឆ្លៀតឱកាស​នាំយក​កីឡាករ​ថ្មី នៅពេល​មា​នវ​ប​ត្តិ​វីរុស​កូ​រ៉ូ​ណា​

127
ចែករម្លែក

លោក អួ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) មាន​ទំនុក ចិត្ត​ថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អាច​នឹង​ឆ្លៀតឱកាស​នៅពេល​មាន​វិបត្តិ​វីរុស​កូ​រ៉ូ​ណា ដើម្បី​នាំយក​កីឡាករ​ជា​គោល ដៅ​នៅ​រដូវក្តៅ​នេះ​។​

​អ្នកចាត់ការ​ក្លឹប​យូ​ណាយ​ធី​ត​រូបនេះ​ជឿថា ក្លិប​មួយចំនួន​ត្រូវការ​ជម្រុះ​កីឡាករ​ចេញ បន្ទាប់ពី មាន​វិបត្តិ​ហិរញ្ញវត្ថុ អំឡុងពេល​មាន​វិបត្តិ ហើយ​ពួកគេ​អាច​នឹង​យក​ប្រៀប​នៅពេលនេះ​។​

​ក្លិប​នៅ​ពហុ​កីឡដ្ឋាន Old Trafford ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ដូចជា ចា​ឌិន សាន​ចូ (Jadon Sancho) ជែក ហ្គ្រី​លី​ស (Jack Grealish) និង បេ​លិ​ង​ហាម (Bellingham) នៅមុន​អ្វីដែល​ប្រាកដ​ក្នុង​ចិត្ត​ថា នឹងមាន​ការផ្អាក​រដូវ​កាល​ទិញដូរ​។​

​លោក សូល​ស្យែ​រ បាន​និយាយថា “​វិស័យ​បាល់ទាត់​នឹង​វិលត្រឡប់​ទៅរក​សភាព​ធម្មតា​វិញ ក្នុងពេល​ណាមួយ ហើយ​វា​សំខាន់​ខ្លាំងណាស់​ដែល​យើង​ត្រូវ​ត្រៀមខ្លួន​នៅពេល​វា​កើតឡើង​។​

​លោក​បន្តថា​“​យើង​ចង់​ធ្វើ​ឲ្យ​បានល្អ​គ្រប់​រឿង​ហើយ​ប្រាកដ​ណាស់​នៅពេលនេះ​គឺជា​ឱកាស​ក្នុងការ​ចំណាយពេល​ច្រើន ពិភាក្សា​ជាមួយ​កីឡាករ ពី​ផែនការ ហើយ​យើង​វាយតម្លៃ​ពីអ្វី​ដែល យើង​ត្រូវការ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អួ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)