លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ សម្រាប់​គ្រប់គ្រង​គ្រោះអាសន្ន​ប្រចាំឆ្នាំ ធ្វើនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ

911
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ សម្រាប់​គ្រប់គ្រង​គ្រោះអាសន្ន​ប្រចាំឆ្នាំ (Full Scale Airport Emergency Exercise KOE-EX18) សំដៅ​ធ្វើការ​ហ្វឹកហ្វឺន​សាកល្បង​ដល់​អាជ្ញាធរ​ដែនដី ភ្នាក់ងារ​នានា ដែលមាន​ការពាក់ព័ន្ធ ដើម្បី​ជា​បទពិសោធន៍​លើ​ការជួយ​សង្គ្រោះ​ជនរងគ្រោះ នៅពេល​មាន​គ្រោះមហន្តរាយ​យន្តហោះ ដែល​កើតឡើង​ជាយថាហេតុ​នៅក្នុង ឬ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សី​ហុន នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

​លំ​ហាត់​សមយុទ្ធ​នេះ មាន​ការដុត​ប្រេង និង​ដុត​កង់ឡាន​ចាស់ៗ បង្កើតបានជា​អណ្តាតភ្លើង និង​ផ្សែង​ខ្មួលខ្មាញ់ ជា​សិប្ប​និ​មិ្ម​ត ប្រធានបទ​នៃ​ការធ្លាក់​យន្តហោះ​ក្នុង​អាកាសយានដ្ឋាន ព្រមទាំង​មានការ​ប្រកាសអាសន្ន​ដ​ល់​អាជ្ញាធរ​ដែនដី ភ្នាក់ងារ​នានា កងកម្លាំងប្រដាប់អាវុធ រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​នានា រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​ជុំវិញ​ខេត្ត​ព្រះសីហនុ​។​

​ក្នុងពេល​ធ្វើ​លំ​ហាត់​សមយុទ្ធ​នេះ មានការ​ប្រកាសអាសន្ន​ដល់​អាជ្ញាធរ​ដែនដី ភ្នាក់ងារ​នានា នៅ​ជុំវិញ​ខេត្ត​ព្រះសីហនុ ដូចជា​៖ កម្លាំង​ប្រដាក់​អាវុធ កង​នគរបាល​ខេត្ត ក្រុម​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​នានា រថយន្ត​ពន្លត់​អគ្គិភ័យ​។

​ដើម្បី​ចៀសវាង​នូវ​ការភាន់ច្រឡំ ពី​សាធារណជន​ទៅ​ទូទាំងប្រទេស​កម្ពុជា និង​ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដែល​ធ្វើដំណើរ​កម្សាន្ត និង​ស្នាក់​នៅក្នុង​ខេត្ត​ព្រះសីហនុ ឱ្យបាន​ជ្រួតជ្រាប​កុំឱ្យ​មានការ​ភិតភ័យ និង​ចៀសវាង​ការភាន់ច្រឡំ​ណាមួយ​ដែលនាំឱ្យ​ជន​ឱកាសនិយម​ឆ្លៀត ឱកាស​ធ្វើ​សកម្មភាព ឬ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​បង្កចលាចល​ប៉ះពាល់ ដល់​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​ខេត្ត​ព្រះសីហនុ​៕