ល្បាតព្រំដែន ដែលបិទនគរបាលឃាត់ខ្លួនបុរសម្នាក់ជាមួយវត្ថុតាងគ្រឿងញៀន

91
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ពេលល្បាតព្រំដែនដែលបិទ នគរបាលការពារព្រំដែនបានឃាត់ខ្លួនបុរសម្នាក់ជាមួយវត្ថុតាងគ្រឿងញៀនកាលពីម៉ោង៥ល្ងាចថ្ងៃទី៨ខែមេសាឆ្នាំ២០២០។

លោកវរសេនីយ៍រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ការពារព្រំដែនបឹងសាគូនៃវរៈសេនាតូចនគរបាលការពារព្រំដែន៩១១ បានប្រាប់ថា៖ ខណៈកម្លាំងប៉ុស្តិ៍លោកកំពុងជិះម៉ូតូល្បាតព្រំដែនកម្ពុជា ថៃក្នុងពេលព្រំដែនបិទនេះ ក៏ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ព្រំ ចន ភេទប្រុស អាយុ៤២ឆ្នាំ នៅចំណុចមាត់អូរស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយ មានជ័យ។

សមត្ថកិច្ចបានដកហូតវត្ថុតាងមាន៖ -ម្សៅក្រាមពណ៍សថ្លា៣ថង់តូច។ -ថ្នាំពណ៍ក្រហម៣គ្រាប់ច្រកក្នុងថង់។ -ថ្នាំពណ៍ក្រហម១គ្រាប់ច្រកក្នុងថង់(wy)។ -ម្សៅមត់ពណ៍១ថង់តូច។ -ទូរស័ព្ទ១គ្រឿង។

ជនសង្ស័យរស់នៅភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសារភាពទទួលខុសត្រូវលើបទល្មើសនេះ។

កម្លាំងប៉ុស្តិ៍ការពារព្រំដែននេះ បានបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅទីបញ្ជាការវរៈៗក៏បញ្ជូនទៅនគរបាលជំនាញប្រឆាំងជគ្រឿងញឿនក្រុង និងខេត្តដើម្បីចាត់ការបន្ត។

ហើយថ្ងៃទី៩ខែមេសាឆ្នាំ២០២០ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀបានកសាងសំណុំរឿងបញ្ជូនជនសង្សួ័យបន្តទៅឲ្យ៕/B