វា​មិនដែល​! ទារក​អាយុ​ជាង ២ ខែ​សោះ​ចេះ​ធ្វើ​កិច្ចការ​មនុស្ស​ធំ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

714
ចែករម្លែក

ជាធម្មតា ទារក​ចេះ​ធ្វើ​កិច្ចការ ឬ​សកម្មភាព​របស់​មនុស្ស​ធំ​ដូចជា​បញ្ជា​ម៉ាស៊ីន​កាត់​ស្មៅ លើក​ដុំ​ដែក យួរ​កា​តាប​ទៅធ្វើ​ការ ឬ​កោរពុកមាត់ ពិតជា​មិនអាច​ទៅរួច​ឡើយ​។
​ ​
ទោះជា​យ៉ាងណា បុរស​កូន​ពីរ​ដ៏​មាន​ទេពកោសល្យ​ខ្ពស់​បាន​ប្រើប្រាស់​កម្មវិធី​កាត់ត Photoshop ធ្វើឱ្យ​រឿង​ទាំងអស់នោះ​កើតឡើង​ដូច​ពិតៗ​គួរឱ្យភ្ញាក់ផ្អើល​។
​ ​
លោក ម៉ាត់ ម៉ាក​មី​លែ​ន (Matt MacMillan) ដែលជា​អ្នកជំនាញ​ខាង Photoshop បាន​កាត់ត និង​បង្ហោះ​ចែករំលែក​រូប​ទាំងនេះ​តាម​ប្លុក Bored Panda ហើយ​ភ្លាមៗ​ទទួល​បានការ ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​
​ ​
សូមបញ្ជាក់​ទារក​មាន​ឈ្មោះថា រ៉ា​យ​អែន (Ryan) ខាងលើនេះ​មាន​អាយុ​ទើបតែ ៩ សប្តាហ៍​ប៉ុណ្ណោះ​។ តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​