វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រុង​ក្រចេះ បានរៀបចំ​សង្ក្រាន្តវិទ្យាល័យ​ខ្ញុំ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​

603
ចែករម្លែក

ដោយ​:​សេង​ឃួន​/​ខេត្តក្រចេះ​ ៖ វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រុង​ក្រចេះ បានរៀបចំ​សង្ក្រាន្ត វិទ្យាល័យ​ខ្ញុំ នៅ​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​តាំង​ត្រ​ស្ថិ​សង្ក្រាន្ត ដើម្បី​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំ​កុរ ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៤.១៥.១៦ ខែមេសា ខាងមុខនេះ​។​

លោកគ្រូ អ្នកគ្រូ រួមជាមួយ​សិស្សានុសិស្ស​នៃ​វិទ្យាល័យ សម្តេច​តេ​ជោ ហ៊ុន សែន ក្រុង​ក្រចេះ ដឹកនាំ​ដោយ​លោក អ៊ុក ទុម នាយក​វិទ្យាល័យ ក្រោម​អធិបតីភាព​លោកស្រី ហឹ​ង ណា​រី វ៉ា​ថន ភរិយា​លោក​អភិបាលខេត្ត​ក្រចេះ ប្រារព្ធ​ពិធី​សង្ក្រាន្ត វិទ្យាល័យ​ខ្ញុំ នៅ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុនសែន ក្រុង​ក្រចេះ ស្ថិតក្នុង​សង្កា​ត្រ់​ចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​។​

​លោក អ៊ុក ទុម នាយក​វិទ្យាល័យ បាន​ឲ្យ​ដឹងថា សង្ក្រាន្ត​វិទ្យាល័យ​ខ្ញុំ​ឆ្នាំនេះ ធ្វើឡើង គឺ​ក្រោម​ការផ្ដួចផ្តើម​ពី​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​លោកស្រី ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទូទាំង​វិទ្យាល័យ​ផងដែរ គឺ​ដើម្បី​អបអរសាទរ ពិធីបុណ្យ​ចូល ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ និង​បង្កើន​ភាព សប្បាយរីករាយ ស្និទ​ស្នាល​ជាមួយ​ក្មួយៗ​សិស្សានុសិស្ស​។​ ស្ថិតក្នុង​បរិយាកាស​យ៉ាង​សប្បាយរីករាយ នឹងមាន​ទឹកមុខ​ញញឹម​ស្រស់ស្រាយ ពី​សំណាក់ប្អូនៗ​សិស្សានុសិស្ស​។​

​លោកគ្រូ​ទ្រី ពិសិដ្ឋ ក៏បាន​ឲ្យ​ដឹងថា រៀបចំ​កម្ន​វិធី​ចង់បង្ហាញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​អាច នឹង​យល់ច្បាស់់​អំពី​ល្បែងល្បាំ​ប្រជាប្រិយ​ខ្មែរ​យើង​បន្ថែមទៀត​តាមរយៈ សង្ក្រាន្ត​វិទ្យាល័យ​ខ្ញុំ ដែល​រៀបចំឡើង​ពេញ​១​ថ្ងៃ​តែម្តង​។​

ទន្ទឹម​នោះ ក៏មាន​ល្បែង​ប្រជាប្រិយ​កំសាន្ត​ជាច្រើន​ប្រភេទ​ផងដែរ ដូចជា លាក់កន្សែង ទាញ​ព្រ័ត ចោល​ឈូង វាយក្អម ជាដើម និង​មានការ​រាំង​លេង​កំសាន្ត​ទៀតផង​។​

​ដោយឡែក​ប្អូនៗ​សិស្សានុសិស្ស ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា ពួកគាត់ គឺ​ពិត​ជាមាន​ភាពសប្បាយ​រីករាយ ដែល​បាន​ចូលរួម​ក្នុង​ពិធី សង្ក្រាន្ត​វិទ្យាល័យ​ខ្ញុំ​នេះ ហើយ​អ្វីដែល​ពិសេស​ទៀត​នោះ គឺ​កម្ម​ពិធី​នេះកើតឡើង​បាន​ដោយ​អាស្រ័យភាព​សាមគ្គី​គ្នា​រវាង​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​ទាំងអស់​នៅ​វិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន​ក្រុង​ក្រចេះ​៕​B/