វិធាន​, វិប្បយោគ​, វឌ្ឍន​, វាគ្មិន​, ស្បថ​, សន្មត​, សន្និដ្ឋាន​, ហទ័យ

331
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​វិធាន សំ​. បា​. ( ន​. ) វិធី​; បែប​, បែបផែន​; កិរិយា​, អំពើ​;… ។ វិធានការ (–​នៈ​កា​) ការ​មាន​របៀប រៀបរយ​, របៀប​ចាត់ការ ។ វិធី​ឬ​មធ្យោបាយ​សម្រាប់​ការពារ​ប្រុងប្រយ័ត្ន : ចាត់វិធានការ​, ធ្វើតាម​វិធានការ ។

​វិប្បយោគ វិ​ប​-​ប៉ៈ​យោ គៈ ឬ យោក បា​. ឬ សំ​. ( ន​. ) សេចក្ដី​ព្រាត់​ប្រាសចាក​គ្នា​, ការ​ប្រាស​និ រាស​; ដំណើរ​បែក​ឃ្លាត​ចាកចេញ​ពីគ្នា : មាន​វិប្បយោគ ។ វិប្បយោគទុក្ខ ទុក្ខ​ព្រោះ​ការព្រាត់ប្រាស ។ វិប្បយោគភ័យ ភ័យ​អំពី​ការព្រាត់ប្រាស ។​ល​។ បិ​យ​វិប្បយោគ (​ប៉ិ​យ៉ៈ​–) ការព្រាត់ប្រាស​ចាក បុគ្គល​ឬ​របស់​ជាទី​ស្រឡាញ់ ។ បុត្ត​វិប្បយោគ (​ប៉ុ​ត​-​តៈ​–) ការព្រាត់ប្រាស​ចាក​បុត្រ ។​ល​។

​វឌ្ឍន វ័ត​-​ឍៈ​នៈ បា​.; សំ​. ( ន​. ) (​វឌ្ឍន​; វ​ទ៌្ធ​ន ឬ វ​ធ៌​ន​) សេចក្ដីចម្រើន​; ការលូត លាស់​; ដំណើរ​ដុះដាល​; ដំណើរ​កើត​កាល​វាលគុម្ព ។ ព​. ផ្ទ​. ហាយន ឬ ហាយនៈ ។ វឌ្ឍនកម្ម អំពើ​ឬ ការងារ​ដែល​នាំ​ឲ្យ​ចម្រើន​ផលប្រយោជន៍ ។ វឌ្ឍនកាល ឬ​–​សម័យ កាល​ឬ​សម័យ​ដែលមាន សេចក្ដីចម្រើន​ប្រយោជន៍​ផ្សេងៗ ។ វឌ្ឍនធម៌ ធម៌​ឬ​សភាវៈ​ដែល​នាំ​ឲ្យ​កើត​សេចក្ដីចម្រើន ។ វេ​វ​. វប្បធម៌ ។ វឌ្ឍនភាព ភាវៈ​ឬ​ដំណើរ​នាំ​ឲ្យ​ចម្រើន ។ វឌ្ឍនាការ (​បា​. < វឌ្ឍន + អាការ​) អាការ​នៃ​សេចក្ដីចម្រើន ។​ល​។

​វាគ្មិន សំ​. ( គុ​. ) ដែល​ប៉ិន​និយាយ​, ដែល​ចេះ​និយាយ​ពីរោះ ។ ន​. អ្នក​ឈ្លាស​សម្តី​; អ្នកមាន​សម្តី ថ្វីមាត់​, អ្នក​ពូកែសម្តី : សូម​លោក​ថ្លែងការណ៍​ចុះ ព្រោះ​លោក​ជា​វាគ្មិន​មាន​ល្បី​ណាស់ ។

​ស្បថ ស្ប​ត់ បា​.; សំ​. ( កិ​. ) (​ពាក្យ​ក្លាយ​មកពី សបថ​; ឝ​បថ​; និយាយ​ក្រសោប​ខ្លី​ថា ស្បថ​) ប្រកាស​សំបថ​គឺ​ពោល​ពាក្យ​សច្ចា​ប្រកាសសេចក្ដី​ពិត​ត្រង់​លាងខ្លួន ចំពោះមុខ​បុគ្គល​ដទៃ : ស្បថ​កែខ្លួន​, ស្បថយកឈ្នះ​, ស្បថ​ឲ្យ​រួចខ្លួន (​ម​. ព​. សបថ ផង​) ។ ស្បថប្រណិធាន ស្បថ​ដោយមាន​សូត្រ​សច្ចាប្រណិធាន​ផង (​ពាក្យ​សាមញ្ញ​និយាយ​ក្លាយជា ស្បថ​ប្រាំ​-​ធាន​) ។ ស្បថលាងខ្លួន ស្បថ​កែខ្លួន​, ស្បថ​ឲ្យ​រួចខ្លួន ។ ស្បថស្បែ ឬ ស្បែស្បថ (​ម​. ព​. ស្បែ​) ។​ល​។

​សន្មត សន់​-​ន្ម៉​ត់ សំ​. បា​. ( កិ​. ) (​សម្មត​) ប្តេជ្ញា​; សន្យា​; អនុម័ត​; យល់ព្រម​ជាមួយ​, ព្រម​តាម​; តាំង​, តាំង​ឲ្យ​ជា​…; កំណត់​, កំណត់​ជា​…; ទុកដាក់​ជា …, ទុកដាក់​ឲ្យ​ជា …; បញ្ញត្ត​ឲ្យ​ដឹង : សន្មតគ្នា ប្តេជ្ញា​គ្នា​, សន្យា​គ្នា ។ សន្មត​គត់​ដា​គ្នា ប្តេជ្ញា​គ្នា​ឬ​សន្យា​គ្នា​យ៉ាង​ម៉ឺងម៉ាត់ ។ សន្មតនាម តាំង​ឈ្មោះ​, ឲ្យ​ឈ្មោះ ។ សន្មត​មនុស្ស​ម្នាក់​ឲ្យ​ជាយ​ក្ស ទុកដាក់​មនុស្ស​ម្នាក់​ឲ្យ​ធ្វើជា​យក្ស ។​ល​។ ប្រើ​ជា គុ​. ក៏បាន : ពាក្យសន្មត ។

​សន្និដ្ឋាន សន់​-​និ​ត​-​ឋាន បា​.; សំ​. ( ន​. ) (​សំ​និ​ឞ្ឋ‌ា​ន ឬ ស​ន្និ​ឞ្ឋ‌ា​ន​) សេចក្ដី​ចូលចិត្ត​, ការយល់​ជាក់​, ការយល់ឃើញ​ស៊ប់​, ការរួម​គំនិត​ជាមួយ : ធ្វើ​សន្និដ្ឋាន​, ដោយ​សន្និដ្ឋានថា … ។ ខ្មែរ​ប្រើ​ជា កិ​. ក៏មាន “​ចូលចិត្ត​, យល់​ជាក់​,…” : គួរ​សន្និដ្ឋានបាន​ដោយ​ងាយ ។ សន្និដ្ឋានចេតនា (​សន់​-​និ​ត​- ឋា​ន៉ៈ​ចេ​តៈ​ន៉ា​) ចេតនា​ដែល​យល់​ស៊ប់ គឺ​គំនិត​ដែល​ចុះ​ស៊ប់​យល់​ជាក់​មិន​ភ្លេច : ធ្វើការ​ដោយ សន្និដ្ឋានចេតនា ។

​ហទ័យ ហៈទៃ បា​.; សំ​. ( ន​. ) (​ហ​ទយ​; ហ្ឫ​ទយ​) បេះដូង​, ដូង​ចិត្ត​, ចិត្ត​; ទ្រូង ។ រ​. ស​. ព្រះ​ហឫទ័យ ឬ​ព្រះរាជហឫទ័យ ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ ត្រូវ​សរសេរ ហ​ទយ អ​. ថ​. ហៈ​ទៈយៈ​, ដូចជា ហទយពិការ ឬ​–​វិការ ពិការ​បេះដូង​, ដំណើរ​ខូច​បេះដូង ។ ហទយរូប រូប​បេះដូង​, តួ​បេះដូង ។ ហទយរោគ រោគ​បេះដូង​; រោគ​ឈឺចិត្ត ។ ហទយវត្ថុ លំនៅ​របស់​ចិត្ត (​តួ​បេះដូង​) ។​ល​។ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា