វិធីសាស្ត្រ​ក្នុងការ​ការពារ និង​ថែទាំ​សុខភាព​របស់​សត្វ​ចំពោះ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ និង​រៀន​ផលិត​ចំណី​សត្វ​ដោយ​ខ្លួនឯង​

5097
ចែករម្លែក
  • 5
    Shares

​វិធីសាស្ត្រ​ក្នុងការ​ការពារ និង​ថែទាំ​សុខភាព​របស់​សត្វ​ចំពោះ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​៖
១- ម្ចាស់​សត្វ​ត្រូវ​ធ្វើយ៉ាងណា ត្រូវ​ជួយ​សំរួល​ឲ្យ​បរិយាកាស​នៅក្នុង​ទ្រុងមាន​ភាពសមរម្យ​ទៅ តាម​តំរូវការ​របស់​សត្វ​ដែល​អាច​ឲ្យ​សត្វ​រស់នៅ​បាន ការងារ​ទាំងនោះ​រួមមាន​៖

​ក​- ត្រូវ​បាញ់​ទឹក​ក្នុង​ទ្រុង (​ជ្រូក​) ឬ បាញ់​ទឹក​លើដំបូល​រោង (​ទាំង​បក្សី និង​ជ្រូក​) ។​
​ខ​- ត្រូវ​បង្កើន​ការផ្ដល់​ទឹក​ឲ្យ​បាន​ច្រើនជាង​មុន និង​ត្រូវ​ឲ្យ​វា​ផឹកទឹក​ឲ្យ​បាន​ច្រើន ដើម្បី​អាច​កាត់ បន្ថយ​ការកើនឡើង​កំដៅ​ក្នុង​ខ្លួន បញ្ហា​ដង្ហក់ ឬ​ការ​ប្រកាច់ ។​
​គ​- ចំពោះ​ជ្រូក​បើសិនជា​អាច​ត្រូវមាន​កន្លែង​លេង​ទឹក ឬ​ដេក​ត្រាំ ក៏​អាចជួយ​កាត់បន្ថយ​បានដែរ ។​
​ឃ​- បើ​ទ្រុងមាន​ការបិទបាំង​ជិត​ដោយ​គ្មាន​ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់ នៅក្នុង​ទ្រុង​នោះទេ ម្ចាស់​សត្វ​ត្រូវ បើក​វា​ចេញ ឬ​ធ្វើយ៉ាងណា​ឲ្យ​មាន​ខ្យល់​បាន​ចូល​ខ្លះ ដើម្បី​អាចជួយ​សំរួល និង​អាច​កាត់បន្ថយកំដៅ​បាន​ខ្លះ ។​

២- ចំពោះ​ការប្រើប្រាស់​ថ្នាំ ដើម្បី​ជួយ​កាត់បន្ថយ ឬ​ទប់​ទល់នឹង​បញ្ហា​នេះ​រួមមាន​៖

​ក​- ពេលព្រឹក​៖
​ត្រូវ​ប្រើ​ថ្នាំ អេ​ឡិច​ត្រូ​លីត្រ (Electrolyte) ក្នុង​ទឹក សំរាប់​ការពារ និង​ព្យាបាល​ភាព​អេ​ឡិច​ត្រូ លីត្រ​ដែល​បណ្ដាលមកពី​កង្វះ​ជាតិ​ទឹក ដែល​មកពី​អាកាសធាតុ​ក្ដៅ​ខ្លាំង ។ ការបាត់បង់​ជាតិ​ទឹក នេះ វា​ធ្វើ​ឲ្យ​សត្វ​ចុះខ្សោយ​កំលាំង​អន់​ចំណី ដែលជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​ងាយ​នឹង​ឆ្លង​នូវ ជំងឺ​ផ្សេងៗ ។​

​ម្យ៉ាងទៀត ថ្នាំ​នេះ វា​អាចបំពេញ​ជាតិ​ទឹក នៅពេល​សត្វ​រាក​ខ្លាំង បង្កើន​ភាពស៊ាំ និង​កាត់បន្ថយ ស្ត្រេ​ស​របស់​សត្វ ។

​ខ​- ពេល​រសៀល​៖
​ត្រូវ​ប្រើ​ថ្នាំ វីតាមីន​ចម្រុះ (Multivitamin) ក្នុង​ទឹក​សំរាប់ បង្គ្រប់​នូវ​កង្វះ វីតាមីន និង​ធ្វើ​ឲ្យ​សត្វ ធំធាត់​ល្អ​ប្រើ​សើរ​ជាង​មុន ។ ម្យ៉ាងទៀត វា​ជួយ​ឲ្យ​សត្វ​មាន​កំលាំង មាន​ភាពស៊ាំ​ខ្ពស់ ដើម្បី​ប្រឆាំងនឹង​ជំងឺ ដែល​អាច​ឆ្លង​មក​សត្វ​បាន​គ្រប់ពេល ។​

បើ​មាន​បញ្ហា​ដូចជា​៖
​សត្វ​មាន​បញ្ហា​ផ្លូវដង្ហើម ម្ចាស់​សត្វ​ត្រូវ​ប្រើ​ថ្នាំ បាយ​ទ្រី​ល (Baytril) ក្នុង​ទឹក ។ ថ្នាំ​នេះ ក៏​អាច​ប្រើ ជាប្រចាំ​ផងដែរ ជាពិសេស​ចំពោះ​អាកាសធាតុ​ក្ដៅ​បែបនេះ ។​

– ប្រើ​ថ្នាំ​បញ្ចុះ​កំដៅ ចំពោះ​សត្វ​មាន​បញ្ហា​ក្ដៅខ្លួន ប្រើ​ថ្នាំ​អា​ម៉ុក​ស៊ី​ស៊ី​លីន ដើម្បី​ប្រឆាំង​ការឆ្លងជំងឺ ។​

* សូមបញ្ជាក់​សំរាប់​កម្មវិធី​នេះ អាចអនុវត្ត​បាន​ទាំង​ការចិញ្ចឹម ជ្រូក មាន់ ទា គោ បើជា​ដើម ។ ការ​ឲ្យ​ចំណី​ឲ្យ​សត្វ​ស៊ី​ច្រើនពេក ឬ​ឆ្អែត​ពេក ។ នៅពេល​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​បែបនេះ ក៏​អាច បណ្ដាល​ឲ្យ​សត្វ​ងាយ​នឹង​ប្រកាច់ ឬ​ដង្ហក់​បានដែរ រហូត​អាច​បណ្ដាល​ឲ្យ​សត្វ​ស្លាប់​ផងដែរ ។ ការហាម​បែបនេះ ពីព្រោះ​នៅក្នុង​ចំណី​ស៊ី​ចូល​វា​បាន​បំ​ឡែ​ង​ជា​កំដៅ ហើយ​អាកាសធាតុ​ក្ដៅ​ផង នោះ ។​

​ដូច្នេះ​សំពាធ​កំដៅ​ពី​ខាងក្រៅ​ផង និង​មកពី​ខាងក្នុង​ខ្លួន​ផង ជាហេតុ​បណ្ដាល​ឲ្យ​សត្វ​ងាយ​នឹង ប្រកាច់ ឬ​ដង្ហក់ ៕ ប្រភព​: អ៊ាង សុផល្លែត​