វិធី​ក្នុងការ​បង្ការ​ការ​ប្រកាំង​

1205
ចែករម្លែក
  • 1
    Share

​ការដែល​ជួយ​មាន​ទម្លាប់ ជំរុញ​ដល់​សុខ​ភាពល្អ​អាចជួយ​បង្ការ ការ​ប្រកាំង​បាន​យ៉ាង​ល្អ​។ មិនត្រូវ បង្អត់អាហារ​ឡើយ​។ ចូរ​ញ៉ាំ​ទឹក​ឱ្យបាន ច្រើន​។ ចូរ​ចេះ​ញ៉ាំ​កាហ្វេ​ខ្លះ​ដែរ ហើយ អ្នក​ក៏​ប្រហែលជា​មិនគួរណា​លះបង់ ការ​ខំប្រឹងប្រែង​ឡើយ​។ យក​ល្អ​គួរ តែ​គេង​ឱ្យបាន​៧​ទៅ​៨ ម៉ោង​ជា​រៀង រាល់​យប់ ប៉ុន្តែ​អ្នក​អាច​នឹង​ឧស្សាហ៍ ឈឺក្បាល​បែប​ប្រកាំង​នៅពេលដែល គេង​តិចជាង​៦​ម៉ោង ឬ​ច្រើនជាង​៩ ម៉ោង​។ ការហាត់​ប្រាណ​ទៀងទាត់​ជាមួយនឹង​ការហាត់ ប្រាណ​បែប​ពង្រឹង ដល់​បេះដូង​នឹង​ជួយ​បង្កើន​ចំនួន សារធាតុ Endorphins​។
​ ​
​ជីវជាតិ​
​ការ​ដែលមាន​ទម្លាប់​នៃ​ការ ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ខាងក្រោម​នេះ ច្រើន វា​ប្រហែលជា​អាច បង្ការ​ការ ឈឺក្បាល​បែប​ប្រកាំង​បាន​៖
– •​ម៉ាញ៉េ​ស្យូ​ម​សម្បូរ​ក្នុង​បន្លែ ពណ៌​បៃតង​គ្រាប់​ធញ្ញជាតិ​
-• CoQ1០​អង់​ទី​អុកស៊ីដ​ង់​ក្នុង​ត្រី​សម្បូរ​ខ្លាញ់ និង​គ្រាប់​ធញ្ញជាតិ​
– •​វីតាមីន Riboflavin ក្នុង​ទឹកដោះគោ និង​សាច់គោ​
– សារធាតុ Melatonin ជា អ័រម៉ូន​ខួរក្បាល ដែល​សម្រួល​ដល់​ការ គេង ហើយ​វា​ក៏មាន​ក្នុង អាហារ​រុក្ខជាតិ ដែរ​ដូចជា​ប៉េងប៉ោះ​ប្រេង​អូ​លីវ និង​បាយ​តាមដាន និង​គ្រប់គ្រង​ស្ត្រេ​ស​
​ ​
​ចូរ​សរសេរ​នូវ​កម្រិត​នៃ​ភាព ស្ត្រេ​សរ​បស់​អ្នក​នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ របស់​អ្នក​។ នៅពេល​វា មាន​កម្រិត​ខ្ពស់ ជាង​ធម្មតា (​សញ្ញា​មួយ​ដែល​ទំនងជា ការ​ប្រកាំង​) ចូរ​លេបថ្នាំ ហើយ​ចៀស វាង​ក្នុង​ការកើត​បញ្ហា​នេះ​ទៀត​។ ការ ហាត់​យូ​ហ្គា គឺជា​វិធី​ដ៏​ល្អ​មួយ​ក្នុងការ បំបាត់​ស្ត្រេ​ស​។ បើសិនជា​អ្នក​ហាត់ ប្រាណ​បែបនេះ​ជា​ទៀងទាត់​ប្រមាណ​៥ ដង​ក្នុង​មួយ​សប្តាហ៍​អ្នក ក៏​ប្រហែលជា​មិន សូវ​មានការ​ឈឺក្បាល​បែប​ប្រកាំង ច្រើន​ដែរ​។
​ ​
​ថ្នាំ​បង្ការ​ការ​ប្រកាំង​
​ថ្នាំ​ថ្មីៗ​ដែល​អាចជួយ​លុប បំបាត់​ការ​ប្រកាំង​បាន គឺមាន​នៅលើ ទីផ្សារ​ដែរ​។ វា​មានន័យថា ជា​ថ្នាំ​ដែល អាច​ប្រើ​លើ​ជំងឺ​ផ្សេងទៀត (​ឆ្កួតជ្រូក បាក់​ទឹកចិត្ត និង​លើស​សម្ពាធ​ឈាម​) និង ក្រោយមកទៀត​ទើប​មាន​ប្រសិទ្ធភាព លើ​អាកា​រៈ​បែប​ប្រកាំង​បាន​។ គ្រូពេទ្យ​អាច​ណែនាំ វិធីសាស្ត្រ​មួយ​ទៅតាម ស្ថានភាព​សុខភាព​អ្នក ប៉ុន្តែ​វា​ប្រហែលជា​ត្រូវការ​ស៊ីពេល​ពីរ​ខែ ឡើងទៅ ទើប​មាន​ប្រសិទ្ធភាព​។ មិនត្រូវ​ឈប់ ប្រើ​ថ្នាំ​នេះ​ភ្លាមៗ​ឡើយ ព្រោះ​វា​អាចធ្វើ ឱ្យ​ឈឺក្បាល​បន្ថែមទៀត​បាន​។
​ ​
ត្រូវ​ដឹង​អំពី​វដ្ត​រដូវ​របស់​អ្នក​
​សម្រាប់​ស្ត្រី​ភាគច្រើន​ការឈឺ ក្បាល​បែប​ប្រកាំង​អាច​កើត​ឡើងជា រៀងរាល់ខែ ហើយ​វា​ច្រើន តែ​កើត ឡើង​មុនពេល និង​ក្នុងពេល​មក​រដូវ ដែរ​។ ចូរ​លេបថ្នាំ​ប្រភេទ NSAIDs ដូចជា Ibuprofen ឬ Naproxen ឬ​ថ្នាំ បង្ការ​ការ​ប្រកាំង​ផ្សេងៗ​ទៀត​លើ​ថ្ងៃ ដែល​អ្នក​មានការ ប្រឈមមុខ​ខ្លាំង​។ បើសិនជា​វា​មិនមាន​ប្រសិទ្ធភាព ឬ​រដូវ មក​មិន​ទៀត​ចូរ​ពិគ្រោះ​ជាមួយ គ្រូពេទ្យ អំពី​ការ​លេបថ្នាំ​ពន្យារកំណើត​ឱ្យបាន​បី ទៅ​ប្រាំ​មួយខែ​ផង ៕ ដោយ​៖ health.com.kh