វិបត្តិ​កូ​វីដ​-១៩ ធ្វើឱ្យ​សុនខ​រាប់ពាន់​ក្បាល​ប្រឈម​ដាច់ពោះ​ងាប់ ព្រោះ​មណ្ឌល​មិន​ព្រម​ឱ្យគេ​យក ទៅ​ចិញ្ចឹម​

190
ចែករម្លែក

​សុនខ​រាប់ពាន់​ក្បាល​នៅ​ប្រទេស​ថៃ​ដែល​ដេក​ប្រជ្រៀត​គ្នា​ក្នុង​ទ្រុង​ធំៗ​ខាំ​គ្នា​មិន​ឈប់​ដោយសារ តែ​ចង្អៀត​ពេក និង​ការស្រេកឃ្លាន​ចំណី​នៅ​មណ្ឌល​ផ្ដល់​ជម្រក​សត្វ​ដ៏​ចម្រូងចម្រាស​មួយ​ដែល មិន​ជឿជាក់​លើ​ការសុំ​យក​ពួកវា​ទៅ​ចិញ្ចឹម ហើយ​បាន​បន្ទោស​វិបត្តិ​វីរុស​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ ថា​ធ្វើឱ្យ​ជំនួយ​ធ្លាក់ចុះ​។
​ ​
​មណ្ឌល Auntie Ju’s Shelter for Stray Dogs ដែល​បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០១៣ នេះ​ពឹង ផ្អែក​ទាំងស្រុង​លើ​អ្នកផ្ដល់ជំនួយ​ផ្គត់ផ្គង់​ចំណី​ដល់​សុនខ​អនាថា​ជាង ២.០០០ ក្បាល និង​ឆ្មា ប្រមាណ ៣០០ ក្បាល​ដែល​ស្ថិតក្រោម​ការថែទាំ​របស់​មណ្ឌល​។​
​ ​
​ប៉ុន្តែ​ដោយសារ​ជំនួយ​ធ្លាក់ចុះ​ខ្លាំង​ក្នុងពេល​ប៉ុន្មាន​ខែ​ចុ​ក្រោយនេះ​មណ្ឌល​បាន​បង្ហោះ​រូបភាព​សុនខ រស់ក្នុង​ស្ថានភាព​ប្រជ្រៀត​គ្នា​ខ្លាំង​គួរឱ្យ​ខ្លោចចិត្ត​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​អំពាវនាវ​សុំ​ជំនួយ​ពី​បណ្ដា​អ្នក​ស្រលាញ់​សត្វ​។​
​ ​
​ស្ត្រី​អ្នក​មើលថែ​សត្វ​ឈ្មោះ យូ​ទី​ម៉ា ព្រី​ឆា​ស៊ូ​ឆាត (Yutima Preechasuchart)​បាន​ប្រាប់​ទីភ្នាក់ងារ ព័ត៌មាន AFP ថា សុនខ​ទាំងនេះ​ស៊ី​ចំណី​ក្នុង​មួយថ្ងៃ​អស់​ជាង ៦០ បាវ ដែល​គិត​ជា​លុយ​ប្រមាណ ៩០០ ដុល្លារ ប៉ុន្តែ​ជំនួយ​បច្ចុប្បន្ន​ទទួលបាន​ត្រឹមតែ ៣០ បាវ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍​ដែល​ធ្វើឱ្យ ពួកវា​ស្គមស្គាំង ព្រោះតែ​ស៊ី​មិន​គ្រប់គ្រាន់​។​
​ ​
​ស្ត្រី​រូបនេះ​និយាយ​ការពារ​គោលការណ៍​រប​ស់​មណ្ឌល​ដែល​មិន​អនុញ្ញាតឱ្យ​សុំ​យក​ពួកវា​ទៅ ចិញ្ចឹម ដូច្នេះ​ថា “​យើង​មិនដឹង​ច្បាស់​ថា ម្ចាស់​ថ្មី​នឹង​ស្រលាញ់​ពួកវា​ដូច​ពួកយើង​នោះទេ​”​ហើយ បដិសេធ​មិន​បញ្ជាក់​លម្អិត​ថា​តើ​មណ្ឌល​របស់គាត់​នឹងមាន​ផែនការ​បែបណា​ឡើយ​ប្រសិនបើ លែងមាន​ចំណី​ទាំងស្រុង​។​
​ ​
​ជុំវិញ​បញ្ហា​នេះ អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ​មួយ​នៅ​ភូ​កេ​ត​និយាយថា​ស្ថានភាព​នៅ មណ្ឌល​នេះ​ពិតជា​ចង្អៀត​ណែនណាន់តាន់តាប់​ណាស់​ហើយ​បាន​ចោទ​សួរថា តើ​កន្លែង​នោះ មាន​អនាម័យ​បាន​យ៉ាងម៉េច បើ​សុនខ​រស់នៅ​ផ្តុំគ្នា​ច្រើន​ម្ល៉ឹងៗ​ក្នុង​បន្ទប់​តែមួយ​បែបនេះ​។​
​ ​
​នាយក​ប្រតិបត្តិការ​ឈ្មោះ ស៊ែម ម៉ាក​អែល​រ៉​យ (Sam McElroy នៅ​អង្គការ Soi Dog Foundation និយាយថា “​បើ​អ្នកឯង​មិន​ជឿជាក់​លើ​កម្មវិធី​សុំ​យកទៅ​ចិញ្ចឹម​អញ្ចឹង​មានតែ​អ្នកប្រមូល​ពួកវា ទុក​លក់​”​។​
​ ​
​សូមបញ្ជាក់ថា ក្នុងប្រទេស​ថៃ ពេលនេះ​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ចំនួន ២.២២០ ករណី រួមទាំង​ស្លាប់ ២៦ ករណី​ផងដែរ​៕ ប្រែ​សម្រួលៈ​ខុម​