វិបស្សនា​, វិបុល​, វិធាន​, សៅហ្មង​, សាន្ត​, សាលក្រម​, សមភាព​, អញ្ញាតជន​

230
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​វិបស្សនា –​បុ័​ស​-​សៈ ន៉ា បា​. ( ន​. ) ការពិចារណា​ឃើញច្បាស់​តាមពិត​;​ប្រាជ្ញា​ពិចារណា​ឃើញ ច្បាស់​នូវ​ដំណើរ​សង្ខារធម៌​តាម​ការណ៍​ពិត (​ព​. ពុ​.) ។ វិបស្សនា ញាណ ឬ វិបស្សនា​បញ្ញាញាណ ឬ​ប្រាជ្ញា​ដែល​ពិចារណា​ឃើញ​នូវ​ដំណើរ​សង្ខារធម៌​តាម​ការណ៍​ពិត (​ព​. ពុ​.) ។ វិបស្សនាធុរៈ កិច្ច​ខាង​វិបស្សនា (​ជា​ធុរៈ​មួយ​ប្រភេទ​ក្នុង​ពុទ្ធសាសនា គូ​គ្នា​នឹង គន្ថធុរៈ​“​កិច្ច​ខាង​ការសិក្សា​រៀន ទន្ទេញ​”) ។ វិបស្សនាម័យ ដែល​សម្រេច​ព្រោះ​វិបស្សនា ។

​វិបុល –​ប៉ុលៈ ឬ –​បុល សំ​. បា​. ( គុ​. ) ធំ​, ធំ​ក្រៃលែង​; ទូលាយ​; ច្រើន​, បរិបូរ ។ វិបុលផល ផល​ធំ​, ផល​ច្រើន ។ វិបុលភាព ភាវៈ​ធំ​, ទូលាយ ។ វិបុលរាជ្យ (​សំ​. ស​.) អ្នក​បំពេញ​រាជការ​ផែនដី ។ ឋានន្តរ​សេនាបតី​សម្រាប់ទោ​ក្រសួង​ក្រឡាហោម ក្នុង​កម្ពុជរដ្ឋ​;​សម័យ​ឥឡូវ​តាំង​ជាទី​អនុ​រដ្ឋ លេខាធិការ​ក្រសួង​នុះ​ដែរ : អ្នកឧកញ៉ា​វិបុលរាជ្យ​…; ឬ​–​វិបុល​រាជសេនា ។​ល​។

​វិធាន សំ​. បា​. ( ន​. ) វិធី​; បែប​, បែបផែន​; កិរិយា​, អំពើ​;… ។ វិធានការ (–​នៈ​កា​) ការ​មាន​របៀប រៀបរយ​, របៀប​ចាត់ការ ។ វិធី​ឬ​មធ្យោបាយ​សម្រាប់​ការពារ​ប្រុងប្រយ័ត្ន : ចាត់វិធានការ​, ធ្វើតាម​វិធានការ ។

​សៅហ្មង ស​. ( កិ​. ឬ គុ​. ) អាប់អន់​, មាន​មន្ទិល​, ប្រឡាក់​, មិន​បរិសុទ្ធ​, មាន​មោះហ្មង : ចិត្ត​សៅហ្មង​, សីល​សៅហ្មង​, របស់​សៅហ្មង ។ ប្រើ​ជា ន​. ក៏មាន : មាន​សៅហ្មង ។

​សាន្ត សាន សំ​.; បា​. ( គុ​. ) (​ឝា​ន្ត​; សន្ត​) ដែល​ស្ងប់​, រម្ងាប់​, ស្ងប់រម្ងាប់​; ក្សេមក្សាន្ត​, សុខ​ស្រួល : ស្រុក​សុខសាន្ត ស្រុក​សុខ​ស្រួល​, ស្រុក​ក្សេមក្សាន្ត​។ សាន្តគ្រោះ (​សាន​–)​ដែល​ស្បើយ​គ្រោះ កាច​, ស្បើយ​គ្រោះថ្នាក់ : ព្រៃ​សាន្តគ្រោះ ព្រៃ​ដែល​ឥត​គ្រោះ កាច​, ព្រៃ​ដែល​មិន​ចាញ់ ។ សាន្តត្រាណ (​សាន​–) ដែលមាន​ការគ្រប់គ្រង​ឬ​មាន​ពំនាក់​នាំ​ឲ្យ​បាន​សុខ​ស្រួល​ហើយ : ស្រុក​សាន្តត្រាណ (​ម​. ព​. ត្រាណ ផង​) ។ សាន្តសុខ សុខ​ស្រួល ។​ល​។

​សាលក្រម (–​ក្រំ​) ( ន​. ) សំបុត្រ​សម្រេចសេចក្ដី​ដែល​ចៅក្រម​ប្រគល់​ឲ្យ​គូក្តី​អ្នក​ឈ្មះ កាន់​រក្សា ទុកជា​សម្គាល់ (​ពាក្យ​ធម្មតា​ហៅ សានក្រម​) ។ សាល​, សាលា​; រោង​ធំ​, បន្ទប់​ធំ​។ ខ្មែរ​សម័យ ពី​ដើម​ហៅ​ចំពោះតែ “​សាលាជំនុំ​ក្តី​” : សាលឧទ្ធរណ៍​, សាល​វិនិច្ឆ័យ (​ហៅ​ក្លាយជា សាន តាម​សំនៀង​សៀម​ក៏មាន​); សម័យ​សព្វថ្ងៃនេះ​ហៅ សាលាឧទ្ធរណ៍​, សាលាវិនិច្ឆ័យ សាលតន្ត្រី សាល​បង្រៀន​ភ្លេង​; សាល​ជាទី​ប្រគំ​តន្ត្រី​, រោង​សម្រាប់​សម្ដែង​របាំ​ផ្សេងៗ ។ សាលសន្និសីទ សាល​សម្រាប់​ប្រជុំ​ធ្វើ​សន្និសីទ ។

​សមភាព សៈម៉ៈ​ភាប សំ​. បា​. ( ន​. ) (​សម​ភាវ​) ភាពស្មើគ្នា​, ដំណើរ​ស្មើមុខ​គ្នា​, មាន ៤ យ៉ាង​គឺ ១-​កិច្ច​សមភាព (​កិ​ច​-​ចៈ​–) ភាពស្មើគ្នា​ដោយ​កិច្ច គឺ​ដំណើរ​មាន​កិច្ចការ​ឬ​មុខការ​របរ​ស្មើគ្នា​; ២-​អា​នុ​ភាវ​សមភាព (–​ភាវៈ​–) ភាពស្មើគ្នា​ដោយ​អានុភាព គឺ​ការ​មានអំណាច​ស្មើគ្នា​; ៣-​សីល​សម ភាព (​សី​ល៉ៈ​–) ភាពស្មើគ្នា​ដោយ​សីល គឺ​ដំណើរ​កាន់សីល​ឬ​មានមារយាទ​ល្អ​ស្មើគ្នា​; ៤-​ទិដ្ឋិ​សមភាព ភាពស្មើគ្នា​ដោយ​ទិដ្ឋិ គឺ​ដំណើរ​មាន​ប្រាជ្ញា​យល់​ការពិត​ស្មើគ្នា ។

​អញ្ញាតជន (–​ជន់​) មនុស្ស​ដែល​គេ​ពុំ​ស្គាល់ ។ អញ្ញាតសីល​អ្នក​ដែលមាន​សណ្តាប់ ធ្នាប់​ឬ​សំបុក ទ្រយុក​យ៉ាងណា​គេ​ពុំ​អាច​ដឹងបាន ។​ល​។ អ័​ញ​-​ញ៉ា​-​តៈ បា​.; សំ​. ( គុ​. ដែល​មិនដឹង​, មិន​ស្គាល់​, មិនចេះ​, មិន​យល់​; ល្ងង់​; ដែល​គេ​មិន​ស្គាល់​; ពុំ​ប្រាកដ ។ អញ្ញាត​កុល​អ្នក​ដែលមាន​វង្ស​ត្រកូល ពុំ​ប្រាកដ ។ អញ្ញាតកេត ឬ –​វាស អ្នក​ដែលមាន​លំនៅ​ពុំ​ប្រាកដ​; មនុស្ស​សាត់អណ្ដែត ។ អញ្ញាតក្រឹត អ្នក​ដែល​ធ្វើ​អ្វីៗ​ស្មានៗ ព្រោះ​ពុំ​យល់​ការ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា