វីរុស​កូ​រ៉ូ​ណា ជួយ​ឱ្យ​តំបន់​ខ្លះ​នៅ​ឥណ្ឌា អាច​មើលឃើញ​ភ្នំ​ហេមពាន្ត​ជា​លើកដំបូង​ក្នុង ៣០ ឆ្នាំ​

172
ចែករម្លែក

តំបន់​មួយចំនួន​ក្នុងប្រទេស​ឥណ្ឌា អាច​មើលឃើញ​ភ្នំ​ហេមពាន្ត ឬ Himalayas ជា​លើកដំបូង​គួរ ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​រយៈពេល ៣០ ឆ្នាំ​។​
​ ​
​កម្រិត​បំពុល​ខ្យល់​បរិយាកាស ដែល​ពោរពេញ​ដោយ​ធូលី​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ឥណ្ឌា​បាន​ធ្លាក់ ចុះ​ខ្លាំង​គួរឱ្យកត់សម្គាល់​ស្របពេល​ប្រទេស​នេះ​ចាត់វិធានការ​រឹត​ត្បឹ​ត​ការដើរ​ហើរ​របស់​ប្រជាជន យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​។
​ ​
​ប្រជាជន​មូលដ្ឋាន​មកពី​ស្រុក​ចា​ឡាន​ដា (Jalandhar) រដ្ឋ​ពុន​ចាប (Punjab) ប្រទេស​ឥណ្ឌា ដែល​នៅ​ចម្ងាយ​ប្រមាណ ២០០ គីឡូម៉ែត្រ​បាន​ផ្អើល​នាំគ្នា​បង្ហោះ​ចែករំលែក​តាម​បណ្ដាញ ទំនាក់ទំនង​សង្គម នូវ​រូបភាព​ដ៏​អស្ចារ្យ​នៃ​ភ្នំ​ហេមពាន្ត គ្របដណ្ដប់​ដោយ​ព្រិល​ដែល​ពួកគេ ថត​បាន​ពីលើ​ដំបូលផ្ទះ​។​
​ ​
​អតីត​កីឡា​ករគ្រី​ក​ឃី​ត​ឥណ្ឌា ហា​បា​ចាន ស៊ី​ង (Harbhajan Singh) និយាយថា​ពេលនេះ​គាត់​បាន មើលឃើញ​ភ្នំ​ហេមពាន្ត ពី​ផ្ទះ​របស់​របស់គាត់​ជា​លើកដំបូង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​
​ ​
​យោងតាម​ក្រុមហ៊ុន IQAIR ឱ្យដឹងថា ប្រទេស​ឥណ្ឌា មាន​ប្រជាជន​រហូតដល់​ទៅ​ប្រមាណ ១,៤ ពាន់​លាន​នាក់ ហើយ​កាលពី​ឆ្នាំមុន​បានជា​ប់​ចំណាត់ថ្នាក់​កំពូល​ជា​ប្រទេស​ដែលមាន​ក្រុង​រង​ការបំពុល​ខ្យល់​បរិយាកាស​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​។​
​ ​
​ប៉ុន្តែ​ការបិទ​ប្រទេស​ឥណ្ឌា រយៈពេល ២១ ថ្ងៃ​យ៉ាង​តឹងរ៉ឹង​ធ្វើឱ្យ​រថយន្ត​តាម​ដងផ្លូវ​ត្រូវ​កាត់បន្ថយ ភាគច្រើន ចំណែកឯ​ក្រុមហ៊ុន​សហគ្រាស​រោងចក្រ​បិទ​ផ្អាក​ដំណើរ​ជាហេតុ​ធ្វើឱ្យ​កម្រិត​បំពុលខ្យល់​បរិ​យាស​ធ្លាក់ចុះ​ខ្លាំង​បែបនេះ​៕ ប្រែ​សម្រួលៈ​ខុម​