វី​ល​លី កា​បាល​ឡេ​រ៉ូ និង អូ​លី​វើ ហ្ស៊ី​រូ បាន​ក្លាយជា​កីឡាករ​ពីររូប​ដំបូង​ដែល​ត្រូវបាន​ពន្យារ កិច្ចសន្យា​

83
ចែករម្លែក

ក្លិប​ឆេ​ល​ស៊ី​បាន​បញ្ជាក់ថា អ្នកចាំទី វី​ល​លី កា​បាល​ឡេ​រ៉ូ (Willy Caballero) និង​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud) ត្រូវបាន​ពន្យារ​កិច្ចសន្យា​មួយឆ្នាំ​បន្ថែម ដោយ​រក្សាទុក​កីឡាករ​ទាំងពីរ​រូបនេះ រហូតដល់​យុទ្ធនាការ​ឆ្នាំ​២០២០-២១ ។​

​ក្លិប​នេះ​បាន​អនុវត្ត​ជម្រើស​របស់ខ្លួន​ក្នុងការ​រក្សាទុក​អ្នកចាំទី​និង​ខ្សែប្រយុទ្ធ​នៅ​ពហុ​កីឡដ្ឋាន​Stamford Bridge មួយឆ្នាំ​បន្ថែមទៀត បន្ទាប់ពី​ពួកគេ​អាច​ស្វែងរក​កៅអី​ក្នុង​ក្រុម​ជម្រើស​របស់លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) កាលពីដើម​ឆ្នាំនេះ​។​

​កា​បាល​ឡេ​រ៉ូ បានបង្ហាញ​មុខ​៩​លើក​សម្រាប់​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី ស្របពេល ហ្ស៊ី​រ៉ូ បានបង្ហាញ មុខ​១៣​លើក​នៅ​រដូវ​កាល​នេះ​។ អ្នកចាំទី កា​បាល​ឡេ​រ៉ូ មាន​អារម្មណ៍​សប្បាយចិត្ត​ដែល​អាច ពន្យារ​កិច្ចសន្យា​បន្ថែម​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ។​

​ការបន្ត​មួយឆ្នាំ​នេះ មានន័យថា កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​នឹង​បន្ត​ដល់​រដូវ​កាល​ទី​៤ របស់ខ្លួន​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge បន្ទាប់ពី​ផ្ទេរ​ពី​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កាលពី​ឆ្នាំ​២០១៧​។​
​ ​
​កា​បាល​ឡេ​រ៉ូ បាន​និយាយថា “​ខ្ញុំ​ចង់​ថ្លែងអំណរគុណ​មិត្ត​រួម​ក្រុម​ក្នុង​ការដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ក្លាយជា កីឡាករ​ឆ្នើម ហើយ​ខ្ញុំ​ចង់​អរគុណ​ដល់​គ្រូបង្វឹក​និង​ក្លឹប​ដែល​បាន​ពន្យារ​កិច្ចសន្យា​របស់ខ្ញុំ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud) និង​អ្នកចាំទី វី​ល​លី កា​បាល​ឡេ​រ៉ូ (Willy Caballero)