វើ​ល​ខាប់ ៖ លោក អា​លីវ ស៊ី​ស​សេ មិន​ប្តូរ​យុទ្ធសាស្ត្រ​ទេ នៅមុន​ជំនួប​ជាមួយ​កូ​ឡុំ​ប៊ី​ថ្ងៃនេះ​

960
ចែករម្លែក

​គ្រូបង្វឹក​សេ​ណេ​ហ្គា​ល់ លោក អា​លីវ ស៊ី​ស​សេ នឹង​មិនឱ្យ​ភ្លាត់​ឱកាស​នោះឡើយ ខណៈ​គាត់​ព្យាយាម​នាំ​សេ​ណេ​ហ្គា​ល់​ឆ្លង​ចូលក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​ក្នុងការ​ប្រកួត​វើ​ល​ខាប់​។

​ក្រុម​របស់លោក​ស៊ី​ស​សេ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ២ នៅក្នុង​ពូ​ល H មាន​ពិន្ទុ​ស្មើ​ជប៉ុន​លេខ​១ តែ​ចាញ់​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី និង លើស​កូ​ឡុំ​ប៊ី ១ ពិន្ទុ​។​

​ទោះយ៉ាងណា ដោយ​មើលឃើញ​រឿង​មិន​គួរឱ្យ​ជឿ​ជាច្រើន​បានកើត​ឡើង​នៅ​រុស្ស៊ី​នា​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ គាត់​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ដណ្តើម​ជ័យជម្នះ​ឱ្យបាន​ពេល​ប៉ះ​កូ​ឡុំ​ប៊ី ដែល​លេង​បាល់​សង់​តង់​គ្នា​យ៉ាង​ល្អ​។​

​លោក​ស៊ី​ស​សេ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា “​កូ​ឡុំ​ប៊ី​ត្រូវតែ​ផ្តួល​យើង​ដើម្បី​ឡើងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ប៉ុន្តែ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ផ្តួល​កូ​ឡុំ​ប៊ី​។ ផ្នត់គំនិត​របស់​យើង​មិនបាន​ផ្លាស់ប្តូរ​ទេ ពោលគឺ យើង​លេង​មួយ​ប្រកួត​ក្នុងពេល​តែមួយ​។ ជម្រើស​តែមួយគត់​គឺ​ត្រូវ​ឆ្លង​ចូលទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ឱ្យបាន ហើយ​នេះ​មានន័យថា​យើង​ត្រូវតែ​យកឈ្នះ​លើ​កូ​ឡុំ​ប៊ី​”៕ ដោយ៖ កញ្ញាដាលីស

គ្រូបង្វឹក​សេ​ណេ​ហ្គា​ល់ លោក អា​លីវ ស៊ី​ស​សេ