វើ​ល​ខាប់ ៖ សែ​ប៊ី​នឹង​ប្តឹងទៅ​ហ្វី​ហ្វា​ជុំវិញ​ការ​លម្អៀង​របស់​អាជ្ញាក​ណ្តា​ល​

1048
ចែករម្លែក

​ក្រុម​សែ​ប៊ី​បាន​រង​បរាជ័យ ២-១ ក្រោម​ថ្វីដៃ​ស្វី​ស បន្ទាប់ពី​ស៊ុត​នាំមុខ​ស្វី​ស​មុន​។ នៅ​តង់​ទី ២ ខ្សែប្រយុទ្ធ​សែ​ប៊ី អា​ឡិច​សាន់​ដា មី​ត្រូ​វិក បាន​ដួល​ក្នុង​ប្រអប់​ប៉េ​ណា​ល់​ទី​របស់​ស្វី​ស ខណៈ​ព្យាយាម​ដណ្តើមយក​បាល់​។ អាជ្ញាកណ្តាល​ជនជាតិ​អាល្លឺម៉ង់​លោក ហ្វេ​ឡិច ប្រ៊ី​ច (Felix Brych) បានសម្រេច​ចិត្ត​មិន​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ទេ ហើយក៏​មិនបាន​ប្រើ​អាជ្ញាកណ្តាល​ជំនួយការ​វីដេអូ (VAR) នោះដែរ​។​

​ប្រធាន​សមាគម​បាល់ទាត់​សែ​ប៊ី លោក ចូ​វ៉ាន់ សួ​បា​តូ​វិក បាន​និយាយ​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​២២​មិថុនា​ថា ក្រុម​ជម្រើសជាតិ​សែ​ប៊ី​នឹងដាក់​ពាក្យបណ្តឹង​ទៅ​ហ្វី​ហ្វា​ជុំវិញ​ការសម្រេចចិត្ត​របស់​អា​ជ្ញា​កណ្តាល​អំឡុង​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស្វី​ស​។​

​លោក​សួ​បា​តូ​វិក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​យើង​បាន​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​ទៅ​ហ្វី​ហ្វា​ជុំវិញ​ការធ្វើ​អាជ្ញាកណ្តាល​កាត់ក្តី​នៅក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម​ស្វី​ស​។ ក្រៅពី​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​បាល់​ប៉េ​ណា​ល់​ទី ក៏​នៅមាន​រឿងរ៉ាវ​ជាច្រើន​ទៀតផង​ដែរ ដែល​ត្រូវបាន​ចាត់ទុកថា​ប្រឆាំងនឹង​ពួកយើង​”​។​

​បច្ចេកវិជ្ជា VAR អនុញ្ញាតឱ្យ​មន្ត្រី​ការប្រកួត ត្រួតពិនិត្យ​ឡើងវិញ​នូវ​វីដេអូ​ការប្រកួត​ដើម្បី​បញ្ចៀស​កំហុស​ដែល​អាច​កើតមានឡើង​។ ការប្រកួត​នៅ​ប្រទេស​រុស្ស៊ី​គឺជា​ព្រឹត្តិការណ៍​វើ​ល​ខាប់​លើកដំបូង ដែល​បច្ចេកវិជ្ជា VAR ត្រូវបាន​ប្រើប្រាស់​៕ ដោយ៖ កញ្ញាដាលីស

សែ​ប៊ី​នឹង​ប្តឹងទៅ​ហ្វី​ហ្វា ទាក់ទង​នឹង​ការកាត់ក្តី​ខុស​ប្រក្រតី​របស់​អាជ្ញាកណ្តាល