វើ​ល​ខាប់ ៖ អា​ហ្ស​ង់​ទីន​ពឹងផ្អែក​ទាំងស្រុង​លើ ម៉េ​ស​ស៊ី

929
ចែករម្លែក

​បើ​គ្មាន​ម៉េ​ស​ស៊ី តើ​អា​ហ្ស​ង់​ទីន​អាច​ឡើងមក​វើ​ល​ខាប់​នេះ​បានទេ​? ជោគវាសនា​របស់​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទីន​ត្រូវបាន​ផ្សាភ្ជាប់​ខ្លាំង​ទៅនឹង​ខ្សែប្រយុទ្ធ Barcelona រូបនេះ ជាង​ពេលណាៗ​ទាំងអស់​។

​មាន​មន្ទិល​ច្រើនណាស់​ចោទ​មកលើ​គ្រូបង្វឹក ច​ច សាំ​ប៉ា​វលី នៅមុន​វើ​ល​ខាប់​ក្នុងប្រទេស​រុស្ស៊ី​។

​ខ្សែការពារ ម៉ា​ស្កេ​រ៉ាណូ បាន​ឈានដល់​ចុងបញ្ចប់​នៃ​អាជីព​របស់ខ្លួន​ហើយ ខណៈដែល​ខ្សែប្រយុទ្ធ សឺ​ជី​អូ អា​ក្វេ​រ៉ូ និង ខ្សែបម្រើ លូ​កាស ប៊ី​កលៀ ជួប​បញ្ហា​របួស​ទាំង​២​នាក់​នាពេល​ថ្មីៗ​នេះ​។ ប៉ាវ​ឡូ ឌី​បា​ឡា នៅ​មិនទាន់​ជួយ​អ្វី​ជា​ដុំកំភួន​ដល់​ប្រទេស​គាត់​នៅឡើយ​ទេ ទោះបី​កីឡាករ​វ័យក្មេង​រូបនេះ​លេង​បាន​យ៉ាង​ល្អ​នៅ Juventus ក៏ដោយ​។

​សមាជិក​ក្រុម​ភាគច្រើន​នៅ​មិនទាន់​ភ្លេច​នៅឡើយ​ទេ​នូវ​ការខកចិត្ត​ដ៏​ធំ​បំផុត​របស់​ពួកគេ បន្ទាប់ពី​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដល់​ទៅ ៣ លើក​ជាប់​គ្នា គឺ វើ​ល​ខាប់ ២០១៤ កូ​ប៉ា​អា​មេ​រិ​កា ២០១៥ និង កូ​ប៉ា​អា​មេ​រិ​កា ២០១៦​។

​អា​ហ្ស​ង់​ទីន​កក់​កៅអី​វើ​ល​ខាប់​នៅ​រុស្ស៊ី នៅ​ជុំ​ចុងក្រោយ​នៃ​ការប្រកួត​ជម្រុះ​វិលជុំ​នៅ​តំបន់​អាមេរិក​ឡាទីន ដោយសារ ៣ គ្រាប់​របស់​ម៉េ​ស​ស៊ី ស៊ុត​បំប៉ោង​សំណាញ់ អេក្វាទ័រ​។ រឹតតែ​យ៉ាប់​ទៀត​នោះ​គឺថា ពេល​គ្មាន​ម៉េ​ស​ស៊ី អា​ហ្ស​ង់​ទីន​ចាញ់​អេ​ស្ប៉ា​ញ​ដល់​ទៅ ៦-១ ក្នុងការ​ប្រកួត​មិត្តភាព​កាលពី​ខែមីនា​។

​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​៖

​អ្នកចាំទី : Wilfredo Caballero (Chelsea), Franco Armani (River Plate), Nahuel Guzman (Tigres de Mexico)

​ខ្សែការពារ : Cristian Ansaldi (Torino), Gabriel Mercado (Sevilla), Nicolas Otamendi (Manchester City), Javier Mascherano (Hebei China Fortune), Federico Fazio (Roma), Marcos Rojo (Manchester United), Marcos Acuna (Sporting Lisbon), Nicolas Tagliafico (Ajax)

​ខ្សែបម្រើ : Cristian Pavon (Boca Juniors), Maximiliano Meza (Independiente), Angel Di Maria (PSG), Giovani Lo Celso (PSG), Manuel Lanzini (West Ham), Ever Banega (Sevilla), Lucas Biglia (Milan), Eduardo Salvio (Benfica)

​ខ្សែប្រយុទ្ធ : Paulo Dybala (Juventus) Gonzalo Higuain (Juventus), Lionel Messi (Barcelona), Sergio Aguero (Manchester City)៕ ដោយ៖ កញ្ញាដាលីស

ជម្រើសជាតិ​អា​ហ្ស​ង់​ទីន