វៀតណាម​កំណត់​គោលដៅ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​៦,៦ – ៦,៨ ភាគរយ​នៅ​ឆ្នាំ​២០១៩

741
ចែករម្លែក

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាននិយាយនៅថ្ងៃចន្ទទី២២ខែតុលាថា​ វៀតណាម កំណត់គោលដៅកំណើនលូតលាស់សេដ្ឋកិច្ចគឺរវាង៦,៦ភាគរយនិង៦,៨ ភាគរយនៅឆ្នាំ២០១៩។

ក្នុងការថ្លែងទៅកាន់សម័យប្រជុំសភា លោក Nguyen Xuan Phuc បាននិយាយថា ការវិនិយោគផ្ទាល់ពីបរទេសមកកាន់ប្រទេសវៀតណាមនៅឆ្នាំនេះគឺទំនងជានឹងមានទឹកប្រាក់សរុប១៨ពាន់លានដុល្លារ។

លោកក៏បាននិយាយផងដែរថា ប្រទេសវៀតណាមនឹងរក្សាអតិផរណាឱ្យនៅត្រឹម៤ភាគរយ សម្រាប់ឆ្នាំ២០១៩។

លោក Nguyen Xuan Phuc បាននិយាយថា វៀតណាមនឹងបន្តពង្រឹងសេដ្ឋកិច្ចម៉ាក្រូរបស់ខ្លួន រក្សាអតិផរណាឱ្យស្ថិតក្រោមការគ្រប់គ្រង បង្កើនបរិយាកាសធុរកិច្ច និងបង្កើនកំណើនលូតលាស់” ។

លោក Nguyen Xuan Phuc បាននិយាយថា កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះទំនងជានឹងលើសពី៦,៧ភាគរយខណៈដែល អតិផរណាទំនងជានៅក្រោម៤ភាគរយ។

ទោះជាយ៉ាងនេះក្តី លោកបាននិយាយថា មានសម្ពាធទៅលើអត្រាអតិផរណារបស់វៀតណាមដោយសារតែតម្លៃឡើងខ្ពស់ជាងមុនចំពោះតម្លៃប្រេងឆៅ និងអគ្គិសនីការអប់រំ និងសេវាថែទាំសុខភាព៕

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និយាយថា វៀតណាមកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប(GDP)៦,៦ – ៦,៨ ភាគរយនៅឆ្នាំ២០១៩