វេស​ឡាញ សន្យា​បន្ត​បណ្តុះបណ្តាល​សមត្ថភាព​គ្រូបង្រៀន ដើម្បី​បង្កើត​ធនធានមនុស្ស​ឱ្យ​កាន់តែ​ប្រសើរ​

1759
ចែករម្លែក
  • 421
    Shares

​ដោយ​: សុផល / ភ្នំពេញ​: សាលា​វេស​ឡាញ កាលពី​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៨ បានធ្វើ​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​២ ឆ្នាំ​សិក្សា ២០១៧ -២០១៨ និង លើក​ទិសដៅ​ផែនការ​សកម្មភាព​ការងារ​សម្រាប់​ឆមាស​ទី​១ ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដោយមាន​ការចូលរួម​ពី​លោក ប៉ិច បូ​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ នៃ ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​។

​ជាមួយគ្នានេះ វេស​ឡាញ​ក្នុង​គោលបំណង​អភិវឌ្ឍ​វិស័យ​អប់រំ​កាន់តែ​ប្រសើរ បាន​សន្យា​បន្ត​បណ្តុះបណ្តាល​សមត្ថភាព​គ្រូបង្រៀន និង​សិស្ស​សំដៅ​បង្កើន​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​ឱ្យ​កាន់តែច្រើន​ថែមទៀត​។​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​នេះ លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​ខូ​អិ​ល​ធី​ឌី បាន​ថ្លែងថា ចាប់តាំងពី​ឆ្នាំ​២០០៨ រហូតមកទល់​ពេលនេះ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់ លោក ប៉ិច បូ​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប និង​ដោយ​ឈរលើ​ស្មារតី​នៃ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ សាលា​វេស​ឡាញ​បាន​សម្រេចបាន​សមិទ្ធផល​ជាច្រើន​លើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស និង​សន្យា​បន្ត​បណ្តុះបណ្តាល​សមត្ថភាព​គ្រូ និង​សិស្ស​ឱ្យ​កាន់តែ​ប្រសើរ​។​

​ទាក់ទង​នឹង​សេវាកម្ម​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប​បាន​ពង្រីក​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ ដល់​៩ សាខា សាលារៀន​ណ​ត្ស​ឡា​ញន៍​០១​សាខា វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ​០១ មជ្ឈមណ្ឌល​ភាសា​ចិន​ឆាន​ឈី​ង ១​ ​សាលា​អន្តរជាតិ​អែប​ភល​ទ្រី​០១ និង​សាលា​អន្តរជាតិ​ហ្វ​រ៉េ​ស​ហៀ​ល​០១​។​

​លោក​បានឱ្យដឹងថា ចំនួន​សិស្ស​មានការ​កើនឡើងរ​ហូត ដែល​នៅ​ឆ្នាំ​សិក្សា​២០០៨ មាន​ចំនួន​តែ​២៥៥៣​នាក់​ហើយ​ឆ្នាំ​២០១៨​នេះ បាន​កើន​ដល់​១១២៣២​នាក់​។​ចំណែក​ចំនួន​បុគ្គលិក​ក៏​កើនឡើង​ដែរ​ពី​១៧៧​នាក់​នៅ​ឆ្នាំ​២០០៨​ដល់​១៣០៥​នាក់​នៅ​ឆ្នាំ​២០១៨​ក្នុងនោះ​គ្រូបង្រៀន​មាន​ចំនួន​ជិត​៤០០​នាក់​។​

​លោក​គង់ សំនៀង បាន​គូសបញ្ជាក់ថាៈ​ផែនការ​ការងារ​ចម្បងៗ ដែល​ត្រូវអនុវត្ត​ដើម្បី​ឆ្លើយតប​ទៅ​និង​ការរីកចម្រើន​ការវិវឌ្ឍ​របស់​ក្រុមហ៊ុន ក៏ដូចជា​ពិភពលោក និង​តម្រូវការ​របស់​សិស្សានុសិស្ស​ការបំពេញ​ការងារ​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់ គុណភាព ប្រសិទ្ធភាព វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​នឹង​បន្ត​ពង្រឹង​ការជ្រើសរើស​និង​រក្សា​បុគ្គលិក ដែលមាន​សមត្ថភាព​ទាំង​ចំណេះដឹង​ជំនាញ​សមត្ថភាព និង​ជាពិសេស​អត្តចរិត​និង​សីលធម៌​ល្អ​, បន្ត​បណ្តុះបណ្តាល​តម្រង់ទិស​កា​រងារ និង​បង្ហាត់បង្រៀន​ការងារ​តាម​តួនាទី ដើម្បី​ឲ្យ​ការអនុវត្ត​ការងារ​មាន​ប្រសិទ្ធភាព​ខ្ពស់​និង​កាត់បន្ថយ​កំហុសឆ្គង​, ផ្តល់នូវ​បរិយាកាស​ការងារ​ល្អ ស្និទ្ធស្នាល ជា​មិត្តភាព​ដើម្បី​ជាទី​រីកចម្រើន សប្បាយរីករាយ និង និរន្តរភាព​ការងារ​សម្រាប់​បុគ្គលិក​គ្រប់​ប្រភេទ​គ្រប់​ជាតិ​សាសន៍​(Cross Cultural Working Enviro nment), ត្រួតពិនិត្យ​និង​ដំឡើង​ប្រាក់បៀវត្សរ៍​បុគ្គលិក និង​គ្រូ​ក្នុង​ផ្នែក​មួយចំនួន​,​បន្ត​និង​ពង្រឹង​លើ ការចូលរួម​របស់​អ្នកអាណាព្យាបាល​ការអប់រំ​ត្រូវការ​ការចូលរួម​ពី​គ្រួសារ សហគម​និង​សាលារៀន​, បន្ត​ពង្រឹង​វិន័យ​សិស្ស​, រៀបចំ​ការប្រឡង​វាស់​ស្ទង់​សមត្ថភាព​បុគ្គលិក​ធ្វើ​ទំនើបកម្ម​កម្មវិធីសិក្សា ដើម្បី​ឲ្យ​សិស្សានុសិស្ស​ទទួលបាន​នូវ​ការអប់រំ​និង​ជំនាញ​ដ៏​ពិតប្រាកដ មួយ​និង ឆ្លើយតប ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងការ​ប្រកប អាជីវកម្ម ក៍​ដូចជា​បម្រើ​ការងារ ក្នុង​សតវត្ស​ទី​២១ ផងដែរ​, បង្កើត​និង​អនុវត្ត​ការវាយតម្លៃ​អំពី​សមត្ថភាព​កែលម្អ​សមត្ថភាព​សម្រាប់​គ្រូ​ទាំងអស់ ដើម្បី​ធានា​នូវ​គុណ ភាព​នៃ​ការបង្រៀន​និង​រៀន បង្រៀន​មុខវិជ្ជា​STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​), សិក្សា​លទ្ធភាព​ដើម្បី​បើក​វិទ្យាល័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​អភិវឌ្ឍ​ការណែនាំ​និង​តម្រង់ទិស​របស់​គ្រូបង្រៀន​។​

​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨​នេះ សាលា​បានដាក់​បញ្ចូល​កម្មវិធី​០២​ម​ន្ថែ​ម​លើ​កម្មវិធីសិក្សា​គោល ដូចជា​៖១-​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ (Money Tree Program) សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ព្រោះ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ពិតជា​ដើរតួ​យ៉ាងសំខាន់​ក្នុង​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​ពេល បច្ចុប្បន្ន និង​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ក្នុង​មុខរបរ​រកស៊ី ឬ​ការងារ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​របស់​សិស្សានុសិស្ស និង​ដើម្បី​ប្រាកដថា សិស្សានុសិស្ស មាន​ភាពជោគជ័យ​នៅពេលដែល​ពួកគាត់​ធំ​ឡើង​។​២-7 HABITS ទម្លាប់​ល្អ​ទាំង​៧ (The Leader In Me) កម្មវិធី​នេះ ផ្តល់នូវ​ចំណេះដឹង​ដល់​សិស្សានុសិស្ស​ឲ្យ​មាន​ជំនាញ​៖ ធ្វើ​ផែនការ និង​ចេះ​កំណត់​គោលដៅ​ជីវិត​ចេះ​គ្រប់គ្រង​ពេលវេលា​ដ៏​មាន​ប្រសិទ្ធភាព មាន​ជំនាញ​ក្នុងការ​ទំនាក់ទំនង​ល្អ មានការ​សហការ និង​ទំនួល​ខុសត្រូវ​ចេះ​ដោះស្រាយ​បញ្ហា​៕