វ៉ាក់សាំង​ទី​៥​របស់​ចិន​កំពុង​ពិសោធន៍​លើ​មនុស្ស​ដល់​ដំណាក់កាល​ទី​២

161
ចែករម្លែក

​នៅ​ពេល​ពួក​អ្នកវិទ្យាសាស្ត្រ​ជុំវិញ​ពិភពលោក កំពុង​ធ្វើការ​ប្រជែង​នឹង​ពេល​វេលា​ដើម្បី​បង្កើត​វ៉ាក់សាំង​មួយ​សំរាប់​ជំងឺ​កូវី​ដ​១៩ ចិន​បាន​ប្រកាសថា​វ៉ាក់សាំង​ដ៏​មាន​សក្កា​នុព​ល​របស់​ខ្លួន​ទី​៥​នឹងត្រូវ​​បញ្ចប់​ការសាកល្បង​លើ​មនុស្ស​នៅ​ដំណាក់កាល​ទី​២​នៅ​ខែ​កក្កដា ហើយ​សង្ឃឹម​ថា​វា​នឹង​ទទួល​ជោគជ័យ​។​

​ហ្សេ​ង យី​ស៊ីន នាយករង​នៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន បាន​និយាយថា តាំងពី​មុន​មក​មិន​មាន​«​ប្រតិកម្ម​ថ្នាំ​ធំដុំ​» លើ​អ្នកចូលរួម​ពិសោធន៍​២.៥៧៥​នាក់ ក្នុង​ការពិសោធន៍​៥​លើក​ក្នុង​​ដំណាក់កាល​ទី​២​។​

​លោក​ថា យោង​តាម​ផែនកា​របើ​ការពិសោធន៍​ដំណើរការ​ល្អ គំរោង​ពិសោធន៍​ដំណាក់កាល​ពី​២​នេះ​នឹង​បញ្ចប់​នៅ​ខែ​កក្កដា​ឆ្នាំ​នេះ​»​ហើយ​វ៉ាក់សាំង​ចិន​ជា​ច្រើន​ទៀត​ក៏​រង់ចាំ​ការអនុម័ត​ដើម្បី​ធ្វើការ​ពិ​​សោធន៍​លើ​មនុស្ស​ង​ដែរ​។​

​ចិន​កាលពី​មុន​បាន​និយាយថា បាន​មាន​ការសាកល្បង​វ៉ាក់សាំង​លើ​មនុស្ស​ចំនួន​៤​លើក​រួចមកហើយ តែ​លោក​ហ្សាង​មិន​បាន​បញ្ជាក់​ថា​តើ​ការពិសោធ​ន៍​បាន​ចាប់ផ្តើម​នៅពេលណា និង​ចប់​ដំណាក់​​កាល​ចុងក្រោយ​នៅពេលណា​ទេ​។​

​ក្នុងពេល​ជាមួយគ្នា ក្រុមហ៊ុន​Sinovac Biotech​នៅ​ក្រុង​ប៉េកាំង​ដែល​កំពុង​អភិវឌ្ឍ​និង​ពិសោធន៍​វ៉ាក់សាំង​មួយ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា​ខ្លួន​កំពុង​សម្លឹង​ទៅរក​ការ​សាក​ពិសោធន៍​​ដំណាក់កាល​ចុងក្រោយ​នៅ​បរទេស ដោយសារ​តែ​ចិន​មិនមាន កញ្ចុំ​វីរុស​កូរ៉ូណា​ធំៗ​ល្មម​សំរាប់​ការពិសោធន៍​។​

​ពួក​អ្នកជំនាញការ​និយាយថា គេ​ត្រូវការ​ពេល​១២​ទៅ​១៨​ខែ​ទៀត​ទើប​អាច​ផលិត​ចេញ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​មួយ​បាន និង​អាច​យូរ​ជាង​នេះ តែ​ប្រធានាធិបតី​អាម៉េរិក​បាន​អះអាង​កាលពី​ថ្ងៃ​សុក្រ​ថា​​អាម៉េរិក​នឹង​ផលិត​បាន​វ៉ាក់សាំង​ប្រឆាំង​កូរ៉ូណា​មួយ​នៅ​យ៉ាងយូរ​ត្រឹម​ចុងឆ្នាំ​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នកវិទ្យាសាស្ត្រ​ចិន​ក៏ដូចជា​អ្នកវិទ្យាសាស្ត្រ​ជុំវិញ​ពិភពលោក​កំពុង​ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​