វ៉ាន់ វ​ល័​ក្ខ បង្អួត​សម្រស់​នៅ​មាត់សមុទ្រ​

202
ចែករម្លែក

​ភ្នំពេញ​: តារា​សម្តែង​កញ្ញា វ៉ាន់ វ​ល័​ក្ខ ដែលជា​តារា​ល្បី​ខាង​លេងខ្លួន​បាន​ទៅលេង​សមុទ្រ​ដើម្បី​បន្ធូរ ឱ្យ​សប្បាយរីករាយ​ម្តង​ក្រោយ​ស្ងាត់​កូ​វីដ​១៩​។ លើក​នេះ​នាង​បង្ហាញខ្លួន​ជាមួយ​ឈុតមុជទឹក​។ រូបភាព​ទាំងនោះ​បានធ្វើ​អ្នកគាំទ្រ​របស់​នាង​នាំគ្នា​ចាប់អារម្មណ៍​ជាខ្លាំង​ម្តងទៀត​។

​តារា​ស្រី​ដែលមាន​រូប​សម្រស់ និង​រូបរាង​បាន​ទាំងអស់នេះ​បានបង្ហាញ​ខ្លួន​ឈុត​ប៊ី​គី​នី​នៅ​មាត់សមុទ្រ ដោយ​បង្អួត​សម្រស់​ញញឹម​យ៉ាង​រីករាយ ធ្វើ​អ្នកគាំទ្រ​នាំគ្នា​ពេញចិត្ត​។​ជាពិសេស​នោះ ហ្វេ​ន​របស់​នាង​តែម្តង​គឺ​ប្រុសៗ នាំគ្នា​ប្រឹង​មើលរូប​របស់ វ៉ាន់ វ​ល័​ក្ខ បើកភ្នែក​ធំៗ​តែម្តង​។ រូបថតស្លៀក​ប៊ី​គី​នី​ចុះ​ហែល​យ៉ាង​សិច​ស៊ី​របស់​នាង ត្រូវបាន​បង្ហោះ​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ ដោយ​បញ្ជាក់ថាកោះទន្សាយ ។

​កញ្ញា វ៉ាន់ វ​ល័​ក្ខ បាន​ប្រាប់​រស្មី​កម្ពុជា​ថា “​អធ្យាស្រ័យ​ផង លើកទីមួយ​ដែល​បានមក​ដល់​កោះទន្សាយ​។​តែ​ក៏​សូម​អរគុណ​បងៗ​សារព័ត៌មាន​ដែល​តែងតែ​ចាប់អារម្មណ៍​គ្រប់​សកម្មភាព​រូបនាង​ខ្ញុំ​”​។

​សូមបញ្ជាក់ថា តារា​ល្បី​កញ្ញា វ៉ាន់ វ​ល័​ក្ខ ជា​អ្នកសិល្បៈ​ស្រី​ដែល​ខំតស៊ូ​ក្នុង​អាជីព​សម្តែង​រាប់​ឆ្នាំ មកហើយ ទម្រាំ​ឈានដល់​ជា​តារា​សម្តែង​ល្បី ហើយ​នាង​ត្រូវ​មហាជន​ស្គាល់​និង​ចាំ​ថា ជា​តួ​ស្រីមាន​ទេពកោសល្យ​សម្តែង​ជា​តួ​ឆ្នាសឆ្នើម និង សិច​ស៊ី ស៊ី​វិ​ល័យ ស្ទើរតែ​គ្រប់​រឿង​មិន​ថា​រឿង​ភាគ និង​រឿង​ដុំ ឬថត​បទ​ចម្រៀង​ឡើយ​។

​នាង​ក៏ត្រូវ​បានជា​ប់​ចំណាត់ថ្នាក់​ជាតា​រា​ស្រី​ទាំង​ស្អាត​ទាំង​សិច​ស៊ី ជាមួយ​ទឹកចិត្ត​សប្បុរ​សធម៌​ដែលឧស្សាហ៍​មាន​សកម្មភាព​ជួយ​អ្នកក្រីក្រ និង ជាពិសេស​ជួយ​ដល់​ក្រុម​អ្នក​ជនពិការ​ក្នុងសង្គម​៕ ដោយ​: បូ​រិ​ន​/Ha