សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨

669
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៧ ខែធ្នូ រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រកាស​បញ្ចុះតម្លៃ​អគ្គិសនី​សម្រាប់​ឆ្នាំ​២០១៩-២០២០
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​អំពី​ការបញ្ចុះ​អគ្គិសនី​សម្រាប់​លំនៅស្ថាន​និង​អាជីវកម្ម​សម្រាប់​ឆ្នាំ​២០១៩ និង ២០២០ ។​សម្តេច​បានប្រកាស​បែប​នេះ​នៅក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​នៅ​ខេត្តស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៨​នេះ ។​ ការប្រើប្រាស់​អគ្គិសនី​តាម​លំនៅស្ថាន​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​បញ្ជាក់ថា​”​សម្រាប់​លំនៅស្ថាន​ដែល​ប្រើប្រាស់​ចាប់ពី​១-១០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ​តម្លៃ​អគ្គិសនី​នឹងត្រូវ​ចុះ​ពី​៤៨០​រៀល​នៅ​ឆ្នាំ​២០១៨ មក​នៅ ៣៨០​រៀល​នៅ​ឆ្នាំ​២០១៩​និង​ឆ្នាំ​២០២០​ខាងមុខ​”៕

*​សភា​ប្រទេស​បារាំង​ពង្រឹង​វិស័យ​ការទូត​សភា​ជាមួយ​រដ្ឋសភា​និង​ពាណិជ្ជក​ម្ជា​មួយ​កម្ពុជា​
​រដ្ឋសភា​នៃ​ប្រទេស​បារាំង បាន​កំពុង​ពង្រឹងពង្រីក​ចំណង​វិស័យ​ការទូត​សភា​ជាមួយ​រដ្ឋសភា​ប្រទេស​កម្ពុជា​។ ក្នុង​បេសកកម្ម​នេះ លោក ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ (Sylvain WASSERMAN) អនុប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​បារាំង បាន​កំពុង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ លោក​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​វិមាន រដ្ឋសភា​៕

*​ទេសចរ​ជាតិ​និង​អន្តរជាតិ​ជាង​៣៨​ម៉ឺន​នាក់មក​កម្សាន្ត​ថ្ងៃបុណ្យ​សមុទ្រ​នៅ​កោះកុង
​អ្នកទេសចរ​ជាតិ​និង​អន្តរ​ជាតិប្រមាណ​៣៨​ម៉ឺន​នាក់​ទៅលេង​កម្សាន្ត​នៅក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​ជុំ​ទី​២​នៅ​ខេត្តកោះកុង​។​តួលេខ​អ្នកទេសចរ​គឺ​បាន​កើនឡើង​គុណ​នឹង​៦​ដង បើ​ធៀប​នឹង​កាល​បុណ្យ​សមុទ្រ ឆ្នាំ​២០១៤ មានតែ​១៤​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​ រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២​ខេត្តកោះកុង​ទទួលភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​៣៨​ម៉ឺន​នាក់​កើនឡើង​គុណ​នឹង​៦​ដង​បើ​ធៀប​នឹង​ឆ្នាំ​២០១៤​ដែល​កាលនោះ​មានតែ​១៤​ម៉ឺន​នាក់​ទេ​។​ក្នុងនោះ​យប់​ថ្ងៃទី​១៤​ធ្នូ​មាន​អ្នកទេសចរ​៩​ម៉ឺន​នាក់​។​យប់​ថ្ងៃទី​១៥​ធ្នូ​មាន​អ្នកទេសចរ​២០​ម៉ឺន​នាក់​និង​យប់​ថ្ងៃទី​១៦​ខែធ្នូ​មាន​ជិត​៩​ម៉ឺន​នាក់​គឺ​កើនឡើង​គុណ​នឹង​៦​ដង​លើសពី​ការរំពឹងទុក​៕

*​ស្ពាន​ឬ​ស្សី​ដីដុះ​កោះ​ប៉ែន​ត្រៀម​បើក​ឱ្យ​ឆ្លង​ដើរ​កម្សាន្ត​នៅ​ចុងឆ្នាំ​២០១៨​នេះហើយ​
​ខុសពី​សង់ស្ពាន​បេតុង​ដោយ​វិស្វករ​ខ្លាំងៗ​។​ស្ពាន​ឬ​ស្សី​ខេត្តកំពង់ចាម​ត្រូវបាន​សាងសង់​ដោយ​អ្នកបច្ចេកទេស​ខ្មែរ​ដែលមាន​ទម្លាប់​ធ្វើ​កាលពីដើម​រៀងមក​ត្រូវបាន​សាងសង់​រាល់​មួយឆ្នាំ​ម្តង​ពេល​រដូវ​ទឹកទន្លេ​មេគង្គ​ស្រក​នា​រដូវប្រាំង​ឆ្នាំ​២០១៨​នេះ​៕

*​មួយ​យប់​ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​២​ម្ចាស់​ក្នុង​សង្កាត់​វត្ត​គរ​
​កាលពី​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង មាន​ករណី​ចោរ​ចូល​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​២​គ្រួសារ​យក​អស់ទ្រព្យ​សម្បត្តិ​មួយចំនួន​ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​គ្មាន​រំខាន​សមត្ថកិច្ច​ឡើយ​៕