សង្សារ​មួយគូ​បែក​គ្នា​៣​ខែ ឃើញ​ខាង​ស្រី​ជិះ​ម៉ូតូឌុប​គ្នា​ជាមួយ​សង្សារ​ថ្មី ក៏​នាំមក​លោតទឹក​សម្លាប់ខ្លួន​

1135
ចែករម្លែក
  • 890
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គូសង្សារ​មួយគូ​បាន​ស្មោះ​ស្ម​គ្រ័​ស្រលាញ់គ្នា​អស់​រយៈពេល​ជាង​៣​ឆ្នាំ ខណៈ​ឪពុកម្តាយ​ខាង​ប្រុស​មិន​ពេញចិត្ត​ក៏បាន​ឈ្លោះ​គ្នា ហើយ​បែកបាក់​គ្នា​បាន​៣​ខែ​ខាង​ប្រុស ឃើញ​នាង​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​ថ្មី ក៏​ឃាត់​ហៅ​មក​ជិះ​ម៉ូតូ​ជាមួយ​ខ្លួន​ពេលមកដល់​ស្ពាន​បេ​ឡេ​ក៏​ផ្តួល​ម៉ូតូ​ចោល ហើយ​លោតទឹក​សម្លាប់ខ្លួន​តែម្តង ដោយ​បន្សល់​នារី​ជា​សង្សារ​នៅលើ​ស្ពាន​ម្នាក់ឯង​។ ហេតុការណ៍​នេះ មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​បេ​ឡេ ស្ថិត​ក្នុងភូមិ​មិត្តភាព​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​

​ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ សាំង សុ​រៈ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ រស់​ម្តុំ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់​ទី​១​ខណ្ឌមានជ័យ ចំណែក​នារី​ជា​សង្សារ មានឈ្មោះ អ៊ា ឆៃលី អាយុ​១៩​ឆ្នាំ ជា​និស្សិត​គ​ណី​វ៉ាន់ដា​ឆ្នាំ​ទី​១ រស់នៅ​សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ ។​

​បើតាម​នារី​ជា​សង្សារ​ចាស់​ឱ្យដឹងថា យុវជន​រងគ្រោះ និង​នាង​បាន​ស្រលាញ់គ្នា ក្នុងនាម​ជា​សង្សារ​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ រឿងនេះ​ក៏បាន​ដឹង​ដល់​ឪពុកម្តាយ​ទាំងសងខាង ប៉ុន្តែ​ឪពុកម្តាយ​ខាង​ប្រុស​មិន​ពេញចិត្ត​នាង​ទេ​។ ក្រោយមក​យើង​ទាំង​២​នាក់ ក៏បាន​ឈ្លោះ​គ្នា​បែកបាក់​រហូត​រយៈពេល​ជាង​៣​ខែ​មកហើយ ហើយ​នាង​ក៏មាន​សង្សារ​ថ្មី​ទៀត​ដែរ​។​

​នារី​វ័យក្មេង​ខាងលើ​បន្តថា មុនពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​ថ្មី នៅ​ម្តុំ​តំបន់​អភិវឌ្ឍ​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ក៏​លេចមុខ​យុវជន​ជា​សង្សារ​ចាស់​។ នារី​វ័យក្មេង​ខាងលើ​បន្តទៀតថា ខណៈ​ជួបគ្នា​ជនរងគ្រោះ​ក៏​ឃាត់​នាង​ឱ្យ​ឈប់ ហើយ​ហៅ​នាង​ឱ្យមក​ជិះ​ម៉ូតូ​ជាមួយ​គេ​វិញ​។ ដោយសារ​នាង​មិន​ចង់ឱ្យ​មានរឿង​វែងឆ្ងាយ នាង​ក៏​ឡើង​ជិះ​ម៉ូតូ​ជាមួយ​គេ (​យុវជន​រងគ្រោះ​) ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​មកដល់​លើ​ស្ពាន​បេ​ឡេ គេ​ក៏​ផ្តួល​ម៉ូតូ ហើយ​ឡើងលើ​បង្កាន់ដៃស្ពាន​លោត​ទៅ​ទិស​ខាងជើង​សំលាប់ខ្លួន​លិច​បាត់ទៅ​ក្នុង​ទឹកតែ​ម្តង ខណៈ​នាង​ឃាត់​ក៏​ឃាត់​មិនទាន់ ដោយ​បន្សល់ទុក​ម៉ូតូ​មួយគ្រឿង​នៅលើ​ស្ពាន​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំខ្លួន​នារី​ខាងលើនេះ មក​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​ឫស្សីកែវ ដើម្បី​ចង់ដឹង​ពី​មូលហេតុ​។ ក្រោយពី​សមត្ថកិច្ច​សួរនាំ​រួច បាន​ទំ​ទាក់ទង​ទៅ​ក្រុមគ្រួសារ ឱ្យមករ​កកូន​ដែល​លិច​ទឹក​បាត់​នោះ​៕ ល​