សង្ហា​, សង្ហារ​, បង្ការ​, កង្ហារ​, សង្អារ​, សង្វារ​, ប្រការ​, តណ្ហា​, ចង្វា​, បន្លា

497
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​សង្ហា សង់​-​ហា ( គុ​. ) ដែល​រុងរឿង​, មាន​រូបល្អ​អង់អាច​, ឆើតឆាយ​, ស្រស់​, ស្រស់បស់ : រូបឆោម​សង្ហា​, តែងខ្លួន​យ៉ាង​សង្ហា (​ម​. ព​. សង៉ា ផង​) ។ សង្ហារាសី រាសី​រុងរឿង : មាន​សង្ហារាសី ។

​សង្ហារ សង់​-​ហា សំ​. បា​. ( ន​. ) (​សំ​ហារ​) ការនាំយក​; ការ​បំ​ប្រួញ​, សង្ខេប​; ការ​រូប​រួម​; ការទម្លាយ​បង់​; ការបំផ្លាញ​, ការបំបាត់​បង់​, ការ​ផ្តាច់ផ្តិល ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ​. សំដៅ​សេចក្ដី​ថា “​បំផ្លាញ​, បំបាត់​បង់​, ផ្តាច់ផ្តិល​, សម្លាប់​” : សង្ហារជីវិត ផ្តាច់ផ្តិល​ជីវិត ។ សង់​-​ហា រ​. ស​. ( ន​. ) ត្រា​សម្រាប់​ក្សត្រិយ៍​, ត្រា​ផែនដី​, ព្រះ​លញ្ឆករ : បោះ​ព្រះសង្ហារ ។

​បង្ការ ( កិ​. ) រារាំង​, ប្រុងប្រយ័ត្ន ការពារ​សេចក្ដី​អន្តរាយ​ឬ​ការខ្វះខាត​ក្រែង​នឹងមាន​ទៅខាង​មុខ : ដាក់​ថ្នាំសង្កូវ​ខ្លះ​បង្ការ​ផង​, ដាក់​បាយ​បង្ការ​តាមផ្លូវ ។ ( ប​. )​ពាក្យ​បរិវារ​របស់​ពាក្យ បន្លែ : បន្លែបង្ការ គឺ​បន្លែ​និង​បន្លែ​រាយរង​ដែល​ត្រូវ​ឲ្យ​មាន​ទុក​បម្រុង​ការខ្វះ ខាត​ឬ​បន្លែ​ច្រើន​មុខ​នេះ​ខ្លះ​នោះ​ខ្លះ ។ ព​. ប្រ​. បន្លែបង្ការ ន​. ពាក្យ​ផ្សែផ្សំ​ពីនេះ​ពី​នោះ​ចម្រុះ​លាយ​គ្នា​ក្រង​ជា​សេចក្ដី​ដូចជា​បន្លែ​ច្រើន​មុខ : គាត់​ចេះតែ​និយាយ​បន្លែបង្ការ​តាមតែ​រួចពីមាត់​ទៅ​ទេ ។

​កង្ហារ ( ន​. ) ប្រដាប់​មាន​ស្លាប​ដែល​អាច​នឹង​វិល​ដោយ​កម្លាំង​ខ្យល់​បាន ។

​សង្អារ ( ន​. ) សុខុមសត្វ​ពួក​ស្រមោច​, សម្បុរ​ខ្មៅ​មាន​ទ្រនិច​នៅត្រង់​គូទ​, ទិច​ឈឺ​ក្ដៅ​ពើត​, ចេះ​រូងដី​ធ្វើជា​រន្ធ​នៅ​ដោយ​ពួកៗ ។ ព​. ទ​. បុ​. ក្តិច​ច​ង្អា​រ​បញ្ជល់ ញុះ​ឲ្យ​ឈ្លោះ​គ្នា (​ដូច​គេ​ក្តិច​គូទ សង្អារ​ក្តោប​ដៃ​ផ្លុំ ហើយ​ដាក់​ឲ្យ​ខាំ​គ្នា​) ។

​សង្វារ សង់​វ៉ា ស​. ( ន​. ) (​ស័ង​វាល អ​. ថ​. –​វ៉ាន​) ខ្សែ​វិចិត្រ​មួយបែប សម្រាប់​ពាក់ឆៀង ប្រើ​ជា​គ្រឿង​ប្រដាប់​កាយ : ពាក់​សង្វារ ។

​ប្រការ (​ម​. ព​. បការៈ​) ប្រការ ១, ប្រការ ២, ខ​១, ខ​២, ។ ច្រើន​ប្រការ ច្រើនយ៉ាង ។​ល​។

​តណ្ហា តន់​-​ហា បា​.; សំ​. ( ន​. ) (​ត្ឫ​ស្ណា​) ចំណង់​, សេចក្ដីប្រាថ្នា​, សម្រេក​, សេចក្ដី​អ​ន្ទះ អ​ន្ទែ​ង​…​។ ឈ្មោះ​ធីតា​នៃ​មារ … ។

​ចង្វា ( ន​. ) ឈ្មោះ​ត្រី​ល្អិត​មាន​ស្រកា​; ត្រី​ចង្វា​មាន​ច្រើន​ប្រភេទ : ត្រី​ចង្វាមូល​, ត្រី​ចង្វាភ្លៀង ជាដើម ។

​បន្លា ( ន​. ) រុក្ខាវយវៈ​ស្រួច​មុត​របស់​ឈើ​, ឫស្សី ផ្ដៅ​, វល្លិ​ពួក​ខ្លះ​ជាដើម : បន្លា ក្រសាំង​, បន្លាល្វៀង ។ ពុទ្ធភាសិត​ថា “​ជោះបន្លា​ដោយ​បន្លា​” ។ ខ្មែរ​បុរាណ​បាន​យក​ពុទ្ធភាសិត​នេះ​ជា គោល​មក​ចងក្រង​ជា​ភាសិត​ថា បន្លា​មុត​យក​បន្លា​ជោះ​, សេះ​ដាច់​ជិះសេះ​តាម ។ អត្ថន័យ របស់​ភាសិត​នេះ មាន​ដើម​ថា “​ចិត្ត​ជាប់ជំពាក់​នឹង​រូប​ថា​ល្អ​ស្អាត​, ត្រូវយក​ការរំពឹង​ពិចារណា​ឲ្យ ឃើញ​តាម​ការពិត​ថា រូប​ជា​បដិកូល​មិនល្អ​មិន​ស្អាត​ទៅវិញ ព្រោះ​សុទ្ធតែជា​គ្រឿង​ឆ្អេះឆ្អាប ស្អុយ​ពេញ​ទាំង​ខ្លួន​”; ជនជាតិ​បរទេស​ណា​គ្រប​សង្កត់​ដោយ​មុខរបរ​ជំនួញ​ក្នុងប្រទេស​ណា​, ជន​ក្នុងប្រទេស​នោះ​ឲ្យ​ចេះ​ស្ទាត់ជំនាញ ទាំង​ត្រូវ​រៀន​ពិធី​ធ្វើ​ជំនួញ​ឲ្យ​ចេះ​ស្ទាត់ជំនាញ​ផងដែរ​…, យ៉ាង​នេះឯង​ហៅថា បន្លា​មុត​យក​បន្លា​ជោះ​, សេះ​ដាច់​ជិះសេះ​តាម ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា