សញ្ញា​ព្រមាន​ជំងឺ​រលាក​ទងសួត ដែល​អ្នក​ត្រូវ​ទៅ​ពេទ្យ​ជាបន្ទាន់​

2481
ចែករម្លែក

បំពង់​ទងសួត​មាន​នាទី​ដឹកនាំ ខ្យល់​អុកស៊ីសែន​ចូលទៅក្នុង​សួត​។ នៅពេល​បំពង់​ទាំងនេះ រង​ការ​រលាក វា​នឹង​កើតជា​ទឹករំអិល ឬ​ស្លេស្ម​កាន់តែ ច្រើន​។ ករណីនេះ​ហៅថា ការ​រលាក ទងសួត ព្រមទាំង​បង្ក​ជា​អាកា​រៈ​ក្អក ពិបាក​ដកដង្ហើម និង​ក្តៅខ្លួន​ស្ទិញៗ​។​
​ ​
​អាកា​រៈ​ដំបូង​នៃ​ជំងឺ​រលាក ទងសួត​ស្រួចស្រាល់​មិន​ខុសគ្នា​នឹង​ជំងឺ ផ្តាសាយ​ឡើយ​ដូចជាៈ​
– •​ហៀរ​សំបោរ​
– •​ឈឺបំពង់ក​
– អស់កម្លាំង​
– •​កណ្តាស​
– ដកដង្ហើម​ឮសូរ​ដូច​ហួច​
– •​មាន​អារម្មណ៍​ថា ចាញ់ ត្រជាក់​
– •​ឈឺ​ខ្នង និង​សាច់ដុំ​
– •​ក្តៅខ្លួន​៣៧​ទៅ​៣៨​អង្សា​
​ ​
​ក្រោយពី​ចាប់ផ្តើម​ឆ្លង​ជំងឺ​រួច អ្នក​ប្រហែលជា​កើតជា​អាកា​រៈ​ក្អក ដែល​វា​ទំនង​ជាមាន​លក្ខណៈ ស្ងួត​ក្នុង ពេល​ដំបូងៗ បន្ទាប់មក​ទើប​មាន​ស្លេស្ម ក្រោយ​។ ការ​ក្អកមាន​កំហាក​គឺជា អាកា​រៈញឹក​ញាប់​បំផុត​មួយ​នៃ​ជំងឺ រលាក​ទងសួត​ស្រួចស្រាល់ ហើយ​អាច​បន្ត​យូរ​បំផុត​ពី​១០​ថ្ងៃ ទៅ​៣​សប្តាហ៍ ឯណោះ​។​
​ ​
​អាកា​រៈ​ផ្សេងៗ​ទៀត​ដែល អ្នក​គួរ​សម្គាល់​ដែរនោះ​គឺ ការប្រែប្រួល របស់​ពណ៌​កំហាក​ពីស​ទៅ​បៃតង ឬ លឿង​។ រឿងនេះ​មិនមែន​មានន័យថា ការបង្ក​រោគ​នោះ​បង្កឡើង​ដោយ​វីរុស ឬ​បាក់តេរី​ទេ វា​គ្រាន់តែ​ជា​ប្រតិកម្ម​ដែល ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ប៉ុណ្ណោះ​។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ ចូរ​ទាក់ទង​គ្រូពេទ្យ​ភ្លាមៗ បើសិនជា​អ្នកមាន​អា​ការៈព្រមាន ដូចខាងក្រោម នេះ​បន្ថែម​ទៀតៈ​
– •​ស្រក​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​
– •​ក្អក​ខ្លាំងៗ​
– •​ពិបាក​ដកដង្ហើម​
– •​ឈឺទ្រូង​
– •​ក្តៅខ្លួន​ចាប់ពី​៣៨​អង្សារ ឡើងទៅ​
– •​ក្អក​យូរ​ជាង​១០​ថ្ងៃ ៕ ដោយៈ www.health.com.kh