សត្វ​ខ្លា​មួយ​នៅ​សួនសត្វ​អាម៉េរិក​ឆ្លងកូវី​ដ​១៩​ពី​មនុស្ស​

171
ចែករម្លែក

​សត្វ​ខ្លា​ពូជ​ម៉ាឡេ​មួយ អាយុ​៤​ឆ្នាំ នៅ​សួនសត្វ Bronx Zoo នៅ​ទីក្រុង​ញូវយ៉ក បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ ។​

​សួនសត្វ​នេះ បាន​និយាយថា លទ្ធផល​នៃ​ការ​ធ្វើតេស្តិ៍​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​ម​ន្ទីរ​ពិសោធន៍​ពេទ្យសត្វ​នៅ​រដ្ឋ អាយ​អូ​វ៉ា ។​ខ្លា​ឈ្មោះ​ណា​ឌៀ អាយុ​៤​ឆ្នាំនេះ និង​សត្វ​ខ្លា​បី​បួន​ក្បាល​ទៀត​នៅ​សួន​សត្វ​​នោះ មាន​រោគសញ្ញា​ក្អក​ស្ងួត ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ជាសះស្បើយ​ឡើងវិញ​។​

​សត្វ​ខ្លា​ទាំងនេះ ត្រូវ​គេ​ជឿ​ថា​បាន​ឆ្លង​វីរុស​ពី​អ្នក​មើល​ថែ​សួន​ម្នាក់​។​

​ក្រុមមន្ត្រី​សួនសត្វ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​០៥​មេសា​ថា​” យើង​បាន ធ្វើតេស្តិ៍ ណា​ឌៀ ដោយ​ការប្រុងប្រយ័ត្ន​ហើយ យើង​នឹង​ធានា​ថា​ចំណេះដឹង​ណាមួយ​​ដែល​យើង​ទទួល​បាន​អំពី​ជំងឺ​កូវី​ដ​១៩ នឹង​ជួយ​ដល់​ការយល់ដឹង​របស់​ពិភពលោក​អំពី​វីរុស​នេះ​។​

​ក្រុមមន្ត្រី​សួនសត្វ​នេះ​បាន​និយាយថា សត្វ​ខ្លាំធំៗ​ទាំងនេះ​មិន​សូវ​ចង់ស៊ី​ចំណីអាហារ​ទេ​ប៉ុន្តែ តែ​សង្ឃឹមថា​ពួក​វា​មាន​សុខភាព​ល្អ​ឡើង​ឆាប់ៗ​ក្រោម​ការថែទាំ​របស់​ប​សុ​ពេទ្យ និង​ក្រុម​អ្នក​ថែ​សួនសត្វ​នេះ​។​

​សួនសត្វ​នេះ​បាន​និយាយថា គេ​មិន​ទាន់​ដឹងថា​តើ​វីរុស​នេះ​នឹង​វិវត្ត​យ៉ាង​ណា​ចំពោះ​សត្វ​ទាំងឡាយ ដូច​ជា​សត្វ​ខ្លា​និង​សត្វ​តោ​ដោយសារ​ប្រភេទ​សត្វ​ផ្សេងៗ​គ្នា អាច​មាន​ប្រតិកម្ម​ខុសៗ​ពី​ការឆ្លង​ថ្មី​​ប៉ុន្តែ សត្វ​ទាំងអស់​នឹង​ត្រូវ​បាន​មើល​តាមដាន​យ៉ាង​ដិតដល់​។​

​មិន​មាន​សត្វ​ខ្លា​ណា​មួយ​ក្នុងចំណោម​សត្វ​ខ្លាំធំៗ​ចំនួន​៤​ក្បាល​ផ្សេងទៀត មាន​រោគសញ្ញា​នេះ​ទេ​។​

​សួនសត្វ​ទាំង​៤​ដោយ​រួមទាំង​សួន​សត្វ​Bronx Zoo​នេះ នៅ​ទីក្រុង​ញូវយ៉ក ត្រូ​បាន​បិទ ចាប់តាំងពី​ថ្ងៃទី​១៦​ខែ​មីនា​។​

​ក្រុមមន្ត្រី​សួនសត្វ​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មិន​មាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា មនុស្ស​ណា​ម្នាក់​បាន​ឆ្លង​វីរុស​កូវី​ដ​១៩​នៅ​សហរដ្ឋ​អាម៉េរិក​តាមរយៈ​សត្វ ដោយ​​រួម​ទាំង​សត្វ​ឆ្កែ​ឬ​សត្វ​ឆ្មា នោះទេ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ខ្លា​នៅ​សួន​សត្វ​Bronx Zoo​នេះ នៅ​ទីក្រុង​ញូវយ៉ក