សត្វ​ដ៏​កម្រ​ប្រភេទ​ត្រ​យ៉ង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​កំពុង​បង្ហាញខ្លួន​រាប់រយ​ក្បាល​នៅ​ទំនប់​អូ​ស្វាយ​

457
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ខេត្តព្រះវិហារ​៖​សត្វ​ត្រ​យ៉ង​ដែលជា​សត្វ​ដ៏​កម្រ​មួយ​ដែល​ស្ទើរនឹង​ផុត​ពូជ​ហើយ​ក្មេងៗ​ជំនាន់​ក្រោយ​ក៏​មិនដែល​នឹង​បានឃើញ​ដោយបាន​ត្រឹម​ឮឈ្មោះ​ប៉ុណ្ណោះ​។​តែ​បច្ចុប្បន្ននេះ​វត្តមាន​នៃ​សត្វ​ត្រ​យ៉ង​ដែលជា​សត្វ​ដ៏​កម្រ​ប្រមាណ​ប្រហែល​ជាង​២០០​ក្បាល​កំពុង​ប្រមូល​ផ្តុំគ្នា​ក្នុង​ទំនប់​ទឹកអូ​ស្វាយ​ឬ​ហៅថា​ទំនប់​ទឹកស្រះ​ក្តុល​ដែល​ទីតាំង​ទំនប់ទឹក​នេះ​ស្ថិតនៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្ស​ន្ត​ខេត្តព្រះវិហារ​។​

​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១​ខែមេសារ​ឆ្នាំ​២០២០​នេះ​ថា​ចំពោះ​លោក​ផ្ទាល់​គឺ​លោក​មិនដែល​បាន​ស្គាល់​ប្រភេទ​សត្វ​ត្រ​យ៉ង​នោះទេ​។​ប្រភេទ​សត្វ​ត្រ​យ៉ង​នោះ​ដោយ​កាលពីមុន​ក៏​មិន​ដែលមាន​វត្តមាន​នៅក្នុង​ទំនប់ទឹក​ខាងលើ​នោះដែរ​។​លោក​មេឃុំ​ក៏បាន​បញ្ជាក់ទៀតថា​ដោយ​ក្នុង​សត្វ​ដែល​កម្រៗ​រួមមាន​ប្រភេទ​សត្វ​ទា​ទឹក​នោះ​បច្ចុប្បន្ន​ក៏មាន​វត្តមាន​ក្នុង​ទំនប់ទឹក​ខាងលើ​នោះដែរ​។​

​ជាមួយគ្នា​នោះ​លោក​មេឃុំ​ស្រអែម​ក៏បាន​ធ្វើកា​អំពាវនាវ​ដល់​ប្រជា​សហគម​ន៏​ដែល​រស់នៅក្នុង​តំបន់​ខាងលើ​នោះ​ធ្វើយ៉ាងណា​មេត្តាជួយ​អភិរក្ស​សត្វ​ដ៏​កម្រ​នេះ​ដើម្បី​ជាកា​ទាក់ទាញ​ភ្លៀវ​ទេសចរណ៍​ដែល​បាន​អញ្ជើញ​មក​ទស្សនា​ប្រាសាទព្រះវិហារ​ហើយ​លោក​ក៏​អាច​អញ្ជើញ​ឈៀង​ចូលទៅ​មើល​ហ្វូង​សត្វ​ដ៏​កម្រ​នេះ​បាន​ផងដែរ​។​

ដោយឡែក​លោក​គង់​វិបុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បានលើកឡើង​ថា​ប៉ុន្មាន​ថ្ងៃ​មុននេះ​លោក​បាន​ទទួលបាន​ព័ត៌មាន​ពាក់​ព័​ន្ឋ​នឹង​សត្វ​ត្រ​យ៉ង​នេះដែរ​។​លោក​ក៏បាន​ចាត់​ឱ្យ​(​ម​គ្គុ​ទេស​ន៏​)​របស់លោក​ចុះទៅពិនិត្យ​នឹងធ្វើ​កា​ស្រាវជ្រាវ​លើ​ពពួកសត្វ​ទាំងនេះ​។​ដើម្បី​រក​វិធានការណ៍​ណាមួយ​ដើម្បីឱ្យ​សត្វ​ដ៏​កម្រ​ទាំងនេះ​រស់នៅ​បាន​ក្នុង​ទំនប់​នោះ​ជា​អចិន្ត្រៃយ៍​។​លោក​បានបញ្ជាក់​ទៀតថា​បើ​យើង​ចង់ឱ្យ​សត្វ​ទាំងនោះ​រស់នៅ​ជា​អចិ​ន្ត្រៃ​យ៏​នោះ​។​

​លោក​សំណូមពរ​ដល់​ប្រជា​សហគម​ន៏​ក៏​ដូច​អាជ្ញាធរ​ពាក់​ព​ន្វ័​ទាំងអស់​ចូលរួម​សហការ​ដោយ​ទី​១​គឺ​មិនត្រូវ​កាប់​ដើមឈើ​ដែល​នៅ​ជិត​តំបន់​នោះ​ជាដាច់ខាត​។​ទី​២​មិនត្រូវ​បរបាញ់​ឬក៏​ដាក់​ថ្នាំ​បំពុល​ឬក៏​រូបភាព​ផ្សេង​ដែល​ធ្វើ​មាន​ផលប៉ះពាល់​ដល់​កា​រស់នៅ​របស់​សត្វ​ទាំងនោះៗ​ឡើយ​។​

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ទៀតថា​នេះ​ជា​មោ​ទ​នះ​ភាព​មួយ​ដែល​តំបន់​នេះ​នៅ​ជិត​តំបន់​ប្រាសាទព្រះវិហារ​នោះ​ហើយ​លោក​នឹងមាន​គម្រោង​ស្នើសុំ​អាជ្ញាធរ​ប្រាសាទព្រះវិហារ​ដើម្បី​សហកា​ជាមួយ​អាជ្ញាធរ​ដែនដី​ចូលរួម​សហកា​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត​បង្កើត​តំបន់​នេះ​ទៅជា​តំបន់​ទេសចរណ៍​សម្រាប​ភ្ញៀវ​ទេសចរណ៍​ជាតិ​នឹង​អន្តរជាតិ​មកលេង​កម្សាន្ត​ទៅ​ថ្ងៃ​អ​នាគ​ត់​៕S/​